បច្ចេកវិទ្យា

បច្ចេកវិទ្យា

អ្នកចូលចិត្តលេងកម្មវិធី Sarahah គួរតែចុចអានអត្ថបទនេះ ដើម្បីជៀសវាងបញ្ហាទៅថ្ងៃក្រោយ!

Sarahah គឺជាកម្មវិធីថ្មីដែលកំពុងទទួលបានការពេញនិយមប្រើប្រាស់ពីសំណាកមនុស្សទូទៅ ព្រោះវាមានសមត្ថភាពអាចឲ្យអ្នកប្រើប្រាស់បង្កើតគណនីដើម្បីទទួលបានសារពីនរណាម្នាក់ដែលយើងមិនអាចដឹងឡើយថាគេជានរណា។ ដោយឡែក រហូតមកដល់ពេលនេះ Sarahah មានអ្នកប្រើប្រាស់ជាង 18លាននាក់ហើយ សម្រាប់តែប្រទេសតំបន់ប៉ែកខាងជើងប៉ុណ្ណោះ។ អ្វីដែលអស្ចារ្យបំផុតសម្រាប់កម្មវិធី Sarahah គឺអាចជួយមនុស្សឲ្យទទួលបាននូវប្រតិកម្មស្មោះត្រង់ ពីសំណាកមិត្តភក្ដិ និងមិត្តរួមការងារ ពេលមានជម្លោះ ហើយពិបាកក្នុងការដោះស្រាយ ពោលគឺអាចសារភាព រឺនិយាយសុំទោសតាមរយៈកម្មវិធីនេះបាន។ ប៉ុន្ដែកម្មវិធីនេះ មិនមែនត្រឹមតែប្រមូលសារសម្រាប់លោកអ្នកនោះទេ ពោលគឺនៅពេលដែលអ្នកចាប់ផ្ដើមបើកកម្មវិធីនេះឡើងជាលើកទីមួយ វានឹងទាមទារឲ្យអ្នកដាក់បញ្ចូលនូវលេខទូរស័ព្ទទាំងអស់ និងអាស័យដ្ឋានអ៊ីម៉ែលផងដែរ ពីក្នុងសៀវភៅអាស័យដ្ឋានអ្នក។ មិនតែប៉ុណ្ណោះ ពោលខ្លះ Sarahah ក៏ទាមទារឲ្យអ្នកប្រើប្រាស់បើកការអនុញ្ញាតចូលទៅកាន់កម្មវិធី Contact ផងដែរ។ យោងតាមលោក Zachary Julian...

សូម1000ស៊ែរសំរាប់ស្នាដៃកូនខ្មែរដ៏អាស្ចារ្្យ!!យុវជន​ខ្មែរ ច្នៃ​យាន​ពិសេស បើក​បាន​ទាំង​ក្នុង​ទឹក និង​លើ​គោក (មានវីដេអូ)

នៅ​ថ្ងៃ​ទី៣១ ខែ​សីហា​នេះ យុវជន​ខ្មែរ​ដែល​ច្នៃ​យាន​ពិសេស អាច​បើក​បាន​ទាំង​លើ​គោក និង​ក្នុង​ទឹក ដោយ​ប្រើ​កម្លាំង​ខ្យល់​កង្ហារ បាន​បើក​សាកល្បង​ដោយ​ជោគជ័យ ហើយ​វា​ជា​គំនិត​មួយ​ទៀត​សម្រាប់​កម្ពុជា។ មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​តាម​វីដេអូ គេ​សង្កេត​ឃើញ​ថា​យាន​នោះ​មាន​រូប​រាង​ជ្រុង មាន​ប្រើ​ពោង កង់ និង​កង្ហារ​សម្រាប់​រុញ​យាន​ឲ្យ​ទៅ​មុខ។ អ្វី​ដែល​ពិសេស ម្ចាស់​ស្នាដៃ​បាន​អះអាង​ថា នឹង​ធ្វើ​ឲ្យ​វា​ហោះ​បាន​នា​ពេល​ខាង​មុខ ដើម្បី​បើក​បាន​ទាំង​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស។

គួរ​ប្រយ័ត្ន!!! ពេល​នេះ​មេរោគ​កុំព្យូទ័រ កំពុង​ឆ្លង​តាម Facebook Messenger Comments Feed

