បច្ចេកវិទ្យា

បច្ចេកវិទ្យា

ត្រណម​២​​ ត្រូវ​អនុវត្ត​​​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ​ រយៈ​ពេល​៣​ថ្ងៃ​

ត្រណម​មួយ​ចំនួន​ត្រូវ​អនុវត្ត​យ៉ាង​តឹង​រឹង ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​រយៈ​ពេល​៣​ថ្ងៃ នេះ​ដោយ​ផ្អែក​តាម​សៀវភៅ​​បុណ្យ​ទំនៀម​ខ្មែរ របស់​លោក ឆឹង ផាន់​សុផុន ដែល​បាន​កែ​សម្រួល​ដោយ ភិក្ខុ មហាយិន នឿន។ ត្រណម​​​ដែល​ត្រូវ​អនុវត្ត​នោះ​មាន​៖ កំហឹង៖ ឥរិយាបទ​​ច្រងេងច្រងាង និង​ការ​វាយ​តប់​គ្នា ត្រូវ​តែ​ហាម​ឃាត់​ជា​ដាច់​ខាត​ នេះ​ដោយ​យោង​តាម​សារ​​​​មួយ​បង្កប់​ក្នុង​រឿង​អត្ថន័យ​នៃ​​រឿង​ដំណាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដែល​រៀប​រាប់​ពី​មុខ​ទាំង​៤​របស់​កបិល​មហា​ព្រហ្ម​ គឺ​ជា​និម្មិត្ត​រូប​នៃ​ព្រហ្ម​វិហារ​ធម៌​​ទាំង​៤ ដែល​ព្រះ​សម្មាសម្ពុទ្ធ​​​ទ្រង់​បាន​ទូន្មាន​​គឺ​៖ មេត្តា​១ ករុណា​១ មុទិតា​១ និង​ឧបេក្ខា​១​។ ហើយ​ព្រហ្មវិហារ​​​ធម៌​ទាំង​៤​នេះ គឺ​ជា​គុណសម្បត្តិ​​​ខាង​ផ្លូវ​ចិត្ត​ និង​ការ​ទំនាក់​ទំនង​ក្នុង​សង្គម​។ បើ​សិន​​​​មនុស្ស​គ្រប់​រូប​ មិន​​ប្រតិបត្តិ​​តាម​ព្រហ្មវិហារ​ធម៌​​ទាំង​៤​ នោះ​ទេ​ បញ្ហា​ស្មុគ​ស្មាញ​ក្នុង​សង្គម​​​ នឹង​កើត​មាន​ឡើង​​ជា​ពុំ​ខាន​ឡើយ​។ ប្រុង​ប្រយ័ត្ន​​​​​ក្នុង​ការ​ជេរ​ប្រទេច​​សត្វ៖ នៅ​ថ្ងៃ​​បុណ្យ​​ចូល​​​ឆ្នាំ ឥរិយាបថ​​មួយ​ចំនួន​​​គួរ​​តែ​តម​ ដូច​ជា​​ការ​ជេរ​ប្រទេច...

APLICATIONS

ចង់បាន​ស្បែក​មានសុខភាពល្អនិង​រាងស្អាត​កុំភ្លេច​ភេសជ្ជៈ​មួយនេះ

មនុស្ស​ស្រី​ភាគ​ច្រើន​តែងតែ​ប្រាថ្នា​ចង់បាន​នូវ​ស្បែក​ដែល​ស្រស់ស្អាត​រាង​ដ៏តូច​ច្រលឹង គួរ​ឱ្យ​ស្រលាញ់ និង​ចង់​ត្រកងបី។ប្រសិន​បើ​អ្នក​ចង់​ឱ្យ​ក្តី​ប្រាថ្នា​មួយនេះ​ជោគ​ជ័យ​សូម​អនុវត្តន៍​​និង​ទទួលទាន​ភេសជ្ជៈ​ដែល​យើង​នឹង​បង្ហាញ​នៅ​ខាងក្រោម​នេះ​ឱ្យ​អ្នក​បាន​ស្វែងយល់។ គ្រឿងផ្សំ៖ Beetroot ១មើម ការ៉ុត ១មើម ត្រសក់ ១ផ្លែ ផ្លែប៉ោម ១ផ្លែ គ្រាប់ផ្លែទទឹម ១មួយចំហៀងផ្លែ ខ្ញី ១មើមតូច ផ្លែក្រូច ១ផ្លែ ផ្លែឪឡឹក ១ចំណិត ស្លឹកជីអង្កាម ១កូនចាន ក្រូចឆ្មា ១ចំហៀង ការរៀបចំ៖ ដំបូង​អ្នក​ត្រូវ​ជិត​សម្បក​Beetroot​និង​លាង​ឱ្យបាន​ស្អាតល្អ​ជិត​វាជាដុំ​តូចៗ ដាក់​ចូល​ចូលក្នុង​ម៉ាស៊ីន​សម្រាប់​កិន​និងគៀប​យក​ទឹក​ផ្លែឈើ​បានល្អ​មិន​បន្សល់​កាក។ ដំណាក់​កាល​ទីពីរ​អ្នក​ត្រូវ​ដាក់​ផ្លែ​ការ៉ុត​ដែលបាន​ជិតសម្បក​រួច​ចូល​ទៅក្នុង​ម៉ាស៊ីន។ ជាបន្តអ្នក​ត្រូវ​ដាក់​ត្រសក់​ចូល​១ផ្លែ​(ជិត​សម្បក​ស្អាត)។ បន្ទាប់មក​ដាក់ផ្លែ​ប៉ោម​ចូល។ បន្ថែម​គ្រាប់​ផ្លែទទឹម។ ដាក់​ខ្ញី​មួយដុំ​តូចល្មម។ ជាចុង​ក្រោយ​សូមចាក់​ផ្លែក្រូច​ចូល។ ផ្ទេរ​ទឹក​ភេសជ្ជៈ​មួយនេះ​ចូល​ទៅក្នុង​ម៉ាស៊ីន​ក្រឡុក​ផ្សេង​មួយទៀត។ បន្ថែម​ចំណិត​ផ្លែឪឡឹក​ចូល(យកគ្រាប់ចេញ)។ ស្លឹកជីអង្កាម ច្របាច់​ទឹក​ក្រូចឆ្មា​ និង​ដុំទឹកកក​រូច​កិន​វាឱ្យ​ម៉ត់។ សូម​ទទួលទាន​ភេសជ្ជៈ​មួយកែវ​នេះ​ជារៀងរាល់​ថ្ងៃ​ដើម្បី​សម្រស់​និង​សុខភាព​ល្អ៕

HOT NEWS