ចំណេះដឹង

ចំណេះដឹង

ជួយស៊ែរអោយបានឃើញគ្រប់គ្នាផង!!គ្រូចិនសែរល្បី​ ប្រាប់ពីរការរៀបចំតុធ្វើការអោយមានហុងស៊ុយ

គ្រូចិនសែថៃដ៏ល្បី បានបង្ហាញពីរបៀបនៃការលើករាសីសំរាប់អ្នកដែលធ្វើការតាមឆ្នាំនីមួយៗ ការតុបតែងតាមក្បួនបែបនេះធ្វើអោយជួយបង្កើនអោយមានកំលាំងតាមជួយអ្នកជានិច្ច ចូរមើលតាមឆ្នាំរបស់អ្នកនៅខាងក្រោម៖ អ្នកកើតឆ្នាំជូត តាំងរូបគោ (ជំនួសឆ្នាំឆ្លូវ) អ្នកកើតឆ្នាំខាល តាំងរូបជ្រូក (ជំនួសឆ្នាំកុរ) អ្នកកើតឆ្នាំថោះ តាំងរូបឆ្កែ (ជំនួសឆ្នាំចរ) អ្នកកើតឆ្នាំម្ស៉ាញ់ តាំងរូបស្វា (ជំនួសឆ្នាំវក) អ្នកកើតឆ្នាំមមី តាំងរូបពពែ (ជំនួសឆ្នាំមមែ) អ្នកកើតឆ្នាំរោង តាំងរូបមាន់ (ជំនួសឆ្នាំរកា) អ្នកកើតឆ្នាំឆ្លូវ តាំងរូបកណ្ដុរ (ជំនួសឆ្នាំជូត) អ្នកកើតឆ្នាំកុរ តាំងរូបខ្លា (ជំនួសឆ្នាំខាល) អ្នកកើតឆ្នាំចរ តាំងរូបទន្សាយ (ជំនួសឆ្នាំថោះ) អ្នកកើតឆ្នាំវក តាំងរូបពស់តូច (ជំនួសឆ្នាំម្សាញ់) អ្នកកើតឆ្នាំមមែ តាំងរូបសេះ (ជំនួសឆ្នាំមមី) អ្នកកើតឆ្នាំរកា តាំងរូបនាគ (ជំនួសឆ្នាំរោង) វិធីរៀបតាំង៖អោយតាំងនៅឈៀងមុំតុ ដាក់នៅខាងស្ដាំដៃបែរមុខចូលមកតុធ្វើការ និងគួរតែរៀបចំនៅថ្ងៃព្រហស្បតិ៍វេលាម៉ោង ០៩:០៩ដែលជាវេលាល្អបំផុត។ ប្រភព៖...

មូលហេតុដែលអ្នកគួរតែរៀនភាសាឲ្យបានច្រើន

ភាសាសំខាន់ណាស់នៅក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះថាមនុស្សយើងម្នាក់ៗត្រូវការទំនាក់ទំនងគ្នា ហើយយើងក៏មិនអាចរស់នៅដាច់ដោយឡែកតែឯងបានឡើយ។ ខាងក្រោមនេះជាមូលហេតុច្រើនយ៉ាងដែលយើងគួរតែរៀនភាសាបរទេសឲ្យបានច្រើនភាសា។ ១.​ ឱកាសការងារ នៅពេលដែលយើងចេះភាសាច្រើនឱកាសក្នុងការទទួលបានការងារក៏មានច្រើនជាងមុនដែរ។ ពិភពលោកកំពុងតែអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយក៏មានវិនិយោគិនជាច្រើកំពុងតែមកធ្វើវិនិយោគនៅតាមប្រទេសដ៏ទៃ ដូច្នេះហើយប្រសិនបើយើងចេះលើសពីរពីរភាសា យើងមានអាទិភាពច្រើនក្នុងការស្វែងរកទីផ្សារកាងារជាងអ្នកដែលចេះតែមួយ ឬពីរភាសា។ យើងអាចធ្វើការងារនៅតាមក្រុមហ៊ុន ឬក៏ធ្វើការដោយឯករាជ្យក៏បាន។ ២.ធ្វើឲ្យខួរក្បាលរបស់យើងចងចាំបានល្អ តាមការស្រាវជ្រាវបានឲ្យដឹងថា ការដែលយើងចេះភាសាច្រើន ហើយនិយាយវាជារៀងរាល់ថ្ងៃ ជួយឲ្យយើងមានភាពបត់បែនបានល្អ ការចងចាំរបស់យើងល្អមិនថាយើងអាយុចាស់ប៉ុណ្ណាក៏ដោយ។ ៣. បង្កើនទំនុកចិត្តខ្លួនឯង វាធ្វើឲ្យយើងជឿជាក់លើខ្លួនឯងជាងមុន ហើយក៏ជួយកាត់បន្ថយនូវភាពភ័យខ្លាចរបស់យើងថែមទៀតផង។ ម្យ៉ាងវិញទៀតការសិក្សាច្រើនភាសាជួយឲ្យយើងស្វែងយល់ពីខ្លួនឯងឲ្យកាន់តែច្បាស់។ លើសពីនេះ វាជួយឲ្យយើងក្លាយទៅជាមនុស្សម្នាក់ដែលមានចិត្តទូលាយជាងមុនផងដែរ។ ៤. បង្កើតមិត្តថ្មី នៅពេលដែលយើងចេះភាសាច្រើន យើងក៏អាចមានមិត្តថ្មីៗដែលជាជនជាតិផ្សេងពីយើងព្រោះថាយើងអាចទំនាក់ទំនងជាមួយនឹងពួកគេបាន។ ការដែលយើងបានជួបមនុស្សច្រើន យើងក៏អាចរៀនអ្វីថ្មីៗពីពួកគេ និងធ្វើឲ្យជីវិតរបស់យើងមានក្តីសុខ។ នេះគឺជាមូលហេតុមួយធំបំផុតក្នុងការសិក្សាភាសាបរទេស។ ៥.​ មានភាពងាយស្រួលក្នុងជីវិតរស់នៅ ពិតណាស់ប្រសិនបើយើងត្រូវទៅរស់នៅជាមួយក្រុមមនុស្សដែលនិយាយភាសាផ្សេងពីយើង សួរថាតើមានភាពងាយស្រួលក្នុងការទំនាក់ទំនងប្រចាំថ្ងៃដែរឬទេ? យើងមិនអាចដឹងបានថាគេចង់និយាយអ្វី ចង់បានអ្វីពីយើង...

