ចំណេះដឹង

ចំណេះដឹង

ហេតុ​ផល​ទាំង​៥​​ដែល​បុគ្គលិក​ឆ្នើម​មួយ​ចំនួន​ដើរ​ចេញ​ពី​ក្រុមហ៊ុន​របស់​ពួក​គេ

ហេតុ​អ្វី​បាន​ជា​បុគ្គលិក​ល្អៗ​ដើរ​ចេញ​ពី​ការ​ងារ ? តើ​មាន​កត្តា​អ្វី​ខ្លះ?​ ឬ​កត្តា​ទាំង​អស់​នោះ​មក​ពី​និយោជិក ឬក៏​និយោជក ? “អបអរសាទរ! ទី​បំផុត​អ្នកត្រូវ​បាន​ឧទ្ទេស​នាម​អោយ​ឡើង​ឋានៈ ក្រោយពី​ការ​ខិត​ខំ​ប្រឹង​ប្រែងអស់​​រយៈ​ពេល​មួយ​ឆ្នាំ​ក្នុង​ការ​បំពេញ​​ការងារ​ និង​ដុស​ខាត់​ខ្លួន​អោយ​ខ្លាំង​ជា​មួយ​ការងារ​ដោយ​មាន​ងារ​ជា​មេ​គេ។”​ នៅ​ពេល​ដែល​អ្នក​អង្គុយ​នៅ​ក្នុង​ការរិយាល័យ​ដ៏​ប្រណិត​ដែល​ត្រៀម​ដៃ​ជា​និច្ចសំរាប់​ចុះ​ហត្ថលេខា​លើ​សែក ជាការ​ពិត​ណាស់​ម្ចាស់​ក្រុម​ហ៊ុន​របស់​អ្នក​នឹង​​រំពឹង​ថា​អ្នក​នឹង​ធ្វើ​ការ​បាន​ល្អ​ ​និង​ដឹក​នាំ​កូន​ចៅ​របស់​អ្នក​អោយ​ក្លាយ​ជា​បុគ្គលិក​ឆ្នើម​ដូច​អ្នក​នៅ​ថ្ងៃ​អនាគត ។ តើ​វា​អាច​ទៅ​រួច​ដែរ​ឬ​ទេ ? លើស​ពី​នេះ​ទៅ​ទៀត​ អ្នក​ក៏​ត្រូវ​ដឹង​ផង​ដែរ​ថា​ការ​ជោគ​ជ័យ​ ឬ​បរាជ័យ​របស់​អ្នក​មាន​ភាព​ប្រទាក់​ក្រឡា​ជាមួយ​នឹង​ការ​ងារ​របស់​និយោជិក​របស់​អ្នក ។​​ ដូចនេះ​ហើយ​អ្នក​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​កំណត់​ពី​ខ្លួន​​ឯង​ជា​មេ​ល្អ ​ឬ​ក៏​មេ​អាក្រក់ ។ អ្នក​គួរ​តែ​អរគុណ​នូវ​រាល់​ការ​លំបាកៗ​ទាំង​ឡាយ​ដែល​ធ្វើ​អោយ​ខ្លួន​អ្នក​ក្លាយ​ទៅ​ជា​បុគ្គលិក​ដែលមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បំពេញ​ការងារ។ ខាង​ក្រោម​នេះ​ជា​ចំណុច​ខ្លះដែលគួរតែ​ជៀស​វាង​សំរាប់​អ្នក​គ្រប់គ្រង​បុគ្គលិក​នៅ​ក្រោម​បង្គាប់​​ឲ្យ​មាន​ប្រសិទ្ធិភាព ៖ 1. ការ​ប្រគល់​ការងារ​ឲ្យ​បុគ្គលិក​ច្រើន​ហួស​ប្រមាណ ជា​ការ​ពិតណាស់​មាន​ការងារ​ដែល​គរ​ដូច​គំនរ​ភ្នំ​ពី​ថ្នាក់​លើ​ដែល​កំពុង​តែរង់​ចាំ​អ្នកមក​បញ្ចប់​ នៅ​ពេល​មាន​ការ​ទាម​ទារ​ពី​ម្ចាស់​ក្រុមហ៊ុន​របស់​អ្នក​ដើម្បី​​សម្រេច​ការងារ​ទាំង​អស់​នោះ​ឲ្យ​​​ទទួល​បាននូវ​ភាព​ជោគជ័យ។ ហេតុដូច្នេះ​ហើយ ពេល​ខ្លះ​អ្នក​ពុំ​គួរ​​​ទម្លាក់​ការងារ​​ច្រើន​ពេក​ទៅ​ឲ្យ​ក្រុម​ការងារ​របស់​អ្នក​នោះ​ទេ។ កាល​ណា​មាន​ការ​ប្រគល់​ការងារ​ទៅ​ឲ្យ​បុគ្គលិក​ច្រើន​ហួស​ប្រមាណ ជា​ពិសេស​បុគ្គលិក​ដែល​ធ្វើ​ការងារ​ល្អ នោះ​អ្នក​​កំពុង​តែ​ដាក់របរ​រក​ស៊ី​របស់​អ្នក​​ក្នុង​ស្ថាន​ការ​ដែល​មាន​ហានិភ័យ​ហើយ​ ជាពិសេស​វា​ក៏​អាច​ធ្វើអោយ​មាន​ការ​ថម​ថយ​សម្មទ្ធិផល​ការងារ​របស់​ក្រុម​ហ៊ុន​របស់​អ្នក​ដែរ។​ អ្នក​គ្រប់​គ្រង​មិន​ល្អ​តែង​តែ​ទម្លាក់​ការងារ​ទៅ​ឲ្យ​កូន​ចៅ​របស់​ពួក​គេ​ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំងអស់។...

