Loading...

ភ្ញាក់ផ្អើលខ្លាំងណាស់ ! មួយគូថ្មីទៀតហើយធ្វើអោយអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលគ្រប់គ្នាដោយសារតែស្នេហាពួកគាត់ខុសធម្មជាតិ ពោលគឺប្រុសស្រលាញ់ប្រុសដូចគ្នា ប៉ុន្ដែពួកគាត់ក្លាហានណាស់ក្នុងការបង្ហាញខ្លួនជាសាធារណៈ តាមបណ្តាញសង្គមហ្វេសប៊ុក ពីទំនាក់ទំនងស្នេហារបស់ពួកគាត់ ។ អាយុកាលនៃស្នេហារបស់គាត់មានរយៈពេល២ឆ្នាំហើយ ចំណែករូបថតនេះដើម្បីរំលឹកខួបស្នេហារយៈពេល២ឆ្នាំរបស់ពួកគាត់ដែរ ។

ជាក់ស្តែងប៉ុន្មានថ្ងៃនេះពួកគាត់បានបង្ហោះសារ និងរូបភាពជាច្រើនក្នុងដំណើរកំសាន្តរបស់ពួកគេ ទាំងពីខេត្តសៀមរាប ព្រះវិហារ ស្ទឹងត្រែង រហូតមកដល់ខេត្្តមណ្ឌលគិរី ។ សូមដកស្រង់សារដែលពួគេសរសេរទាំងស្រុងថា៖

ថ្ងៃបង្ហើយចុងក្រោយនៃពេលវេលាក្រេបទឹកឃ្មុំត្រូវបានចប់សព្វគ្រប់ សុំSweet ទឹកចុងក្រោយ ហាមលួចច្រណែន (ធីតាសគ៌)

សម្រស់ជួរភ្នំដាក់ដាំ ពិតជាស្អាតខ្លាំងណាស់ សាកសមបំផុតសម្រាប់គូរស្នេហ៌ គ្រូសារទាំងមូល គឺ អ្នកដែលចូលចិត្តSweet & romantic (ធីតាសគ៌)

ខួបគំរប់2ឆ្នាំស្នេហានៃយើង មណ្ឌលគីរី នៃក្រុងសែនមនោរម្យ (ធីតាសួគ៌)

អរុណសួរស្តី ក្រុងបានលុង ខេត្តរតនះគីរី with my Honeymoon time (ធីតាសួគ៌)

ស្នេហាមួយនៅក្រុងបានលុង (បន្ទាប់ពីបានលិឍរួច ) ហិហិហិ (ធីតាសួគ៌)

បានលិឍហើយ ឆឺតឆឺតតាក់ទីងណឹងណឹង (ធីតាសួគ៌)

រីករាយខួបនៃស្នេហាពួកខ្ញុំទាំងពីរនាក់បានពីរឆ្នាំហើយ មិនសូវយូរទេ តែពួកខ្ញុំទាំងសង្ឃឹមថាពួកយើងនិងអាចបន្តរតំណើរជីវិតនិងស្នេហាមួយនេះរហូតតទៅ (ធីតាសួគ៌)

នៅក្នុងសារខាងលើមានអ្នកចូលខលមិនបែបលេងសើច(កំប្លែង) ថា ៖ បើ ប្រុសៗៗៗៗ ដូច្នេះ ទាំងអស់, ស្រីៗៗៗ ទុកឲ្យខ្ញុំ. ខ្ញុំ ខំតស៊ូ ស៊ោ ជីវិត ដើម្បីធ្វើឲ្យ ស្រីៗ សប្បាយចិត្ត , មិនចាំបាច់ ចាប់កំណើតជាតិក្រោយទេខ្ញុំ

គ្មាននរណាម្នាក់កើតមកចង់បានបែបនេះទេ ប៉ុន្ដែធ្វើម្ដេចបើព្រហ្មលិខិតកម្រិតអោយពួកគាត់មានវាសនាបែបនេះ យ៉ាងណាក៏សូមជូនពរអោយស្រលាញ់គ្នាជារៀងរហូត ដល់ចាស់កោងខ្នងរៀងៗខ្លួន៕

Loading...



វិដេអូ គំរប់ខួប2ឆ្នាំ ដែលពួកយើងរួមរស់និងគ្នាជាប្តីនិងប្រពន្ធ ជូនពរពួកខ្ញុំផង (ធីតាសួគ៌)


ប្រភព៖​ amapapa

loading...
SHARE