Loading...

កម្មវីធីលំដាប់ពិភពលោករបស់ទូរទស្សន៍រស្មីហង្សមាស The Voice Kids Cambodia ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកជននោះ ពេលនេះបានបញ្ចប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅយប់មិញនេះហើយ។ ជាក់ស្ដែងពេលនេះ បេក្ខជននីមួយៗត្រូវបញ្ចេញសមត្តិភាពរៀងៗខ្លួន ដើម្បីឲ្យអ្នកគាំទ្រ បោះឆ្នោត ដើម្បីឡើងទៅវត្គផ្តាច់ព្រាត។

នៅក្នុងវគ្គ LIVE SHOW សប្ដាហ៍ទី៣នេះ កូនក្រុមរបស់កញ្ចា សុគន្ធ នីសា មានដូចជា កុមារី ឃុយ មុីហៀង កុមារី ណូ ឈូ ស៊ីវហេង ត្រូវបានជាប់បន្តទៅវគ្គក្រោយទៀត ចំនែកឯកុមារា ឈិន សីហា និង ​កុមារី អ៊ុក សុវណ្ណារី មិនត្រូវបានបន្តឡើងទៅវគ្គផ្តាច់ព្រាតទេ។

បន្ទាប់ពីប្រកាសលទ្ធផល មានបងប្អូនជាច្រើនដែលគាំទ្រ កុមារី អ៊ុក សុវណ្ណារី មានការសោកស្តាយ ចំពោះលទ្ធផលនេះ ហើយក៏មានការបញ្ចេញមតិជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការ បញ្ចេញមតិផ្ទុយគ្នា។ បន្ទាប់មកទៀត តារាល្បីមួយរូប ក្នុងបណ្តាញសង្គមហ្វេសប៊ុក គឺ លោក Peypey Dy ក៏បានមានសោកស្តាយចំពោះ ការធ្លាក់របស់គាត់ នេះជាការរៀបរាប់របស់គាត់ “សម្លេងបែបហ្នឹងហេីយ នៅធ្លាក់ទៀត ប្អូនហត់ហេីយ ប្អូនសំរាកចុះ សម័យឥលូវគេ អត់ត្រូវការសំលេងពិរោះទៀតទេ”

អានបន្តទាក់ទិននឹងអត្ថបទ៖ ក្តៅៗជួយស៊ែរគ្នា!!! ស៊ុននារី ម៉ូនីកា ថា សម្លេង ពេជ្រ ថៃ គ្មានទឹកដម ពូកែតែខាងកំប្លុកកំប្លែង ចំណែក ឡុង លីគ័ង្គ វិញម្លេងខ្លាំងស្រែកដល់ តុងហើយមិនបែកទៀត

Loading...

កុមារ ពេជ្រ ថៃ ដែលធ្លាប់តែទទួលបានការ ចូលចិត្តពីទស្សនិកជនក៏កំពុង ត្រូវទទួលរងនូវររិះគន់​​​​យ៉ាង​ភ្លូក​ទឹក​ភ្លូកដី បន្ទាប់ពីគេបានឆ្លងផុតវគ្គពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រក្នុងកម្មវិធី​​ The Voice Kids Cambodia កាលពីយប់ថ្ងៃទី​​៧ ខែតុលា ឆ្នាំ២០១៧ ។ ទស្សនិកជនមួយចំនួនបានលើកឡើងថា ពេជ្រ ថៃ មិនគួរជាប់វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រទេព្រោះតែសម្លេងរបស់គេ បើតាមស្ដាប់ទៅហាក់ដូចជាមិនអាច ស៊ីដាច់បេក្ខជនដទៃទៀតឡើយ ពោលគឺ ពេជ្រ ថៃ មានប្រជាប្រិយពូកែខាងនិយាយកំប្លែងធ្វើឲ្យទស្សនិកជនចូលចិត្ត ។

