ចំណេះដឹង

ចំណេះដឹង

របៀបប្រើប្រាស់ Question Tags

១. របៀបប្រើប្រាស់ Question Tags ក. នៅពេលដែលយើងចង់ប្រើប្រាស់ question tag នៅក្នុងប្រយោគដែលមានកិរិយាសព្ទជំនួយ (auxilary verb) ទម្រង់អវិជ្ជមានរបស់វាគឺ auxiliary verb + n’t + pronoun។ ឧទាហរណ៍៖ It’s raining, isn’t it? You’ve finished, haven’t you? We can go now, can’t we? ខ. នៅក្នុងប្រយោគដែលប្រើប្រាស់ simple...

គន្លឹះសំខាន់បំផុតទាំង៨ ក្នុងការដាក់អាហារូបករណ៍

សង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្ត។ គន្លឹះទី១:  ផ្តល់ឧទាហរណ៍ជាក់លាក់ បើអ្នកឆ្លើយសំណួរដែលមានលក្ខណៈអរូបិយ ត្រូវបង្ហាញឧទាហរណ៍ឲ្យបានច្បាស់លាស់ដើម្បីគាំទ្រនូវចម្លិិើយរបស់អ្នក។ អ្នកផ្តល់​អាហារូបករណ៍គេចង់ឃើញភស្តុតាង​​ជាក់ស្តែងជាជាងការនិយាយដោយគ្មានអ្វីមកបញ្ជាក់។ គន្លឹះទី២:  ដាក់ពាក្យសុំតែពេលដែលអ្នកបំពេញតាមលក្ខខណ្ឌរបស់គេ ចូរអានគ្រប់តំរូវការរបស់អាហារូបករណ៍ (all the scholarship requirements) និងការណែនាំរបស់គេយ៉ាងប្រុងប្រយ័ត្ន ហើយធ្វើឲ្យប្រាកដថាអ្នកបំពេញតាមលក្ខខណ្ឌរបស់គេមុននឹងសម្រេចដាក់ពាក្យសុំ។ ពាក្យសុំរបស់​អ្នកនឹងមិនត្រូវបានគេយកមកពិចារណានោះទេបើសិនជាអ្នកមិនបំពេញតាមលក្ខខណ្ឌរបស់គេនោះទេ។ គន្លឺះទី៣:  កំណត់ពីគោលបំណងរបស់អ្នកផ្តល់​អាហារូបករណ៍ ព្យាយាមឈ្វេងយល់ពីគោលបំណងរបស់ម្ចាស់ឧបត្ថម្ភរបស់កម្មវិធីអាហារូបរណ៍ថាគេចង់បានអ្វី។ តើគេចង់ជំរុញឲ្យមានការចាប់អារម្មណ៍លើមុខវិជ្ជាណាមួយ? តើគេចង់បណ្តុះបណ្តាលអនាគតអ្នកដឹកនាំ​រឺ? បើ​សិនជាអ្នកយល់ច្បាស់ពីគោលបំណងរបស់កម្មវិធីអាហារូបករណ៍ទាំងនោះ អ្នកអាចមានឱកាសខ្ពស់ក្នុងការទទួលបានជោគជ័យ។ គន្លឺះទី៤:  បំពេញទម្រង់ពាក្យសុំអាហារូបករណ៍ឲ្យបានគ្រប់ចំនុច និងតាមការណែនាំ មានបេក្ខជនច្រើនណាស់ដែលធ្វើមិន​បានត្រឹមត្រូវទៅតាមការណែនាំដែលមាននៅក្នុងទម្រង់ពាក្យសុំអាហារូបករណ៍។ ចូរផ្តល់គ្រប់ចម្លើយដែលគេសួរ ប៉ុន្តែជៀសវាងផ្តល់នូវអ្វីដែលគេសួរ។ វាអត់ប្រយោជន៍ ហើយអ្នកនឹងធ្វើឲ្យគណៈកម្មការលែងពិចារណានូវពាក្យសុំរបស់អ្នកទៀតផង។ ធ្វើយ៉ាងណាឲ្យប្រាកដថាអ្នកបំពេញគ្រប់ចំនុចទាំងអស់។ បើសំណួរហ្នឹងមិនទាក់ទងនឹងខ្លួនអ្នក ចូរបញ្ជាក់ប្រាក់គេ កុំទុកឲ្យទទេរ។ គន្លឺះទី៥:  បំពេញទម្រង់ពាក្យសុំឲ្យ​មានរបៀបរៀបរយ បើអ្នកទទួលពាក្យសុំដែលត្រូវបំពេញដោយដៃ គួរតែថតចម្លងទុក ២រឺ​៣ច្បាប់ ហើយបំពេញព្រាងសិនដើម្បីជៀសវាងកំហុស។ បន្ទាប់ពីបំពេញរួចរាល់ហើយ ត្រូវអានឡើងវិញដើម្បីត្រួតពិនិត្យកំហុស។ ប្រយ័ត្នណាព្រោះ​គេងាយនឹងមើលឃើញកំហុសរបស់អ្នកណាស់។ គន្លឺះទី៦:...

