យើងដឹងហើយការប្រើប្រាស់ Apostrophe ជាមួយ S គឺប្រើសម្រាប់កម្មសិទិ្ធ រឺទម្រង់កាត់របស់ is និង has​​។ ក្នុងមេរៀននេះយើងនិងមើល Apostrophe ប្រើជាមួយ​ S ក្នុងន័យកម្មសិទ្ធិទាំងអស់គ្នា។

Apostrophe ប្រើសម្រាប់កម្មសិទ្ធិដូចជា៖

A woman’s hat
The boss’s wife
Mrs. Chang’s house

ទូទៅអ្នកសរសេរចូលចិត្តប្រើ Apostrophe S លើគ្រប់នាម ទោះបីជានាមនោះជាប្រភេទ proper noun រឺ common noun ក្តី។ Proper noun គឺជានាមសម្រាប់សម្គាល់ឈ្មោះមនុស្ស សត្វ រឺទីកន្លែង រីឯ common noun ជានាមសាធារសំដៅលើនាមទូទៅ។

ឧទាហរណ៍
Peter គឺជា proper noun (ជានាមសម្គាល់ឈ្មោះមនុស្ស)
Cat គឺជា common noun (ជានាមទូទៅ)

ច្បាប់ទី១ (common noun និង proper noun)
នៅក្នុងការប្រើប្រាស់ Apostrophe S ផ្លូវការ​ ត្រូវប្រើ Apostrophe S ជាមួយនាម common noun ណាដែលបញ្ចប់ដោយ S ប៉ុន្តែយើងមិនអាចប្រើ Apostrophe S ជាមួយ​ proper noun ណាដែលបញ្ចាប់ដោយ S ឡើយ។

ឧទាហរណ៍៖
Class’s hours (class ជា common noun)
Texas’ weather (Texas ជា​ proper noun ដែលមាន s ​ស្រាប់ ហើយមិនចាំបាច់ប្រើ s មួយទៀតឡើយ)
Grass’s length (common noun)
Silas’ father (proper noun)

ច្បាប់ទី២ (plural possession)
នៅពេលយើងចង់ប្រើនាមពហុវច្ចនៈជាកម្មសិទ្ធិ យើងគ្រាន់តែថែម s បានហើយ។

ឧទាហរណ៍៖
I don’t understand guys’ feeling (ត្រឹមត្រូវ)
I don’t understand guys’s feeling (មិនត្រឹមត្រូវ)
I love dogs’ smile (ត្រឹមត្រូវ)
I love dogs’s smile (មិនត្រឹមត្រូវ)

ច្បាប់ទី៣ (បង្កើតទម្រង់ពហុវច្ចនៈអោយពាក្យមិនមែនជានាមមួយចំនួន)
ការប្រើទម្រង់ពហុវច្ចនៈកើតឡើងតែចំពោះនាមប៉ុណ្ណោះ។ ក្នុងករណីយើងចង់បង្កើតពហុវច្ចនៈអោយពាក្យមួយចំនួនដែលមិនមែនជានាម យើងត្រូវប្រើ Apostrophe S។

ឧទាហរណ៍៖
Here are some do’s and don’ts.

ក្នុងប្រយោគខាងលើ do គឺជាកិរិយាស័ព្ទប្រើទៅជានាម។ ក្នុងករណីយើងចង់ប្រើ do ជាពហុវច្ចនៈ យើងមិនសរសេរ dos ឡើយព្រោះអាចច្រឡំ។

ច្បាប់ទី៤
សម្រាប់នាម irregular noun ពហុវច្ចនៈដូចជា children, men, teeth ជាដើម​ត្រូវប្រើ Apostrophe S ព្រោះនាមនេះថ្វីត្បិតតែជាពហុវច្ចនៈ ពួកវាមិនមាន s ទេ។

ឧទាហរណ៍៖
Two children’s hats (ត្រឹមត្រូវ)
Two childrens’ hats​ (មិនត្រឹមត្រូវ)
The teeth’s roots​ (ត្រឹមត្រូវ)
The teeths’ roots (មិនត្រឹមត្រូវ)

ច្បាប់ទី៥ (plural proper noun)
នៅពេលយើងប្រើ proper noun ដែលបញ្ចប់ដោយ s ជាពហុវច្ចនៈ យើងត្រូវថែម es មុនប្រើ Apostrophe ដោយគ្មាន s។

ឧទាហរណ៍៖
Mr. Fords (Fords គឺជាបុរសម្នាក់)
The Fordses (គ្រួសាររបស់លោក Fords)
The Fordses’ dog (ត្រឹមត្រូវ)
The Fordses’s dog​ (មិនត្រឹមត្រូវ)

ច្បាប់ទី៦ (កម្មសិទ្ធិ និងពហុវច្ចនៈ របស់​ compound noun)
ប្រើ Apostrophe S ជាមួយនាមក្រោយគេនៃ compound noun នោះសម្រាប់កម្មសិទ្ធិ។

ឧទាហរណ៍៖
My mother-in-law’s hat

ប្រើ s បន្ថែមលើនាមទីមួយនៃ compound noun នោះ សម្រាប់ពហុវច្ចនៈ។ បើអ្នកចង់ប្រើ plural compound noun នោះជាពហុវច្ចនៈ អ្នកត្រូវបន្ថែម Apostrophe S ទៀត។

ឧទាហរណ៍៖
My two brothers-in-law’s hats.
ច្បាប់ទី៧ (Two people have the same item)

ក្នុងករណីមនុស្ស២នាក់មានរបស់តែមួយ យើងត្រូវប្រើ Apostrophe S លើនាមក្រោយគេបានហើយ។

ឧទាហរណ៍៖
Peter and Maribel’s home is constructed of redwood.

ច្បាប់ទី៨

ក្នុងករណីមនសុ្ស២នាក់មានរបស់ផ្សេងគ្នា យើងត្រូវប្រើ Apostrophe S លើនាមទាំង២។

ឧទាហរណ៍៖
Peter’s and Maribel’s homes are both lovely.

ច្បាប់ទី៩ (ប្រើជាមួយទម្រង់កាត់សម្រាប់ពហុវច្ចនៈ)
មាននាមមួយចំនួនប្រើជាទម្រង់កាត់ដោយសរសេរអក្សរធំ (capitalized letter)។​
ក្នុងករណីប្រើជាមួយទម្រ់ងកាត់១អក្សរ គេច្រើនប្រើ Apostrophe S សម្រាប់ពហុវច្ចនៈ។

ឧទាហរណ៍៖
I made many grade A’s.

ក្នុងករណីប្រើជាមួយទម្រ់ងកាត់ច្រើនអក្សរ គេច្រើនប្រើតែ S សម្រាប់ពហុវច្ចនៈ។

ឧទាហរណ៍៖
There are two new MPs on the base.
He learned his ABCs.

SHARE