ដើរលេង

ចង់ដើរលេង

ថ្ងៃឈប់សម្រាកម្តងៗ មិនដឹងទៅលេងកន្លែងណាមែនទេ? អញ្ចឹងតោះទៅ…(មាន Video)

ថ្ងៃឈប់សម្រាកម្តងៗ មិនដឹងទៅលេងកន្លែងណាមែនទេ? អញ្ចឹងសូមណែនាំរមណីដ្ឋានធម្មជាតិស្រស់បំព្រងមួយនៅខេត្តកំពត គឺរមណីដ្ឋានព្រែកត្នោត សាកមើលVideoមួយនេះ អ្នកនឹងចង់ទៅលេងភ្លាម! ប្រភព៖ Facebook

បាត់ដំបង បាត់ដំបង មានអ្វីឆ្ងាញ់ទេ ? អូមានហូរហែរមិនខ្វះទេណា បើបានទៅដល់បាត់ដំបងកុំភ្លេច អាហារឆ្ងាញ់ៗ ទាំងនេះណា

-សង្វាក់អាំងនៅម្ដុំជ្រៃកោង -បបរផិ នៅសាលាចិន -បាញ់ឆែវនៅផ្លូវសាលា UME -ប្រហិតឆ្ងាញ់ មាន់បំពង នៅសាលាចិន -នំបញ្ចុកឆ្ងាញ់ ទឹកអំព្រឹក អន្លង់វិល -បាយផ្លូវមាន់ ផ្សារលើ -ពងមាន់ឆ្ងាញ់ មាត់ស្ទឹងសង្កែ ទល់មុខ សុវណ្ណភូមិ -បង្អែមឆ្ងាញ់ និង ពងទាកូន កប់អង្កាមរង្វង់មូលដៃប្រាំបី -ស៊ុបឆ្ងាញ់នៅហាងឡាយឡាយ -សាច់គោអាំង លាបបរ័ នៅភូមិចិន -បបរក្រួចមាត់ស្ទឹងសង្កែ -មីកាតាំង ក្រោយវត្តលាប -មីគាវ ផ្ទះបីល្វែង គុយទាវឆ្ងាញ់ មីគាវ ម្លប់ស្វាយ -កន្ទាទូក ជំនៅមាត់ស្ទឹង -នំប៉ាវ នៅខាងជើង ព្រះនរាយណ៏ដៃប្រាំបី -បាយងៀតក្របី កង្កែបបោក ហាងតោពីរ -នំកាឆាយចៀន មន្ទីរបក្ស -នំបុង័សាច់ ផាកលូវ ត្រចៀកជ្រូក តាម៉ាប់ម្លប់ពោធ៌ -ការីនំបញ្ចុក នៅជិតរង្វង់មូលដៃ៨ -មាន់ស្រែដុត...

ជួយស៊ែរបន្ដផង!!! មកស្គាល់ប្រវត្តិសង្ខេប របស់រម្មណីយដ្ឋានភ្នំបូកគោ ទាំងអស់គ្នា!

ខេត្តកំពត៖ រមណីដ្ឋានភ្នំបូកគោនេះស្ថិត នៅចម្ងាយ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពតហើយឧទ្យាន ជាតិភ្នំបានរកឃើញដោយ ជនជាតិបារាំងមួយឈ្មោះថា រូលួស ហើយត្រូវបានរៀបចំឡើងនៅថ្ងៃទី13-4-1922 ក្នុងរាជ្ជកាលព្រះបាទស៊ីសុវត្តិ។ កាលសម័យរាស្រ្តនិយម គេបានកសាងសំណង់សាធារណៈ ជាច្រើនប្តែក្លាយជាបូរីមួយ។ ទទឹមនឹងនោះមានកន្លែងទឹកជ្រោះមួយ នៅតំបន់ទឹកធ្លាក់ ៣ ថ្នាក់ ពពកវិល ” ដែលមាន ចំងាយ ៧គ.ម ពីទីនោះ។ ភ្នំបូកគោស្ថិតនៅរយៈកម្ពស់១០៧៥មែត្រ មានខ្យល់អាកាសល្អបរិសុទ្ធ ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល និងសែនមនោរម្យក្រៃលែង ជាមួយនឹងដើមឈើ ធំៗ និងផ្ទាំងថ្មដែលមានរាងដូចជាសត្វ។ នៅក្នុងសម័យសង្គមរាស្ត្រនិយម មានសំណង់អាគារសាធារណៈ...

