វប្បធម៌

វប្បធម៌

ប្រវត្តិខេត្តព្រះសីហនុ

កំពង់សោមគឺជាខេត្តមួយស្ថិតនៅភាគនិរតីនៃប្រទេសជាប់នឹងឈូងសមុទ្រថៃ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកស្រែអំបិល ខេត្តកោះកុង ខាងកើតទល់នឹងស្រុកកំពត ខេត្តកំពត ខាងត្បូង និង ខាងលិចទល់នឹងសមុទ្រ មានផ្ទៃដីសរុប ១.២៨៣ គីឡូម៉ែត្រការ៉េ និង មានចម្ងាយ២៣០ គីឡូម៉ែត្រពីរាជធានីភំពេញកាត់តាមផ្លូវជាតិលេខ ៤ ។ កាលដើមឡើយ កំពង់សោមដែលជាដើមកំណើតពិតប្រាកដមានទីតាំស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ។ ប្រសិនបើយើងជិះរយយន្តពីភ្នំពេញតាមផ្លូវជាតិលេខ ៤ បានចម្ងាយប្រហែលជា ១៥០ គីឡូម៉ែត្រ កាត់តាមខេត្តកំពង់ស្ពឺរហូតដល់ស្រុកស្រែអំបិល (នៅខាងលិចភ្នំពេជ្រនិល) មានផ្លូវមួយបត់ទៅជើងសំដៅទៅស្រែអំបិល នោះហើយដែលសព្វថ្ងៃគេហៅថាកំពង់សោម ។ តាមលោកសានសុមែន ដែលធ្លាប់ធ្វើគ្រូពុទ្ធិកបឋមសិក្សាវត្តឥន្ទញាណ (ក្រុងព្រះសីហនុ)...

ចង់​បំបែក​កំប៉ុង​ជើង​ធូប​ដើម្បី​សែន​ជូន​កុង​ម៉ា ត្រូវ​ដឹង​ម៉ោង​ច្បាស់​ទើប​មាន​ហុងស៊ុយ

តាម​ប្រពៃណី​របស់​ជនជាតិ​ចិន ឬ​អ្នក​ជាប់​សែស្រ​ឡាយ​ចិន​ ឱ្យ​តែ​ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់ គ្រួសារ​នីមួយៗ​តែង​ជួបជុំ​បង​ប្អូន សាច់ញាតិ ​រៀបចំ​ពិធី​សែន​ព្រេន ដល់​កុង​ម៉ា​ដែល​បាន​ចែក​ឋាន​ទៅ​ដើម្បី​សុំ​សេចក្ដី​សុខសួស្ដី។ ទំនៀម​ទម្លាប់​របស់​ដូនតា​ចិន ប្រសិន​បើ​សមាជិក​គ្រួសារ​ណា​ម្នាក់​ចង់​បំបែក​ជើង​ធូប ដើម្បី​រៀបចំ​សែន​ព្រេន​ជូន​កុង​ម៉ាដោយ​ខ្លួន​ឯង​នោះ​ ត្រូវ​ដឹង​ម៉ោង​តាម​ក្បួន​តម្រា​​ទើប​មាន​ហុងស៊ុយ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​ លោកតា ស៊ុយ ទ្រី ជា​កូន​ចៅ​ចិន​ច្រើន​ជំនាន់​មក​ហើយ​។ លោកតា ស៊ុយ ទ្រី បាន​ប្រាប់​ថា បើ​សិន​ជា​កូន​ចៅ​ចង់​បំបែក​កំប៉ុង​ជើង​ធូប​យក​ទៅ​សែន​ផ្សេង​ ដាច់​ខាត​ត្រូវ​តែ​ធ្វើ​ក្នុង​ថ្ងៃ​ទី ២១ ​មុន​ចូល​ឆ្នាំ​ចិន​។ លោក​តា បន្ត​ទៀត​ថា អ្នក​ខ្លះ​ដឹង​មិន​ច្បាស់​គិត​ថា​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ទើប​គេ​បំបែក​មិន​ត្រឹមត្រូវ​ទេ ហើយ​ខុស​ពី​ក្បួន​តម្រា​របស់​ដូនតា​ចិន​តែ​ម្ដង​។ នៅ​ក្នុង​ថ្ងៃ​បំបែក​ជើង​ធូប​នោះ លោកតា ស៊ុយ ទ្រី...