សំណួរដែលពិបាកឆ្លើយបំផុតពេលសម្ភាសន៍អាហារូបករណ៍

ការដាក់អាហារូបករណ៍មានជាដំណាក់កាលរបស់វា។ មុនដំបូងអ្នកបំពេញពាក្យសុំយកទៅដាក់ ដោយភ្ជាប់ជាមួយនឹងឯកសារពាក់ព័ន្ធផ្សេងៗទៀត​ដែល​តំរូវដោយកម្មវិធីអាហារូបករណ៍។ លុះពេលដែលគណកម្មការង្វាយ​​តម្លៃបានបិទបញ្ចប់ការវាយតម្លៃលើសមត្ថភាពរបស់បេក្ខជននីមួយៗហើយ គេនឹងប្រកាស​ឈ្មោះបេក្ខជនដែលជាប់តង់ទីមួយ (Shortlisted candidates) ដូច្នេះបេក្ខជនដែលជាប់បន្តទៅវគ្គបន្ទាប់ទៀតនឹងត្រូវបានគេអញ្ជើញឲ្យទៅធ្វើការសម្ភាសន៍ផ្ទាល់មាត់ដើម្បី​ការជំរុះម្តងទៀត។ វាមានន័យថាបើអ្នកត្រូវបានគេអញ្ជើញឲ្យទៅធ្វើការសម្ភាសន៍ផ្ទាល់មាត់ អ្នកគឺជាបេក្ខជនម្នាក់ដែលគេមើលឃើញថាមានសក្តានុពលក្នុងការទទួលបានអាហារូបករណ៍នោះ។ ដូច្នេះមានឱកាសបានទៅដល់វគ្គសម្ភាសន៍គឺអ្នកបានឈានមួយជំហានទៅកាន់ក្តី​សុបិនរបស់អ្នកហើយ។ ប៉ុន្តែរឿងមួយដែលពិបាកនោះគឺ អ្នកនឹងត្រូវឆ្លងកាត់​ការសម្ភាសន៍ដ៏លំបាក (nerve-wracking scrutiny of face-to-face communication) ផ្ទាល់មុខជាមួយគណកម្មការរង្វាយតម្លៃម្នាក់ ឬច្រើននាក់។​ ប៉ុន្តែចូរកុំបារម្ភ មិនមែនតែអ្នកទេដែលនឹងរងសម្ពាធមួយនេះ បេក្ខជនដទៃទៀតក៏ដូចគ្នាដែរ ដូច្នេះអ្វីដែលសំខាន់ត្រូវធ្វើគឺត្រៀមខ្លួនឲ្យស្រេចមុននឹងថ្ងៃសម្ភាសន៍មកដល់។ រឿងមួយក្នុងចំណោមរឿងដែលអ្នកត្រូវត្រៀមនោះគឺគិតទុកថាអ្នកសម្ភាសន៍អាចនឹងសួរសំណួរបែបណា។ នៅក្នុងអត្ថបទនេះយើងខ្ញុំលើកយកសំណួរដែលពិបាកចំនួនពីរដើម្បីឲ្យលោកអ្នកបានដឹង និងត្រៀមខ្លួនឆ្លើយនឹងសំណួរទាំងនេះបើសិនគេសួរ។ ១៖​ ចូរបង្ហាញពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក។ What is your greatest strength...