Rule នៃការប្រើប្រាស់ Apostrophe ជាមួយ S

យើងដឹងហើយការប្រើប្រាស់ Apostrophe ជាមួយ S គឺប្រើសម្រាប់កម្មសិទិ្ធ រឺទម្រង់កាត់របស់ is និង has​​។ ក្នុងមេរៀននេះយើងនិងមើល Apostrophe ប្រើជាមួយ​ S ក្នុងន័យកម្មសិទ្ធិទាំងអស់គ្នា។ Apostrophe ប្រើសម្រាប់កម្មសិទ្ធិដូចជា៖ A woman’s hat The boss’s wife Mrs. Chang’s house ទូទៅអ្នកសរសេរចូលចិត្តប្រើ Apostrophe S លើគ្រប់នាម ទោះបីជានាមនោះជាប្រភេទ proper noun រឺ common noun ក្តី។...

ប្រភេទ និង​ ការប្រើប្រាស់របស់ Adverb Clause និង Reduced Clause

Clause មាន២ប្រភេទ ហើយអាឡាដាំងក៏បានបង្ហាញពីការប្រើប្រាស់និងភាពខុសគ្នានៃ Clause​ ទាំង២ផងដែរ។ ពីមុនមក អាឡាដាំងក៏ធ្លាប់រៀបចំមេរៀនអំពី noun clause, adjective clause, conjunction,​ និង kinds of sentences ផងដែរ។ សូមអ្នកអានមេរៀនទាំងនោះព្រោះវាមានការទាក់ទងគ្នា។ ថ្ងៃនេះយើងមកមើល adverb clause វិញម្តង។ មានសំណួរសួរថា តើ adverb clause អាចបញ្ជាក់ន័យអោយកិរិយាស័ព្ទ គុណនាម និងគុណកិរិយា ដូច adverb ធម្មតាដែររឺទេ?...

ហេតុអ្វីខ្ញុំមិនអាចរកការងារធ្វើបាន? Why can’t I find a job?

បើអ្នកមិនចង់ធ្វើការលុះត្រាតែអ្នកបង្កើត business មួយដែលអាចរកប្រាក់ចំណូលបានដោយខ្លួនឯង ប៉ុន្តែសូមកុំគិតពីរឿង business ប្រសិនបើអ្នកមិនទាន់មានប្រាក់សន្សំ រឺជំនឿទុកចិត្តលើខ្លួនឯងនៅឡើយ។ ហេតុដូចនេះហើយ អ្នកត្រូវតែរកការងារធ្វើសិន។ ឥឡូវយើងចាប់ផ្តើមនិយាយអំពីការរកការងារធ្វើវិញ។ ពិតមែនហើយ អ្នកប្រហែលជាអត់មានការងារធ្វើច្រើនខែមកហើយ រឺអ្នកប្រហែលមានបំណងចង់ប្តូរការងារថ្មី ហើយអ្នកនៅតែមិនអាចរកការងារមួយដែលខ្លួនឯងពេញចិត្ត។ តើមកពីកត្តាអ្វី? មានមូលហេតុមួយចំនួនដែលអ្នកត្រូវដឹងហើយនិងកែប្រែទម្លាប់នោះ។ ១. You tend to blame everyone else, but the truth is ‘it’s you’ នៅពេលបាត់បង់ការងារធ្វើ អ្នកចូលចិត្តគិតថាវាមិនមែនជាកំហុសរបស់អ្នកទេ គឺដោយសារប្រធានរបស់អ្នក អ្នកគ្រប់គ្រងអ្នក...

