ដើរលេង

ចង់ដើរលេង

រក​ឃើញ​សម្បត្តិ​ធម្មជាតិ​ដ៏​មហាសាល​ កណ្ដាល​ព្រៃ​​ព្រឹក្សានៅ​ពោធិ៍សាត់

កាល​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ២០១៧ មន្ត្រី​ឧទ្យា​នុរក្ស​ដែន​ជម្រក​សត្វ​ព្រៃ ​ភ្នំ​សំកុស​ ខេត្ត​ពោធិ៍​សាត់​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​តំបន់​ទឹកធ្លាក់​អូរជាំស្លា​ ក៏​បាន​ប្រទះ​ឃើញ​ទឹក​ធ្លាក់​ដ៏​ស្រស់​ស្អាត​បំផុត មិន​ទាន់​មានមនុស្ស​ធ្លាប់​ទៅ​ដល់​ឡើយ។ បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​បរិស្ថាន បាន​ឱ្យ​ដឹង​ថា តំបន់​ដែល​មាន សក្ដានុពល​ទេសចរណ៍​ធម្មជាតិ​នោះ ​មាន​ចម្ងាយ​ប្រមាណ៣​គីឡូម៉ែត្រ ​ពី​ផ្លូវ​ជាតិ​លេខ​៥៥​។ ដោយ​សារ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​នៅ​ឡើយ ដើម្បី​ទៅ​ដល់​ទឹក​ធ្លាក់​សំងំ​លាក់​ខ្លួន​កណ្ដាល​ព្រៃ​នោះ អ្នក​ដំណើរ​ត្រូវ​ដើរ​ដោយ​ថ្មើរ​ជើង ដោយ​ចំណាយ​ពេល​​ប្រហែល​៣០​នាទី។ បើ​តាម​ការ​រៀបរាប់​របស់​ឧទ្យានុរក្ស បាន​ប្រាប់​ថា ​នៅ​តាម​ផ្លូវ​​ទៅ​កាន់​ទឹក​ធ្លាក់​ដ៏​ស្រស់​ស្អាត​នោះ ពោរពេញ​ដោយ​ព្រៃឈើ លតាវល្លិ ផ្កា​ព្រៃ​ចម្រុះ​គួរ​ជាទី​គយគន់។ ជា​ពិសេស​មាន​ល្អាង​ធំៗ រូង​ថ្ម សត្វ​ស្វា និង​សត្វ​ចម្រុះជាច្រើនប្រភេទ កំពុង​រស់​នៅ​យ៉ាង​មាន​ក្ដី​សុខ​។ ចំណែក​ទឹក​ជ្រោះ​មាន​ច្រើន​ថ្នាក់ ហូរ​ពុះ​ជ្រែក​កណ្ដាល​ព្រឹក្សា​គ្រប់​រដូវ​។ គួរ​ជម្រាប​ជូន​ថា សម្បត្តិ​ធម្មជាតិ​ដ៏​វិសេស​វិសាល​នោះ ស្ថិត​នៅ​ក្នុង...

អ្នកនឹងហួសចិត្ត ពេលឃើញស្នាមញញឹមរបស់ជនល្បីល្បាញមួយចំនួន មុន និងក្រោយល្បី

លោកអ្នកនឹងហួសចិត្ត ពេលឃើញស្នាមញញឹមរបស់ជនល្បីល្បាញមួយចំនួន មុន និងក្រោយពេលល្បី ប្រភព៖ បរទេស

កន្លែងដ៏ទាក់ទាញបំផុតទាំង១០ដែលអ្នកគួរទៅលេងម្តងក្នុងមួយជីវិត ក្នុងនោះមានប្រាសាទអង្គរវត្តរបស់កម្ពុជាដែរ