ការរកឃើញ​ព្រះ​ពុទ្ធរូប ៥៦ អង្គ នា​សម័យ​ក្រោយ​អង្គរ នៅ​ស្រុក​ត្បូងឃ្មុំ​

ព្រះពុទ្ធ​រូប​ធ្វើ​អំពី​មាសសន្លឹក​សង្កត់​ពុម្ព​ វត្ត​វិហារ​ហ្លួង ដែល​ស្ថិត​ក្នុង​ភូមិ​វិហារ​ហ្លួង ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម គឺជា​ទឹកដី​ពោរពេញ​ទៅដោយ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ។ គឺ​នៅ​ទីនោះ​ហើយ ដែល​ព្រះបាទ​រាមា​ជើងព្រៃ បាន​តាំង​ព្រះ​រាជធានី​មួយ​នា​សម័យ​ក្រោយ​អង្គរ មានឈ្មោះ​ថា ក្រុង​ស្រឡប់​ពិជ័យ ព្រៃនគរ ស្ថិត​ក្នុង​ប៉ែក​ខាងកើត​ទន្លេមេគង្គ ។​កាលពី​ចុងខែ​មេសា ឆ្នាំ​២០០០ កន្លងមកនេះ ព្រះពុទ្ធ​រូប​ចំនួន ៥៦ អង្គ​, ៥២ អង្គ ធ្វើ​អំពី​មាស​សន្លឹក ២ អង្គ​ធ្វើឡើង​អំពី​ប្រាក់​សន្លឹក ត្រូវ​បាន​ឃើញ​ដោយ​ចៃដន្យ ក្នុងខណៈដែល​ព្រះចៅអធិការ​វត្ត​ជីក​កកាយ​ចាក់គ្រឹះ កសាង​ព្រះវិហារ​បុរាណ​ដែល​បាក់បែក​ឡើងវិញ ។​ តាមពិត​ទៅ​រូប​ព្រះពុទ្ធ​អង្គ​ទាំងនោះ នៅក្នុង​គ្រឹះ​សីមា​កិល​(​រណ្ដៅ​កណ្ដាល​) នៃ​វិហារ​ព្រះវិហារ​ហ្លួង...

APLICATIONS

ជួយស៊ែរទាំងអស់គ្នា !! គូរជីវិតគួរតែអាន មុនពេលគិតថាគូររបស់ខ្លួនជាមនុស្សមិនល្អ….

បញ្ហា «ជីវិតគូរ» បើសិនជាពេលខ្លះយើងប្រើ អារម្មណ៍ច្រើនជាងហេតុផល វាអាចនឹងទទួលលទ្ធផល មិនល្អនៅទីបំផុតក៏ថាបាន។ នេះគឺជារឿងរបស់ »គូរស្វាមីភរិយាមួយគូរ» ដែលបានរៀបការរស់នៅ ជមួយគ្នាយូរមកហើយ តែភរិយាបែរជាបានជួបអ្នក ដែលនាងមានអារម្មណ៍ថា គេល្អជាងស្វាមី ភរិយាគិតថាចង់សុំស្វាមីលែងលះ តែនាងប្ដូរចិត្តភ្លាមៗពេលបាន លឺសំដីមួយឃ្លាចេញមកពីមាត់ស្វាមី៖ ដំណើររឿងនេះដំបូងគឺ ប្ដីប្រពន្ធមួយគូរនេះបានរៀបការ រហូតមានកូនជាមួយគ្នាផង នៅក្នុងថ្ងៃមួយប្រពន្ធបាន ជួបប្រុសម្នាក់ដោយចៃដន្ត នាងមានអារម្មណ៍ចូល ចិត្តគេមិនតែប៉ុន្នោះ នាងប៊ិះនឹងមានទំនាក់ទំនង ស៊ីជំរៅទៀតផង។ ប្រុសម្នាក់នោះ...

HOT NEWS