ក្នុងនោះដែរតារាកំប្លែងជើងចាស់អ្នកនាង ស៊ុននារី ម៉ូនីកា ក៏បានធ្វើការរិះគន់ទៅលើ ពេជ្រ ថៃ ផងដែរតាមរយៈការបញ្ចេញ មតិក្នុងគណនេយ្យហ្វេសប៊ុករបស់គាត់ ។ អ្នកនាង ស៊ុននារី ម៉ូនីកាបានលើកឡើងថា៖ «និយាយនេះមិនបាន បង្អាប់ក្មេងទេគឺនិយាយត្រង់ និយាយពិតវបើនិយាយអោយខ្លីទៅ ពេជ្រ ថៃ គ្នាជាប់ដោយសារតែគាត់ចេះ និយាយកំផ្លែងលេងជាមួយខូចពីដំបូងនឹងណា» ។

បន្ថែមលើនេះទៀតអ្នកនាង ស៊ុននារី ម៉ូនីកា ក៏បានលើកសរសើរពីទឹក ដមសម្លេងរបស់បេក្ខជន ឡុង លីគ័ង ផងដែរ ដោយបានសរសេរថា៖ «ត្រូវ,លីគ័ង្កសម្លេងខ្លាំងស្រែកដល់តុងហើយមិនបែកទៀត ជាពិសេសកម្មវិធីនេះគេ ត្រូវជ្រើសរើសរកសម្លេង មិនមែនរើសកាអាណិតនោះទេ, បើនិយាពីអាណិតគឺនាង ខ្ញុំអាណិតហើយ,តែធ្វើម៉េចបើសម្លេង ពេជ្រ ថៃ ស្ដាប់ទៅគ្នាគ្មានទឹកដមផងនឹងតែ! បើរើសខាងសម្ដែងកម្លែង វិញគឺពេជ្រថៃត្រូវប៉ាន់ម៉ង តើមានបងប្អូុនណាគិតដូចនាងខ្ញុំដែរទេ ចា៎ស ?»

អ្នកនាងថា​ ​​​​ថៃ ពេជ្រ ​​ក៏​មានសមត្ថភាព​​​​​​​​ច្រៀងល្អ​​ផងដែរ ប៉ុន្តែទឹកដមសំឡេងរបស់គេ មិនអាច​​​​​ទម្លាក់គូប្រកួត​ដែលបានធ្លាក់​ចេញ​បានទេ ដោយអ្នកនាង​លើកឧទាហរណ៍​ថា ​​ធៀប​​នឹង​​​​ទឹកដមសំឡេងរបស់កុមារា លីគ័ង​ ដែលស្ថិតក្នុងក្រុមតែមួយ គឺ​ លីគ័ង ល្អជាង​ និង​ចេះ​បត់បែនសំឡេង​​ បានប្រសើរ​ជាងដាច់ឆ្ងាយ។

អ្នកនាងថា ​​អ្នករៀបចំកម្មវិធី​ គួរតែយក​សំឡេងឆ្នោត​​ពីអ្នកគាំទ្រ មក​បូក​ផ្សំ នឹង​​ទឹកដមសំឡេងពីការ​ដាក់​ពិន្ទុ​​របស់​​​​​​​​​អ្នក​​ចេះ​ជំនាញវាយតម្លៃ​ភាគច្រើន ​ដោយមិនអាចពឹងតែលើ​​​​ការបោះ​ឆ្នោតមួយមុខ​​បានទេ។ អ្នកនាង​ថា គឺជារឿងអាម៉ាសណាស់ ដែលកម្មវិធី​លំដាប់​ថ្នាក់ពិភព​លោកមួយទាំងមូល តែអ្នកសំឡេងល្អត្រូវ​បាន​ធ្លាក់​​ចេញ ហើយក្មេង​ដែល​គ្រាន់តែ​​​​​ចេះតែកំប្លែង​​​​​​ធ្វើ​​កម្ម​វិធី​​​សប្បាយ​​​ បែរជា​​ជាប់គ្រប់វគ្គ ដោយសូម្បី តែ​​​ពេល​​​​​ច្រៀងជម្រុះក្នុងក្រុម​មុន​វគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ​​ ក៏​អ្នកនាង​ថា ច្រៀង​​​មិនល្អ ដូច​​​​​អ្នកធ្លាក់នា​ពេលនោះដែរ៕

loading...
SHARE