កន្លែងដ៏ទាក់ទាញបំផុតទាំង១០ដែលអ្នកគួរទៅលេងម្តងក្នុងមួយជីវិត ក្នុងនោះមានប្រាសាទអង្គរវត្តរបស់កម្ពុជាដែរ ១. តំបន់ Bagan ​ប្រទេសមីយ៉ាន់ម៉ា ២. ទន្លេលីវ ប្រទេសចិន ៣. តំបន់ជ្រោះ Meteora ប្រទេសក្រិច ៤. សមុទ្រទឹកកកថ្លាដូចកញ្ចក់ដ៏ធំ ប្រទេសប៊ូលីវា ៥. ប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា ៦. ជ្រោះ Yosemite សហរដ្ឋអាមេរិក ៧. ព្រៃឬស្សី ប្រទេសជប៉ុន ៨. ប្រាសាទភ្នំ Petra ប្រទេសហ្សូដង់ ៩. ភ្នំ Machu Picchu ប្រទេសប៉េរូ ១០. រូងភ្នំ នៅតំបន់ Algarve ប្រទេសប៉ទុយហ្គាល ប្រភព៖ boredpanda

មើលដៃ អាច​ដឹងពី​ការងារ​ពិត​ប្រាកដ​របស់អ្នក!

មិនគួរ​ឱ្យជឿរ​មែនទេ​ថា​ដៃ​របស់អ្នក អាចមើល​ដឹងពី​ការងារ​របស់អ្នក​បាន ខាងក្រោម​នេះ​គឺជា​ការរៀបរាប់​ពី​ទំហំដៃ​និង​ការងារ​របស់អ្នក។ ១. ប្រភេទ AC ធំ និង ក្រាស់ អ្នកជាមនុស្ស​ចេះគិត​ពីអ្នក​ដទៃ និង​ពូកែ​ថែរក្សា​អ្នក​នៅ​ជុំវិញ​ខ្លួន អ្នក​អាច​យក​បេះដូង​ខ្លួនឯង​ដាក់​នៅក្នុង​ខ្លួន​មនុស្ស​ផ្សេង​ទៀត​បាន អ្នកជា​មនុស្ស​ធ្វើការ​ដោយ​ប្រុង​ប្រយ័ត្ន មាន​ការ​តស៊ូទ្រាំ​យ៉ាង​ខ្លាំង និង​ចូល​ចិត្តធ្វើ​ល្អជា​មួយ​មនុស្ស​ផងដែរ។ ដូច្នេះ​ហើយ ការងារ​ល្អបំផុត​សម្រាប់​អ្នក គឺនៅ​ក្នុង​អង្គការ ក្រុមហ៊ុន ឬ​សហគ្រាស​ក៏បាន។ ២. ប្រភេទ AD ធំ និង ស្គម ជាមនុស្សសមហេតុផល ចង់​អនុវត្ត​តាម​ការ​បញ្ជា​សង្គម ឧស្សាហ៍​ព្យាយាម ប៉ុន្តែ​ជាមនុស្ស​រុញរា មិន​ប្រាកដ​ក្នុងចិត្ត។ ៣. ប្រភេទ BC តូច និង...

ក្រសួង​បរិស្ថាន​ណែនាំ​អោយ​ប្រជាពលរដ្ឋ​រក្សា​អនាម័យ​អោយ​បាន​ល្អ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ​នេះ​