ត្រណម​២​​ ត្រូវ​អនុវត្ត​​​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ​ រយៈ​ពេល​៣​ថ្ងៃ​

ត្រណម​មួយ​ចំនួន​ត្រូវ​អនុវត្ត​យ៉ាង​តឹង​រឹង ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​រយៈ​ពេល​៣​ថ្ងៃ នេះ​ដោយ​ផ្អែក​តាម​សៀវភៅ​​បុណ្យ​ទំនៀម​ខ្មែរ របស់​លោក ឆឹង ផាន់​សុផុន ដែល​បាន​កែ​សម្រួល​ដោយ ភិក្ខុ មហាយិន នឿន។ ត្រណម​​​ដែល​ត្រូវ​អនុវត្ត​នោះ​មាន​៖ កំហឹង៖ ឥរិយាបទ​​ច្រងេងច្រងាង និង​ការ​វាយ​តប់​គ្នា ត្រូវ​តែ​ហាម​ឃាត់​ជា​ដាច់​ខាត​ នេះ​ដោយ​យោង​តាម​សារ​​​​មួយ​បង្កប់​ក្នុង​រឿង​អត្ថន័យ​នៃ​​រឿង​ដំណាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដែល​រៀប​រាប់​ពី​មុខ​ទាំង​៤​របស់​កបិល​មហា​ព្រហ្ម​ គឺ​ជា​និម្មិត្ត​រូប​នៃ​ព្រហ្ម​វិហារ​ធម៌​​ទាំង​៤ ដែល​ព្រះ​សម្មាសម្ពុទ្ធ​​​ទ្រង់​បាន​ទូន្មាន​​គឺ​៖ មេត្តា​១ ករុណា​១ មុទិតា​១ និង​ឧបេក្ខា​១​។ ហើយ​ព្រហ្មវិហារ​​​ធម៌​ទាំង​៤​នេះ គឺ​ជា​គុណសម្បត្តិ​​​ខាង​ផ្លូវ​ចិត្ត​ និង​ការ​ទំនាក់​ទំនង​ក្នុង​សង្គម​។ បើ​សិន​​​​មនុស្ស​គ្រប់​រូប​ មិន​​ប្រតិបត្តិ​​តាម​ព្រហ្មវិហារ​ធម៌​​ទាំង​៤​ នោះ​ទេ​ បញ្ហា​ស្មុគ​ស្មាញ​ក្នុង​សង្គម​​​ នឹង​កើត​មាន​ឡើង​​ជា​ពុំ​ខាន​ឡើយ​។ ប្រុង​ប្រយ័ត្ន​​​​​ក្នុង​ការ​ជេរ​ប្រទេច​​សត្វ៖ នៅ​ថ្ងៃ​​បុណ្យ​​ចូល​​​ឆ្នាំ ឥរិយាបថ​​មួយ​ចំនួន​​​គួរ​​តែ​តម​ ដូច​ជា​​ការ​ជេរ​ប្រទេច...

អ្នកនឹងហួសចិត្ត ពេលឃើញស្នាមញញឹមរបស់ជនល្បីល្បាញមួយចំនួន មុន និងក្រោយល្បី

លោកអ្នកនឹងហួសចិត្ត ពេលឃើញស្នាមញញឹមរបស់ជនល្បីល្បាញមួយចំនួន មុន និងក្រោយពេលល្បី ប្រភព៖ បរទេស

ក្រសួង​បរិស្ថាន​ណែនាំ​អោយ​ប្រជាពលរដ្ឋ​រក្សា​អនាម័យ​អោយ​បាន​ល្អ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ​នេះ​