ប្រសិន​បើ​អ្នក​បាន​ទទួល​ដំណភ្ជាប់ (Link) តាម​រយៈ Facebook Messenger ពី​នរណា​ម្នាក់ ឬ​ពី​មិត្ត​របស់​អ្នក​ក្ដី គួរ​តែ​កុំ​ចុច​លើ​វា។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​សុវត្ថិភាព​អ៊ីនធឺណែត នៅ​ Kaspersky Lab បានរក​ឃើញ​ថា នៅ​លើ​កម្មវិធី​ផ្ញើសារ​របស់​ហ្វេសប៊ុក (Facebook Messenger) គឺ​ជា​កន្លែង​ដែល​អ្នក​ប្រើងាយ​​នឹង​ទទួល​បាន​ដំណ​ភ្ជាប់ ទៅ​កាន់​គេហទំព័រ​ក្លែងក្លាយ។ ហើយ​បន្ត​មក​ទៀត ជា​មួយ​នឹង​ចិត្ត​សាស្ត្រ​របស់​ក្រុម Hacker ពួក​គេ អាច​បញ្ចុះបញ្ចូល​ឱ្យ​អ្នក​ប្រើ​ធ្វើ​ការ​ដំឡើង​កម្មវិធី​ដែល​មាន​គ្រោះ​ថ្នាក់ ឬ​អាច​ភ្ជាប់​ជា​មួយ​នូវ​មេរោគ​ផ្សេងៗ។ ទោះ​បី​ជា​គេ នៅ​តែ​មិនទាន់​ច្បាស់​ពី​របៀប​ដែល​មេរោគ​នេះ រីករាល​ដាល​ក៏​ដោយ តែ​អ្នកស្រាវជ្រាវ​ជឿជាក់​ថា ក្រុម Hacker អាច​លួច​យក​ទិន្នន័យ ឬ​បញ្ចូល​នូវ​មេរោគ​ផ្សេងៗ គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​ចុច​ដំណ​ភ្ជាប់​ក្លែងក្លាយ...

កីឡាអេឡិចត្រូនិច ក្នុងឆ្នាំ2024 កីឡាអេឡិចត្រូនិច នឹងក្លាយទៅជាកីឡាដ៏សំខាន់មួយរបស់អូឡាំពិក

ប្រទេសសិង្ហបុរី៖ ការលេងហ្កេមនៅលើកីឡាអូឡាពិក នឹងក្លាយទៅជាការពិតនាឆ្នាំ2024 ខាងមុខនេះហើយ នៅពេលដែលរដ្ឋធានីនៃប្រទេសបារាំង គឺជាម្ចាស់ផ្ទះ។ យោងតាមសហប្រធានគណៈកម្មាធិការដេញថ្លៃកីឡាអូឡាំពិកនៃទីក្រុងប៉ារីសលោក Tony Estanguet បាននិយាយនៃក្នុងព្រឹត្តិការណ៍សមាគមសារព័ត៌មានថា គាត់នឹងបន្ដការចរចាជាមួយនឹងតំណាងនៃអ្នកគ្រប់គ្រងកីឡាអេឡិចត្រូនិច និង គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ស្ដីអំពីលទ្ធភាពនៃការលេងហ្គេម ដែលជាផ្នែកមួយនៃការប្រកួតកីឡាក្នុងទីក្រុងប៉ារីស។ ស្របពេលជាមួយគ្នានេះដែរ លោក Estanguet បាននិយាយថា “ខ្ញុំមិនចង់និយាយពាក្យថា `ទេ` នោះទេតាំងពីដំបូងមកម្លេះ។ ខ្ញុំគិតថា វាគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងការធ្វើការជាមួយនឹង IOC គ្រួសារកីឡាអេឡិចត្រូនិច និងអ្នកដទៃទៀតដើម្បីស្វែងយល់ពីដំណើរការ និងហេតុអ្វីបានជាវាជោគជ័យ។” គាត់បានបន្ថែមថា ទាក់ទងទៅនឹងកីឡាអេឡិចត្រូនិចនេះ គឺពិតជាទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាកយុវវ័យ។ ដូចនេះ យើងត្រូវតែគិតគូលើរឿងនេះ។ យ៉ាងណាមិញ...