ដោតឡូតតារាង Word family របស់ពាក្យដែលប្រើប្រាស់ញឹកញាប់សម្រាប់អ្នករៀនភាសាអង់គ្លេស

ក្នុងការរៀនពាក្យក្នុងភាសាអង់គ្លេសតម្រូវឲ្យអ្នកចេះពីរបៀបប្រើប្រាស់ទៅតាមបរិបទ និងថ្នាក់ពាក្យ ឬក្រុម (word family)។ ក្នុងអត្ថបទរបស់គេហទំព័រអាឡាដាំងថ្ងៃនេះ យើងខ្ញុំនឹងដាក់ឥ្យដោនឡូតនូវ word family របស់ពាក្យដែលប្រើប្រាស់ញឹកញាប់សម្រាប់ឲ្យអ្នកសិក្សាទាំងអស់ទុកយកទៅប្រើប្រាស់តាមការគួរ រីឯវិធីសាស្រ្តនៃការរៀបបែបណានោះ ទុកឲ្យលោកអ្នកសម្រេចដោយខ្លួនឯងចុុះ។ ចុចទីនេះដើម្បីដោនឡូតជា PDF៖ PDF File

គន្លឹះមួយចំនួនដែលអាចជួយអ្នកឲ្យជោគជ័យលើសំណួរ​ MCQ

ជាទូទៅ ការធ្វើសំណួរពហុចម្លើយ វាមានភាពងាយស្រួលប្រសិនបើអ្នកចេះសំណួរទាំងនោះ តែប្រសិនបើអ្នកមិនដឹងចម្លើយពិតប្រាកដវិញនោះ អ្នកនឹងត្រូវធ្វើការជ្រើសរើសចម្លើយដោយស្មាន ឬទស្សន៍ទាយជាក់ជាមិនខាន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាអ្នកបង្កើតសំណួរ ដូច្នេះ វាប្រាកដកជាមានវិធីក្នុងការឱ្យអ្នកទស្សន៍ទាយចម្លើយទាំងនោះត្រូវបាន។ ដោយមើលឃើញពីគុណវិបត្តិនេះ អ្នកនិពន្ធសៀវភៅ “Rock Breaks Scissors : A Practical Guide to Outguessing and Outwitting Almost Everybody” ដ៏ល្បីមួយរូប គឺលោក William Poundstone  បានរកឃើញគន្លឹះបីបួនក្នុងការធ្វើសំណួរពហុចម្លើយ ក្នុងនោះរួមបញ្ចូលទាំងសំណួរពហុជ្រើសរើសដែលធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ ដូចជា...

ឯកសារជំនួយស្មារតីដល់សិស្សថ្នាក់ទី១២

ក្រសួងអប់រំ យុវជន និងកីឡាបានផ្សព្វផ្សាយតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងនូវមេរៀនសង្ខេប និងលំហាត់គំរូ ជាឯកសារជំនួយស្មារតីដល់សិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ឯកសារនេះគ្រាន់តែជាជំនួយដល់សិស្សានុសិស្ស ប៉ុន្តែមិនមែនជាឯកសារពេញលេញ សម្រាប់កម្មវិធីសិក្សាថ្នាក់ទី១២ទាំងមូលទេ ។ ទាញយកឯកសារទម្រង់ PDF: ជីវវិទ្យា គណិតវិទ្យា ២០១៤-២០១៥ និង ២០១៥-២០១៦ រូបវិទ្យា គីមីវិទ្យា