អាហារូបករណ៍ពិសេសនៅសាលា Collingwood School of Phnom Penh (CSPP)

ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំផ្ដល់ឱកាសក្នុងការទទួលការអប់រំប្រកបដោយគុណភាព សាលា Collingwood School of Phnom Penh (CSPP)  បានសម្រេចផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សក្នុងនោះរួមមាន៖ ថ្នាក់ទី៧ មានអារូបករណ៍៥០% ចំនួន២៥កន្លែង និង៣០% ចំនួន២៥កន្លែង សម្រាប់រយៈពេល៣ឆ្នាំសិក្សា ថ្នាក់ទី៨ មានអារូបករណ៍៥០% ចំនួន២៥កន្លែង និង៣០% ចំនួន២៥កន្លែង សម្រាប់រយៈពេល២ឆ្នាំសិក្សា ថ្នាក់ទី៩ មានអារូបករណ៍៥០% ចំនួន២៥កន្លែង និង៣០% ចំនួន២៥កន្លែង សម្រាប់រយៈពេល១ឆ្នាំសិក្សា ថ្នាក់ទី១០ មានអារូបករណ៍១០០% ចំនួន៥០កន្លែង សម្រាប់រយៈពេល៣ឆ្នាំសិក្សា ...

វីធីធ្វើឲ្យអ្នកទទួលបានការជំរុញ​ទឹកចិត្ត​ឡើង​វិញពេលអ្នកធ្លាក់ទឹកចិត្ត

ជីវិត​មាន​ការ​ផ្លាស់​ប្តូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ មនុស្ស​ក៏​មាន​អារម្មណ៍​ប្រែ​ប្រួល​ដែរ។ ពេល​ដែល​គេ​ចាប់​ផ្តើម​គិត​ច្រើន មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ឬ​ស្ត្រេស ពួក​គេ​នឹង​កើត​ការ​ធ្លាក់​ទឹក​ចិត្ត​ជា​ទំងន់។ ការ​ធ្លាក់​ទឹក​ចិត្ត​គឺ​ជា​ហេតុ​ផល​សំខាន់​ដែល​សម្លាប់​ទឹក​ចិត្ត​របស់​មនុស្ស​ (Motivation) ថាមពល ចំណង់​ចំណូល​ចិត្ត និងការ​តាំង​ចិត្ត​ណាមួយ។ ពេល​បាត់​បង់​​ Motivation អ្នក​ជួប​នឹង​ស្ថាន​ភាព​មួយ​ដែល​​ធ្វើ​ឲ្យ​អ្នក​គិត​ថា​អ្នក​មិន​ដឹង​ជា​ត្រូវ​ដើរ​ទៅ​មុខ​យ៉ាង​​ណា គិត​ថា​ខ្លួន​ឯង​មិ​ន​ល្អ​គ្រប់​គ្រាន់ ពោល​គឺ​អ្នកពិបាក​ក្រោក​ឈរ​ហើយ​​ដើរ​ទៅ​មុខក្នុង​ជីវិត។ ក្នុង​អត្ថបទ​នេះ យើង​នឹង​និយាយ​អំពី​វិធី​ខ្លះ​ៗ​ដែល​អាច​ធ្វើ​ឲ្យ​​អ្នក​ទទួល​បាន​ Motivation មក​វិញ។ ​អនុវត្តន៍​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​និង​មើល​ពី​ចំណុច​ល្អ​របស់​អ្នក ការ​រិះ​គន់​ខ្លួន​ឯង​គឺ​ជា​អ្វី​ដែល​នាំ​អ្នក​ទៅ​រក​ការ​ធ្លាក់​ទឹក​ចិត្ត។ បើ​សិនជា​អ្នក​បន្ទោស​ខ្លួន​ឯង​ដោយ​សារ​តែ​អ្នក​មិន​បាន​ធ្វើ​ការ​ងារ​បាន​ច្រើន ឬ អ្នក​មិន​ឧស្សាហ៍​នោះ អ្នក​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​មិន​បាន​ការ​កាន់​តែ​ខ្លាំង។ ជំនួស​ឲ្យ​ការ​គិត​អវិជ្ជមាន​បែប​នេះ អ្នក​គួរ​តែ​ប្រើ​ពាក្យ​លើក​ទឹក​ចិត្ត​ឲ្យ​ខ្លួន​ឯង​បាន​កាន់​តែ​ច្រើន ឬ​ក៏​ស្វែង​រក​ពាក្យ​ទាំង​នោះពី​មនុស្ស​ដែល​អ្នក​ស្រឡាញ់។ អ្នក​ក៏​គួរ​អាន​ពាក្យជំរុញ​ផ្លូវ​ចិត្ត​ពី​សៀវភៅ​ឬ​រៀង​រ៉ាវ​របស់​អ្នក​ដទៃ​ឲ្យ​បាន​ច្រើន។ បន្ទាប់​មក​អ្នក​អាច​មាន​អារម្មណ៍​ល្អ​ហើយ។ រក​ការ​គាំ​ទ្រ...