មានឧបករណ៍នេះមួយ ធានាថាថតវីដេអូបានល្អ និងរលូនឥតខ្ចោះតែម្ដង

នាពេលថ្មីៗនេះ ក្រុមហ៊ុន Edelkrone ទើបតែបានប្រកាសចេញលក់នូវឧបករណ៍ថ្មីមួយដែលមានឈ្មោះថា SurfaceONE។ វាគឺជាប្រព័ន្ធបញ្ជាចលនា ដែលមានសមត្ថភាពធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការចាប់យកប្លង់ត្រង់ កោង គោលដៅ និងការថតជាមួយនឹងការគ្រប់គ្រងឡាស៊ែរទៀតផង។ មិនតែប៉ុណ្ណោះ Edelkrone ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដែលមានប្រព័ន្ធបញ្ជាចលនា 2-axis ឆ្លាតវ័យជាងគេលើពិភពលោក។ គួរបញ្ជាក់ផងដែរថា SurfaceONE អាចប្រើប្រាស់បានដោយភ្ជាប់ទៅនឹង iOS រឺ Android ដើម្បីកំណត់លើគោលដៅ កំណត់ល្បឿន បន្ទាត់កោង និងប្រភេទនៃការថត។ លើសពីនេះទៅទៀត ឧបករណ៍នេះក៏អាចថតបានជាលក្ខណៈ time lapses ផងដែរ។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ លោកអ្នកក៏អាចប្រើប្រាស់ SurfaceONE ជាមួយនឹង Apple Watch បានដែរ។ សម្រាប់ទម្ងន់របស់ SurfaceONE គឺប្រមាណជា 5.46lb...

នរណាខ្លះចូលចិត្តថតរូប? iPhone 8 និង iOS 11 អាចជួយបាន

ជាការពិតណាស់ សម្រាប់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple គឺតែងតែឈានមុខគេលើការថតរូប តាំងពីដំបូងមកម្លេះ។ ហើយស្របពេលជាមួយនឹង iPhone ដែលជាម៉ូដែលគម្រប់ខួប 10ឆ្នាំនៃត្រកូល iPhone នឹងមកបង្ហាញខ្លួននារយៈពេលប៉ុន្មានសប្ដាហ៍ទៀតនេះ ក្រុមហ៊ុន Apple មានបំណងអភិវឌ្ឍន៍នូវបច្ចេកវិទ្យាកាមេរ៉ាខ្លួនឲ្យកាន់តែប្រសើរឡើង។ យ៉ាងណាមិញ សម្រាប់សមត្ថភាពកាមេរ៉ារបស់ iPhone 8 យើងនៅមិនទាន់ដឹងនៅឡើយទេ ពោលគឺទាំងទំហំ Megapixel និងមុខងារ Zoom ដែលវាមាន។ ប៉ុន្ដែ យើងពិតជាដឹងច្បាស់ទាក់ទងទៅនឹងការអភិវឌ្ឍ Software ដែលក្រុមហ៊ុន Apple នឹងដាក់បញ្ចូលទៅក្នុង iOS 11...

បណ្ដាញសេវាគុណភាពល្អបំផុតធ្វើអោយសែលកាតឈ្នះជ័យលាភីជាក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជា

សែលកាត បានឈ្នះជ័យលាភី ជាក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជា កាលពីពេលថ្មីៗនេះ ដោយសារបណ្ដាញសេវាអ៊ីនធើណិតល្បឿនលឿន 4G​ របស់ខ្លួន។ ជ័យលាភីនេះ ត្រូវបានប្រកាសដោយ International Data Group (IDG) ASEAN ក្នុងសន្និសីទ 4G នៅភ្នំពេញ ដោយមានការចូលរួមពីប្រតិភូទូទាំងកម្ពុជា និងក្នុងបណ្ដាប្រទេសក្នុងតំបន់ ប្រមាណ 500នាក់។ ជារៀងរាល់ឆ្នាំ IDG ASEAN តែងតែធ្វើការស្ទង់មតិទៅលើការពេញចិត្តចំពោះបណ្ដាញសេវាទូរស័ព្ទ ហើយ ប្រកាសលទ្ធផលក្នុងសន្និសីទប្រចាំឆ្នាំរបស់ខ្លួន។ ឆ្នាំនេះ ការស្ទង់មតិបានធ្វើឡើងទៅលើអ្នកប្រើប្រាស់ជាង12000នាក់ ទូទាំងរាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។ លទ្ធផលពីការស្ទង់មតិទៅលើការពេញចិត្តរបស់អ្នកប្រើប្រាស់បានបង្ហាញថា...