Active Listening Skill! ជំនាញសំខាន់ដែលគួរតែពង្រឹង

នាពេលបច្ចុប្បន្ន ការប្រាស្រ័យទាក់ទងគ្នាគឺពិត​ជា​មា​នសារៈ​សំខាន់​ណាស់​រវាង​មនុស្ស និង​មនុស្ស។ ជា​ការ​ពិត​ណាស់​ថា កិច្ច​សន្ទនា​ដាច់​ខាត​ត្រូវ​តែ​មាន​អ្នកស្ដាប់ និង​អ្នក​និយាយ។ ការ​សន្ទនា​អាច​ដោះស្រាយ​បាន​នូវ​បញ្ហា​នានា បង្កើត​ទំនាក់​ទំនង បង្កើន​ភាព​ស្និទ្ធស្នាល ក៏​ដូច​ជា​ដោះស្រាយ​ជម្លោះ។ មិន​ខុស​ពី​ការ​និយាយ ការ​ស្ដាប់​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ពង្រឹង​កិច្ច​សន្ទនា​របស់​អ្នក​អោយ​កាន់​តែ​រឹងមាំ និង​មាន​ភាព​ស៊ី​សង្វាក់គ្នា។ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​អោយ​ក្លាយ​ជា​អ្នក​ស្ដាប់​ម្នាក់​ដែល​អាច​ចាប់​បាន​នូវ​រាល់​សម្ដី​របស់​ដៃ​គូរ​សន្ទនា​របស់​យើង? ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ចំនួន​ ៩​ ដែល​នឹង​ជួយឲ្យ​អ្នក​បង្កើត​កិច្ច​សន្ទនា​មួយ​ប្រកប​ដោយ​ប្រសិទ្ធិភាព។ ១. មើលមុខអ្នកដែលកំពុងតែនិយាយមកកាន់យើង ប្រសិនបើមាននរណាម្នាក់កំពុងតែនិយាយជាមួយយើង យើង​គួរ​តែ​ចំណាយ​ពេល​ស្ដាប់​​គេ​និយាយ​ដោយ​មើល​ទៅ​មុខ​គេ។ ការ​បែង​ចែក​អារម្មណ៍​ទៅ​ធ្វើអ្វី​ផ្សេង ខណៈ​ពេល​ដែល​គេ​កំពុង​តែ​និយាយ​មក​រក​អ្នក ធ្វើឲ្យភាគ​រយ​ដែល​អ្នក​អាច​ចាប់​បាន​អ្វី​ដែល​គេ​កំពុងតែនិយាយ​ប្រហែល​ជា​មាន​កម្រិត។ ៥០% ឬ ១៥% ដែល​អ្នក​ចាប់​បាន​ពី​ការ​និយាយ​របស់​គេ? វា​អាស្រ័យ​ទៅ​លើ​អ្នក ថា​តើ​អ្នក​ផ្ដោត​អារម្មណ៍​របស់​អ្នក​ដើម្បី​ស្ដាប់​គេ​និយាយ​ក្នុង​កម្រិត​ណា។ ២. យកចិត្តទុកដាក់ស្ដាប់ ជាការពិតណាស់ ក្រសែ​ភ្នែក​របស់​អ្នក​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ពេល​ដែល​កំពុង​សន្ទនា។...

APLICATIONS

ជួយស៊ែរផងដើម្បីប្រុងប្រយ័ត្ន ! កូន​អើយ…ជីវិត​ខ្លី​ម៉េ្លះ​ត្រឹមមាន​អាយុ ១​ឆ្នាំ​៧ខែ​តែប៉ុណ្ណោះ​បានស្លាប់​..

ស្រុកអង្គស្នួល៖ ករណីឆក់ចរន្តអគ្គីសនី(ស្លាប់)កើតហេតុនៅកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ម៉ោងប្រហែល២២:២០នាទី នៅចំណុចក្នុងផ្ទះកៀនទ្វារ ខាងមុខភូមិ ត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួន ខេត្តកណ្តាល ។ ក្មេងរងគ្រោះឈ្មោះ ឆុំ រតនី ភេទប្រុស អាយុ១ឆ្នាំ៧ខែ ជនជាតិខ្មែរ នៅក្នុងបន្ទុកឪពុកម្តាយ នៅភូមិ/ឃុំ/ស្រុកកើតហេតុខាងលើ។ សភាពនៃរឿងហេតុ តាមការបំភ្លឺម្តាយឈ្មោះ ជា ឡែន ភេទស្រីអាយុ៣៦ឆ្នាំ មុខរបរកសិករ បានឲ្យដឹងថា...

HOT NEWS