មូលហេតុដែលអ្នកគួរតែរៀនភាសាឲ្យបានច្រើន

ភាសាសំខាន់ណាស់នៅក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះថាមនុស្សយើងម្នាក់ៗត្រូវការទំនាក់ទំនងគ្នា ហើយយើងក៏មិនអាចរស់នៅដាច់ដោយឡែកតែឯងបានឡើយ។ ខាងក្រោមនេះជាមូលហេតុច្រើនយ៉ាងដែលយើងគួរតែរៀនភាសាបរទេសឲ្យបានច្រើនភាសា។ ១.​ ឱកាសការងារ នៅពេលដែលយើងចេះភាសាច្រើនឱកាសក្នុងការទទួលបានការងារក៏មានច្រើនជាងមុនដែរ។ ពិភពលោកកំពុងតែអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយក៏មានវិនិយោគិនជាច្រើកំពុងតែមកធ្វើវិនិយោគនៅតាមប្រទេសដ៏ទៃ ដូច្នេះហើយប្រសិនបើយើងចេះលើសពីរពីរភាសា យើងមានអាទិភាពច្រើនក្នុងការស្វែងរកទីផ្សារកាងារជាងអ្នកដែលចេះតែមួយ ឬពីរភាសា។ យើងអាចធ្វើការងារនៅតាមក្រុមហ៊ុន ឬក៏ធ្វើការដោយឯករាជ្យក៏បាន។ ២.ធ្វើឲ្យខួរក្បាលរបស់យើងចងចាំបានល្អ តាមការស្រាវជ្រាវបានឲ្យដឹងថា ការដែលយើងចេះភាសាច្រើន ហើយនិយាយវាជារៀងរាល់ថ្ងៃ ជួយឲ្យយើងមានភាពបត់បែនបានល្អ ការចងចាំរបស់យើងល្អមិនថាយើងអាយុចាស់ប៉ុណ្ណាក៏ដោយ។ ៣. បង្កើនទំនុកចិត្តខ្លួនឯង វាធ្វើឲ្យយើងជឿជាក់លើខ្លួនឯងជាងមុន ហើយក៏ជួយកាត់បន្ថយនូវភាពភ័យខ្លាចរបស់យើងថែមទៀតផង។ ម្យ៉ាងវិញទៀតការសិក្សាច្រើនភាសាជួយឲ្យយើងស្វែងយល់ពីខ្លួនឯងឲ្យកាន់តែច្បាស់។ លើសពីនេះ វាជួយឲ្យយើងក្លាយទៅជាមនុស្សម្នាក់ដែលមានចិត្តទូលាយជាងមុនផងដែរ។ ៤. បង្កើតមិត្តថ្មី នៅពេលដែលយើងចេះភាសាច្រើន យើងក៏អាចមានមិត្តថ្មីៗដែលជាជនជាតិផ្សេងពីយើងព្រោះថាយើងអាចទំនាក់ទំនងជាមួយនឹងពួកគេបាន។ ការដែលយើងបានជួបមនុស្សច្រើន យើងក៏អាចរៀនអ្វីថ្មីៗពីពួកគេ និងធ្វើឲ្យជីវិតរបស់យើងមានក្តីសុខ។ នេះគឺជាមូលហេតុមួយធំបំផុតក្នុងការសិក្សាភាសាបរទេស។ ៥.​ មានភាពងាយស្រួលក្នុងជីវិតរស់នៅ ពិតណាស់ប្រសិនបើយើងត្រូវទៅរស់នៅជាមួយក្រុមមនុស្សដែលនិយាយភាសាផ្សេងពីយើង សួរថាតើមានភាពងាយស្រួលក្នុងការទំនាក់ទំនងប្រចាំថ្ងៃដែរឬទេ? យើងមិនអាចដឹងបានថាគេចង់និយាយអ្វី ចង់បានអ្វីពីយើង...