ក្រសួង​បរិស្ថាន​​បាន​ចេញ​សេចក្ដីណែនាំ​មួយ​​អោយ​ប្រជាពលរដ្ឋ​រួម​ជាមួយ​នឹង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ​រក្សា​អនាម័យ​អោយ​បាន​ល្អ​​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​ខាង​មុខ​នេះ​។ ​លើស​ពី​នេះ​ទៀត​ ក្រសួង​បាន​​​ស្នើ​អោយ​ខាងមន្ទីរ​​បរិស្ថាន​របស់​ខេត្្តនីមួយៗ​​ សហការជាមួយអាជ្ញាធរ​ដែន​ដី​​ដើម្បី​ចុះ​ជួយ​ផ្សព្វ​ផ្សាយ​ និង ​អប់​រំ​ស្ដី​ពី​ការ​រក្សា​​​អនាម័យ​​នេះដល់​​ប្រជាពលរដ្ឋ។​ មិន​តែ​ប៉ុណ្ណោះ​ គឺ​ត្រូវ​​រៀប​ចំ​​បរិស្ថាន​ភូមិ​ស្រុក​ វត្ត​អារាម​ ទីប្រជុំ​ជន​​ ទីផ្សារ កន្លែង​ស្នាក់​នៅ​នានា អោយ​បាន​ល្អ​។​ លើស​ពី​នេះ​ទៀត​ ត្រូវ​​គ្រប់​គ្រង​ការ​ប្រមូល​សំរាម​​នៅ​តាម​ដង​ផ្លូវ​ រមណីយដ្ឋាន​ និង កន្លែង​កម្សាន្ត​នានា​អោយ​បាន​​ល្អប្រសើរ​ឡើង​ ទាំង​មុន​ អំឡុង​ពេល​ និង ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​ផង​ដែរ​។ ប្រភព៖​ ក្រសួងបរិស្ថាន

APLICATIONS

មូលហេតុដែលអ្នកគួរតែរៀនភាសាឲ្យបានច្រើន

ភាសាសំខាន់ណាស់នៅក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះថាមនុស្សយើងម្នាក់ៗត្រូវការទំនាក់ទំនងគ្នា ហើយយើងក៏មិនអាចរស់នៅដាច់ដោយឡែកតែឯងបានឡើយ។ ខាងក្រោមនេះជាមូលហេតុច្រើនយ៉ាងដែលយើងគួរតែរៀនភាសាបរទេសឲ្យបានច្រើនភាសា។ ១.​ ឱកាសការងារ នៅពេលដែលយើងចេះភាសាច្រើនឱកាសក្នុងការទទួលបានការងារក៏មានច្រើនជាងមុនដែរ។ ពិភពលោកកំពុងតែអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយក៏មានវិនិយោគិនជាច្រើកំពុងតែមកធ្វើវិនិយោគនៅតាមប្រទេសដ៏ទៃ ដូច្នេះហើយប្រសិនបើយើងចេះលើសពីរពីរភាសា យើងមានអាទិភាពច្រើនក្នុងការស្វែងរកទីផ្សារកាងារជាងអ្នកដែលចេះតែមួយ ឬពីរភាសា។ យើងអាចធ្វើការងារនៅតាមក្រុមហ៊ុន ឬក៏ធ្វើការដោយឯករាជ្យក៏បាន។ ២.ធ្វើឲ្យខួរក្បាលរបស់យើងចងចាំបានល្អ តាមការស្រាវជ្រាវបានឲ្យដឹងថា ការដែលយើងចេះភាសាច្រើន ហើយនិយាយវាជារៀងរាល់ថ្ងៃ ជួយឲ្យយើងមានភាពបត់បែនបានល្អ ការចងចាំរបស់យើងល្អមិនថាយើងអាយុចាស់ប៉ុណ្ណាក៏ដោយ។ ៣. បង្កើនទំនុកចិត្តខ្លួនឯង វាធ្វើឲ្យយើងជឿជាក់លើខ្លួនឯងជាងមុន ហើយក៏ជួយកាត់បន្ថយនូវភាពភ័យខ្លាចរបស់យើងថែមទៀតផង។ ម្យ៉ាងវិញទៀតការសិក្សាច្រើនភាសាជួយឲ្យយើងស្វែងយល់ពីខ្លួនឯងឲ្យកាន់តែច្បាស់។ លើសពីនេះ វាជួយឲ្យយើងក្លាយទៅជាមនុស្សម្នាក់ដែលមានចិត្តទូលាយជាងមុនផងដែរ។ ៤. បង្កើតមិត្តថ្មី នៅពេលដែលយើងចេះភាសាច្រើន យើងក៏អាចមានមិត្តថ្មីៗដែលជាជនជាតិផ្សេងពីយើងព្រោះថាយើងអាចទំនាក់ទំនងជាមួយនឹងពួកគេបាន។ ការដែលយើងបានជួបមនុស្សច្រើន...

HOT NEWS