វេលាម៉ោង ២០:២០នាទីល្ងាច ថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងឡានបាឡែន ពណ៌ស ស្លាកលេខ PP-2AD 0120 បុកជាមួយម៉ូតូMSX បណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់ម្នាក់ជាមនុស្សស្រី របួសធ្ងន់ម្នាក់ជាមនុស្សប្រុស ចំណែកភាគីខាងម្ចាស់ឡានបាឡែន លោកពូ ណយ វ៉ាន់ណេត និងអ្នករួមដំណើរមនុស្សប្រុសម្នាក់ទៀតរងរបួសធ្ងន់ ជនរងគ្រោះទាំងសងខាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកងពល ទីតាំងកន្លែងកើតហេតុនៅម្តុំគីឡូ១៥១ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

SHARE