រឿងឪឡឹក! អានចប់អ្នកនឹងភ្លឺភ្នែក ហេតុអីមនុស្សដូចគ្នាតែប្រាក់ខែខុសគ្នា!

រឿងឪឡឹក (រឿងដែលគេតំណាលតគ្នាជាយូរមកហើយ។ អ្នកធ្លាប់អានឬនៅ?) បុរសម្នាក់ឈ្មោះ ក បានតូចចិត្តនឹងចៅហ្វាយរបស់ខ្លួន ព្រោះខ្លួនបានធ្វើការជិត ៥ ឆ្នាំហើយ តែនៅតែតំណែងដដែល ខណៈបុរសម្នាក់ទៀតឈ្មោះ ខ ទើបតែ ចូលធ្វើការបាន ២ ឆ្នាំ តែឡើងតំណែងយ៉ាងខ្ពស់។ មួយរយៈមកបុរស ក នោះ ក៏ដាច់ចិត្តទៅសួរចៅហ្វាយថា ហេតុអ្វីក៏លម្អៀងម្ល៉េះ មិនគិតគូរពីបុគ្គលិកចាស់ផង។ ពេលនោះចៅហ្វាយមិននិយាយច្រើនឡើយគ្រាន់តែឱ្យគាត់ទៅផ្សារសួរពីតម្លៃផ្លែឳឡឹក។ ដើម្បីយកចិត្តចៅហ្វាយ គាត់ក៏ទៅភ្លាមហើយត្រឡប់មកវិញយ៉ាងរហ័ស។ បុរស ក៖ ជម្រាបចៅហ្វាយ!​ ឪឡឹកនៅផ្សារមួយផ្លែ ៣០០០ រៀល! ចៅហ្វាយ៖ ចុះបើទិញ ១០...

STEM៖ ត្រូវរៀន និង​បង្រៀន​ដោយ​មាន​គោលដៅ​ច្បាស់​លាស់​ទើប​មាន​ប្រសិទ្ធភាព

សំរាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​​ប្រ​ទេស​កម្ពុជា ជំនាញ STEM (Science, Technology, Engineering, and Mathematics) ដែល​ជា​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា សុទ្ធសឹង​ជា​ជំនាញ​ដែល​ត្រូវ​ការ​បំផុត​ក្នុង​ប្រទេស។ ប៉ុន្តែ​អ្នក​សិក្សា​ធ្លាប់​ដឹង​ថា​ STEM គឺ​ជា​មុខ​វិជ្ជា​ដែល​ពិបាក​រៀន និង​ពិបាក​បង្រៀន ដោយ​សារ​ខ្វះ​សំភារៈ​ស្រាវជ្រាវ និង​សម្ពាធការ​ងារ​ទៅ​លើ​សិស្សក្នុង​ការ​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ។ តើ​គ្រូ​បង្រៀន​ និង​សិស្ស​ក្នុង​ប្រ​ទេស​កម្ពុជា​គួ​រ​​មាន​ទម្លាប់​រៀន​បែប​ណា​ខ្លះ​លើ​មុខ​វិជ្ជា​ STEM? តើ​ក្រ​សួង​​អប់​រំ​ យុវជន​ និង​កី​ឡា​គួរ​គាំ​ទ្រ​ដល់​វិធី​សាស្រ្ត​សិក្សា​មុខ​វិជ្ជា STEM ដូច​ខាង​ក្រោម​ដែរ​រឺ​ទេ? សព្វ​ថ្ងៃ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​ ហាវើដ (Harvard) បាន​និយាយ​ថា​...