ស្ងាត់ៗក្រុមហ៊ុន Canon ប្រកាសចេញលក់ម៉ូដែលកាមេរ៉ា EOS 6D Mark II និង EOS 200D

បន្ទាប់ពីប៉ុន្មានឆ្នាំនៃការប្រកាសចេញលក់ EOS 6D ទីបំផុតក្រុមហ៊ុន Canon បានសម្រេចក្នុងកាចេញលក់ម៉ូដែលបន្ដវេណហើយដែលវាគឺជាជំនាន់ទី2 EOS 6D Mark II។ បន្ទាប់ពីប៉ុន្មានឆ្នាំនៃការប្រកាសចេញលក់ EOS 6D ទីបំផុតក្រុមហ៊ុន Canon បានសម្រេចក្នុងកាចេញលក់ម៉ូដែលបន្ដវេណហើយដែលវាគឺជាជំនាន់ទី2 EOS 6D Mark II។ គួរបញ្ជាក់ផងដែរថា EOS 6D Mark II ថ្មីនេះគឺមាន sensor ប្រភេទ CMOS ទំហំ​ 26.2MP Full frame និងដំណើរការដោយ DIGIC 7...

ទាំងនេះហើយគឺជាទូរស័ព្ទដ៏ល្អបំផុត មុនពេលដែល iPhone មកដល់

ជាការពិតណាស់ មុនពេលគម្រប់ខួប 10ឆ្នាំនៃការកកើតផលិតផល iPhone មកដល់ យើងសូមនាំអារម្មណ៍លោកអ្នកឲ្យទៅមើលទូរស័ព្ទជំនាន់ចាស់ ដែលមានសមត្ថភាពខ្លាំងអស្ចារ្យបំផុតនាសម័យនោះ រឺអាចនិយាយបានថាមនុស្សតែងស្វែងរកទិញម៉ូដែលទាំងនោះដើម្បីប្រើប្រាស់។ ក៏ប៉ុន្ដែ បន្ទាប់ពី iPhone ត្រូវបានមកដល់ អ្វីៗដូចជាត្រូវបានផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់។ ខាងក្រោមនេះ គឺជាទូរស័ព្ទជំនាន់ចាស់ដែលមានប្រជាប្រិយភាពខ្ពស់នាសម័យនោះ ហើយអ្នកមានទូរស័ព្ទទាំងនោះប្រើ គឺដូចជាមាន iPhone 7 Plus នាសម័យនេះអញ្ចឹង។ BlackBerry Curve 8300 BlackBerry គឺជាក្រុមហ៊ុនទូរស័ព្ទមួយដែលទទួលបានការចាប់អារម្មណ៍ខ្ពស់បន្ទាប់ពីសំណាកអ្នកប្រើប្រាស់បន្ទាប់ពីក្រុមហ៊ុននោះបានប្រកាសចេញលក់ម៉ូដែល Quark កាលពីឆ្នាំ2003។ ទាក់ទងទៅនឹងម៉ូដែលនោះដែរ វាមានសមត្ថភាពខ្ពស់ដោយអ្នកប្រើប្រាស់អាចផ្ញើរអ៊ីម៉ែល ប្រើប្រាស់អ៊ីនថឺណេត និងវាយអក្សរបានយ៉ាងងាយស្រួលជាមួយនឹងក្ដារចុច QWERTY។ បន្ដមកទៀត ក្រុមហ៊ុននេះដដែលកាន់តែទទួលបានភាពជោគជ័យជាមួយនឹងម៉ូដែល BlackBerry...

នេះឬជារូបរាងLaptopនៅថ្ងៃអនាគតដែលអាចបត់បាន?

