Loading...

យុវវ័យក្នុងសម័យបច្ចុប្បន្ន តែងបង្ហាញសេចក្ដីស្រលាញ់របស់ពួកគេដោយសកម្មភាពផ្សេងៗដូចជាការទិញវត្ថុអនុស្សវរីយ៍ក្នុងថ្ងៃសំខាន់ៗជាដើម ប៉ុន្តែរូបភាពរបស់លោកតា-លោកយាយជនជាតិចិនមួយគូត្រូវបានចែកចាយតៗគ្នាពេញបណ្ដាញសង្គមដែលបានធ្វើអោយក្មេងៗជាច្រើនមានការច្រណែនយ៉ាងខ្លាំង ។

រូបភាពរបស់លោកតាដែលមកពី Chengdu ជារដ្ឋធានីនៃខេត្តស៊ីឈួនប្រទេសចិន កំពុងតែជួសជុលគន្លឹះស្បែកជើងអោយភរិយាសំលាញ់ចិត្ត ហើយនៅពេលជួសជុលរួចគាត់ក៏អោនទៅពាក់វាអោយលោកយាយម្នាក់ថែមទៀតផង ដែលសកម្មភាពមួយនេះប្រៀបដូចជា សកម្មភាពរបស់យុវវ័យជាច្រើនចូលចិត្តថតបង្ហោះនៅលើបណ្ដាញសង្គម។

អ្នកជិះរថភ្លើងក្រោមដីមួយបានបង្ហោះសកម្មភាពររបស់លោកតានៅលើបណ្ដាញ Weibo ហើយក៏ទទួលបានមតិផ្សេងៗពីគ្នា ដូចជា ” ការរៀបការគ្រាន់តែជាការចាប់ផ្តើមនៃទំនាក់ទំនងប៉ុណ្ណោះ ប៉ុន្តែភាពជាដៃគូគឺជារឿងមួយជីវិត “, ” ពិតជាកោតសរសើរដល់ប្តីប្រពន្ធវ័យចំណាស់មួយគូនេះណាស់ ដែលនៅតែអាចរស់នៅជាមួយគ្នាពេញដោយភាពផ្អែមល្ហែម ប្រសើរជាងគូស្នេហ៍ក្មេងៗដែលតែងតែឈ្លោះប្រកែកគ្នា” ក្នុងនោះក៏មានមតិបែបកំប្លែងបាននិយាយថា ” លោកតាគួរតែទិញស្បែកជើងថ្មីមួយគូទៀតឲ្យលោកយាយ ” ៕

ប្រភព៖ Khmer Note

loading...
SHARE