សិក្សា​តាមរយៈការគ្រប់គ្រងពេលវេលា

មិនចាំបាច់ប្រាប់ក៏ដឹងដែរថានៅពេលជិតប្រឡងម្តងៗរឺត្រូវដល់ពេលប្រគល់កិច្ចការសាលា មានសិស្សមួយ ចំនួនចាំ ដល់ពេលចុងក្រោយទើបខំប្រឹងព្យាយាមធ្វើសម្រេចតែម្តង។ ពេលខ្លះមួយថ្ងៃសម្រេច ការងារឲ្ យហើយក៏មានដែរ។ អ្នកអាចធ្វើបែបនេះតែចំពោះលទ្ធផលរបស់អ្នកប៉ុណ្ណោះព្រោះពិន្ទុគឺជារបស់អ្នក ប៉ុន្តែទម្លាប់នេះអាចធ្វើឲ្យអ្នកនៅតែប្រើវានៅពេលដែលអ្នកប្រលូកក្នុងវិស័យការងារ។ អ្នកត្រូវដឹងថាការងារ ដែលអ្នកធ្វើគឺសម្រេចលទ្ធផលឲ្យអ្នកដ៏ទៃ មិនមែនជារបស់អ្នកឡើយ។ ដូចនេះអ្នកត្រូវរៀនគ្រប់គ្រងពេលវេលា ធ្វើកិច្ចការឲ្យបានល្អ។ ការគ្រប់គ្រងពេលវេលាបានល្អមិនត្រឹមតែជួយឲ្យអ្នកអាចទទួលបានលទ្ធផលការសិក្សាប៉ុណ្ណោះទេ ថែមទាំងអាច កាត់បន្ថយភាពតានតឹងដល់អ្នកថែមទៀតផង។ ដោយសារមនុស្សម្នាក់ៗមានការងារ និងទំនួលខុសត្រូវដែលត្រូវធ្វើ យើងត្រូវចេះបែងចែកពេលវេលាឲ្យបានច្បាស់សំរាប់ការងារទាំងអស់នោះ។ ប្រសិនបើគ្រប់គ្រងម៉ោងការងារមិនបានល្អទេ អ្នកនឹងធ្វើឲ្យខ្លួនឯងពិបាកជាមិនខាន ហើយថែមទាំង ត្រូវគេស្តីឲ្យដោយសារតែការងារខ្ជីខ្ជារបស់អ្នក។ ហេតុអ្វីអ្នកមិនចំណាយពេលអានគំនិត នៃការគ្រប់គ្រង ពេលវេលាខ្លីៗនិងងាយស្រួលចាំខាងក្រោម? ១. រាយឈ្មោះការងារ (ចាប់ពីប្រភេទសំខាន់ជាងគេរហូតដល់ប្រភេទមិនសូវសំខាន់) ជំហ៊ានដំបូងអ្នកត្រូវចាប់ផ្តើមរាយឈ្មោះការងារ ចាប់ពីការងារសំខាន់ជាងគេរហូតដល់ការងារមិនសូវសំខាន់។ អ្នកប្រហែលជាគិតថាអ្នកក៏ធ្លាប់បានដឹងវិធីនេះហើយដែរ ប៉ុន្តែសួរខ្លួនឯងទៅមើលតើអ្នកបានធ្វើហើយរឺនៅ។...

បាថកថាជាសាធារណៈរៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា​

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាមានសេចក្ដីសោមនស្សរីករាយក្នុងការអញ្ជើញអ្នកទាំងអស់គ្នាចូលរួម បាឋកថាជាសាធារណៈ ដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃសៅរ៍ ទី1 ខែកក្កដាពីម៉ោង ៨៖០០ ដល់ ១០៖៣០ ព្រឹក នៅសកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ក្រោមប្រធានបទ៖ របបនយោបាយ និង ការអភិវឌ្ឍសេដ្ឋកិច្ច។ បាឋកថានេះនឹងលើកឡើងអំពីទំនាក់ទំនងរវាងប្រភេទនៃរបបនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ដោយផ្អែកលើការពិភាក្សាវែកញែកផ្នែកទ្រឹស្ដីពាក់ព័ន្ធនានា និងការសិក្សាលើករណីជាក់ស្តែង បាឋកថានេះនឹងធ្វើការប្រៀបធៀបគុណសម្បត្តិ និងគុណវិបត្តិ រវាងរបបប្រជាធិបតេយ្យនិង របបមិនមែនប្រជាធិបតេយ្យ (Authoritarian) ក្នុងការជម្រុញការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច។ អ្នកសិក្សាផ្នែកទ្រឹស្តីនិងអ្នកអនុវត្តន៍ជាច្រើនអះអាងថា របបមិនមែនប្រជាធិបតេយ្យ(Authoritarian) ដែលមានទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាក់លាក់ និងមានសមត្ថភាពផ្តល់ជូននូវស្ថេរភាពសង្គមនិងសេដ្ឋកិច្ច អាចទទួលបានជោគជ័យ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ អ្នកខ្លះទៀតមានមតិផ្ទុយពីនេះ ដោយអះអាងថា របបប្រជាធិបតេយ្យដែលមានការការពារទ្រព្យសម្បត្តិ...

APLICATIONS

រឿង “មុនដំបូង​ខ្មែរ​ក្រហម​សម្លាប់​​ប៉ា​របស់ខ្ញុំ​” គ្មាន​​គម្រោង​ដាក់​បញ្ចាំង​​លក់ ​​សំបុត្រ​នៅ​កម្ពុជា

ក្រោយ​ការ​ដាក់​បញ្ចាំងជា​សាធារណៈ​ចំនួន​​២​លើក​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​ ខ្សែ​រឿង ​«​មុន​ដំបូង​គេសម្លាប់​​ប៉ារបស់ខ្ញុំ» ​​​ឬរឿង ​«​​First They Killed My Father» ធ្វើអោយមហាជនខ្មែរ​រំជួលចិត្ត​យ៉ាង​ខ្លាំង ​​​​​​​​​តាមរយៈ​​​​សាច់រឿងដែល​ឆ្លុះ​បញ្ចាំង​​ពី​​​ជីវិត​​គ្រួសារ​មួយ​​ក្នុង​​សម័យ ​លន់ នល់ ​និង​សម័យ ​ប៉ុល ពត។ ​​យ៉ាងណាមិញ ​យោង​តាម​ការ​បញ្ជាក់​ខ្សែ​រឿង​មួយ​នេះ មិនមាន​បំណង​​​​ដាក់​បញ្ចាំង​លក់សំបុត្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ទេ ​​​​​បន្ទាប់ពី​ចប់​បេសកកម្ម​​​ដាក់បញ្ចាំងអោយ​​ខ្មែរ​បាន​ឃើញ​​​​​មួយ​លើកចុង​ក្រោយ​នៅ​ខេត្ត​បាត់ដំបង​​នៅថ្ងៃ​ទី​​២៣ ​កុម្ភៈ។   ​​​​​​យ៉ាង​ហោចអ្នកទស្សនា​​​​ជាង៤ពាន់​​នាក់​បានចូលទស្សនា​រឿង​ខ្សែ​រឿង​​មួយ​នេះ ដែល​ផលិតដោយ​តារា​សម្ដែង​​​អែនជីលីណា​ ជូលី នៅ​​​ស្ដាត​អូឡាំពិក ​កាលពីយប់​ថ្ងៃទី​​​២១...

HOT NEWS