បើប្រៀបធៀបនឹងការវិវត្តន៍ជាមួយនឹងទូរស័ព្ទវិញ Laptopហាក់ដូចជាមិនមានប្រែប្រួល​អ្វីច្រើន​នោះទេ​ជាពិសេសរូបរាងវាតែម្ដង។ការពិតទៅរូបរាងរបស់Laptopនាពេលបច្ចុប្បន្នវាស្ទើរតែដល់​កម្រិតមួយ​ដែលលែង​មានអ្វីប្រែប្រួលខ្លាំងទៅហើយ វាខ្វះតែការបន្ថែមបច្ចេកវិទ្យាថ្មីៗចូលប៉ុណ្ណោះ។ប៉ុន្តែទោះជាយ៉ាងណា យើងគ្រប់​គ្នានឹងពេញចិត្តប្រសិនបើមានកុំព្យូទ័រយួរដៃដែលមានរូបរាងប្លែកខុសពីនេះ។ហើយនេះជាអ្វីដែលយើង​ចង់បង្ហាញថ្ងៃនេះជាមួយនឹងគំរូLaptopនាថ្ងៃអនាគតដែលបង្កើត​ឡើងដោយក្រុមហ៊ុនLenovo។ Lenovoបានដាក់បង្ហាញគំរូថ្មីមួយក្នុងកម្មវីធីក្នុងក្រុងNew Yorkដោយបង្ហើបថាវាបំពាក់ដោយអេក្រង់អាចបត់បាន បច្ចេកវិទ្យាថ្មី។ប៉ុន្តែក្រុមហ៊ុនក៏បានបញ្ជាក់ក្នុងTwitterរបស់ខ្លួនថាវាមិនមែនជាLaptopនាពេលបច្ចុប្បន្នទេ តែប្រហែលជាសម្រាប់ថ្ងៃអនាគត ពេលនេះវាគ្រាន់ជាConceptប៉ុណ្ណោះ។  

APLICATIONS

មូលហេតុដែលអ្នកគួរតែរៀនភាសាឲ្យបានច្រើន

ភាសាសំខាន់ណាស់នៅក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះថាមនុស្សយើងម្នាក់ៗត្រូវការទំនាក់ទំនងគ្នា ហើយយើងក៏មិនអាចរស់នៅដាច់ដោយឡែកតែឯងបានឡើយ។ ខាងក្រោមនេះជាមូលហេតុច្រើនយ៉ាងដែលយើងគួរតែរៀនភាសាបរទេសឲ្យបានច្រើនភាសា។ ១.​ ឱកាសការងារ នៅពេលដែលយើងចេះភាសាច្រើនឱកាសក្នុងការទទួលបានការងារក៏មានច្រើនជាងមុនដែរ។ ពិភពលោកកំពុងតែអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយក៏មានវិនិយោគិនជាច្រើកំពុងតែមកធ្វើវិនិយោគនៅតាមប្រទេសដ៏ទៃ ដូច្នេះហើយប្រសិនបើយើងចេះលើសពីរពីរភាសា យើងមានអាទិភាពច្រើនក្នុងការស្វែងរកទីផ្សារកាងារជាងអ្នកដែលចេះតែមួយ ឬពីរភាសា។ យើងអាចធ្វើការងារនៅតាមក្រុមហ៊ុន ឬក៏ធ្វើការដោយឯករាជ្យក៏បាន។ ២.ធ្វើឲ្យខួរក្បាលរបស់យើងចងចាំបានល្អ តាមការស្រាវជ្រាវបានឲ្យដឹងថា ការដែលយើងចេះភាសាច្រើន ហើយនិយាយវាជារៀងរាល់ថ្ងៃ ជួយឲ្យយើងមានភាពបត់បែនបានល្អ ការចងចាំរបស់យើងល្អមិនថាយើងអាយុចាស់ប៉ុណ្ណាក៏ដោយ។ ៣. បង្កើនទំនុកចិត្តខ្លួនឯង វាធ្វើឲ្យយើងជឿជាក់លើខ្លួនឯងជាងមុន ហើយក៏ជួយកាត់បន្ថយនូវភាពភ័យខ្លាចរបស់យើងថែមទៀតផង។ ម្យ៉ាងវិញទៀតការសិក្សាច្រើនភាសាជួយឲ្យយើងស្វែងយល់ពីខ្លួនឯងឲ្យកាន់តែច្បាស់។ លើសពីនេះ វាជួយឲ្យយើងក្លាយទៅជាមនុស្សម្នាក់ដែលមានចិត្តទូលាយជាងមុនផងដែរ។ ៤. បង្កើតមិត្តថ្មី នៅពេលដែលយើងចេះភាសាច្រើន យើងក៏អាចមានមិត្តថ្មីៗដែលជាជនជាតិផ្សេងពីយើងព្រោះថាយើងអាចទំនាក់ទំនងជាមួយនឹងពួកគេបាន។ ការដែលយើងបានជួបមនុស្សច្រើន...

HOT NEWS