ក្រសួង​បរិស្ថាន​​បាន​ចេញ​សេចក្ដីណែនាំ​មួយ​​អោយ​ប្រជាពលរដ្ឋ​រួម​ជាមួយ​នឹង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ​រក្សា​អនាម័យ​អោយ​បាន​ល្អ​​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​ខាង​មុខ​នេះ​។ ​លើស​ពី​នេះ​ទៀត​ ក្រសួង​បាន​​​ស្នើ​អោយ​ខាងមន្ទីរ​​បរិស្ថាន​របស់​ខេត្្តនីមួយៗ​​ សហការជាមួយអាជ្ញាធរ​ដែន​ដី​​ដើម្បី​ចុះ​ជួយ​ផ្សព្វ​ផ្សាយ​ និង ​អប់​រំ​ស្ដី​ពី​ការ​រក្សា​​​អនាម័យ​​នេះដល់​​ប្រជាពលរដ្ឋ។​ មិន​តែ​ប៉ុណ្ណោះ​ គឺ​ត្រូវ​​រៀប​ចំ​​បរិស្ថាន​ភូមិ​ស្រុក​ វត្ត​អារាម​ ទីប្រជុំ​ជន​​ ទីផ្សារ កន្លែង​ស្នាក់​នៅ​នានា អោយ​បាន​ល្អ​។​ លើស​ពី​នេះ​ទៀត​ ត្រូវ​​គ្រប់​គ្រង​ការ​ប្រមូល​សំរាម​​នៅ​តាម​ដង​ផ្លូវ​ រមណីយដ្ឋាន​ និង កន្លែង​កម្សាន្ត​នានា​អោយ​បាន​​ល្អប្រសើរ​ឡើង​ ទាំង​មុន​ អំឡុង​ពេល​ និង ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​ផង​ដែរ​។ ប្រភព៖​ ក្រសួងបរិស្ថាន

ត្រណម​២​​ ត្រូវ​អនុវត្ត​​​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ​ រយៈ​ពេល​៣​ថ្ងៃ​

ត្រណម​មួយ​ចំនួន​ត្រូវ​អនុវត្ត​យ៉ាង​តឹង​រឹង ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​រយៈ​ពេល​៣​ថ្ងៃ នេះ​ដោយ​ផ្អែក​តាម​សៀវភៅ​​បុណ្យ​ទំនៀម​ខ្មែរ របស់​លោក ឆឹង ផាន់​សុផុន ដែល​បាន​កែ​សម្រួល​ដោយ ភិក្ខុ មហាយិន នឿន។ ត្រណម​​​ដែល​ត្រូវ​អនុវត្ត​នោះ​មាន​៖ កំហឹង៖ ឥរិយាបទ​​ច្រងេងច្រងាង និង​ការ​វាយ​តប់​គ្នា ត្រូវ​តែ​ហាម​ឃាត់​ជា​ដាច់​ខាត​ នេះ​ដោយ​យោង​តាម​សារ​​​​មួយ​បង្កប់​ក្នុង​រឿង​អត្ថន័យ​នៃ​​រឿង​ដំណាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដែល​រៀប​រាប់​ពី​មុខ​ទាំង​៤​របស់​កបិល​មហា​ព្រហ្ម​ គឺ​ជា​និម្មិត្ត​រូប​នៃ​ព្រហ្ម​វិហារ​ធម៌​​ទាំង​៤ ដែល​ព្រះ​សម្មាសម្ពុទ្ធ​​​ទ្រង់​បាន​ទូន្មាន​​គឺ​៖ មេត្តា​១ ករុណា​១ មុទិតា​១ និង​ឧបេក្ខា​១​។ ហើយ​ព្រហ្មវិហារ​​​ធម៌​ទាំង​៤​នេះ គឺ​ជា​គុណសម្បត្តិ​​​ខាង​ផ្លូវ​ចិត្ត​ និង​ការ​ទំនាក់​ទំនង​ក្នុង​សង្គម​។ បើ​សិន​​​​មនុស្ស​គ្រប់​រូប​ មិន​​ប្រតិបត្តិ​​តាម​ព្រហ្មវិហារ​ធម៌​​ទាំង​៤​ នោះ​ទេ​ បញ្ហា​ស្មុគ​ស្មាញ​ក្នុង​សង្គម​​​ នឹង​កើត​មាន​ឡើង​​ជា​ពុំ​ខាន​ឡើយ​។ ប្រុង​ប្រយ័ត្ន​​​​​ក្នុង​ការ​ជេរ​ប្រទេច​​សត្វ៖ នៅ​ថ្ងៃ​​បុណ្យ​​ចូល​​​ឆ្នាំ ឥរិយាបថ​​មួយ​ចំនួន​​​គួរ​​តែ​តម​ ដូច​ជា​​ការ​ជេរ​ប្រទេច...

APLICATIONS

HOT NEWS