ជួួយស៊ែរចែកគ្នាដឹងផង!!! វិធីងាយៗ ធ្វើតេស្តទឹកឃ្មុំសុទ្ធ ឬមិនសុទ្ធ កុំអោយចាញ់បោកអ្នក លក់អោយសោះ!

បើ​យើង​គ្រាន់តែ​មើលនឹង ភ្នែកដោយ​មិន​បាន​ធ្វើការ ​ធ្វើការពិសោធន៍អ្វីសោះ វា​​ពិតជា​ពិបាក​ដឹងថា​ទឹកឃ្មុំ​សុទ្ធ ឬក៏​មិនសុទ្ធ​ណាស់។ ដូច្នេះហើយ​​ តើត្រូវ​ប្រើ​វិធីអ្វីខ្លះ​ដើម្បី​ ឲ្យដឹងថា​ទឹកឃ្មុំ​របស់​អ្នក​សុទ្ធ ឬមិនសុទ្ធ? ទោះបីជាយ៉ាងណានៅតែ មាន​វិធីសាស្ត្រ​មួយ​ចំនួន​ដែល អ្នកអាច​ធ្វើតេស្តដឹងថា​ទឹក​ឃ្មុំ​សុទ្ធ ឬមិនសុទ្ធ។ ធ្វើតេស្ត​ដោយប្រើទឹក វិធីមួយយ៉ាង​មាន ប្រសិទ្ធិភាព​ដើម្បីឲ្យ​ដឹងថា ទឹកឃ្មុំ​របស់​អ្នកសុទ្ធ ឬមិន​សុទ្ធ។ ចាក់​ទឹកឃ្មុំ ១ស្លាបព្រាបាយ​ចូល​ទៅ​ក្នុងទឹក ១ កែវ។ ប្រសិនបើ​អ្នក​ឃើញ​ថា​វារលាយ ទឹកឃ្មុំ​នេះ​មិន​សុទ្ធ​ទេ ព្រោះវា​រលាយ​នៅ​ក្នុងទឹក។ ទឹកឃ្មុំ​សុទ្ធតែង​តែកើត ​ជាដុំៗ​នៅពេល ចាក់​ចូល​ទៅ​ក្នុងទឹក។ ធ្វើតេស្ត​ដោយប្រើភ្លើង ត្រូវមានការ​ប្រុងប្រយ័ត្ត ​ក្នុងពេល​កំពុងធ្វើ​តេស្ត​ដោយ ​ប្រើវិធីនេះ។ ទឹកឃ្មុំ​ជារបស់​ដែល​ដុតឆេះ។ យក​ទានដែល​មាន ប្រឆេះអំបោះ​កប្បាស...

Active Listening Skill! ជំនាញសំខាន់ដែលគួរតែពង្រឹង

នាពេលបច្ចុប្បន្ន ការប្រាស្រ័យទាក់ទងគ្នាគឺពិត​ជា​មា​នសារៈ​សំខាន់​ណាស់​រវាង​មនុស្ស និង​មនុស្ស។ ជា​ការ​ពិត​ណាស់​ថា កិច្ច​សន្ទនា​ដាច់​ខាត​ត្រូវ​តែ​មាន​អ្នកស្ដាប់ និង​អ្នក​និយាយ។ ការ​សន្ទនា​អាច​ដោះស្រាយ​បាន​នូវ​បញ្ហា​នានា បង្កើត​ទំនាក់​ទំនង បង្កើន​ភាព​ស្និទ្ធស្នាល ក៏​ដូច​ជា​ដោះស្រាយ​ជម្លោះ។ មិន​ខុស​ពី​ការ​និយាយ ការ​ស្ដាប់​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ពង្រឹង​កិច្ច​សន្ទនា​របស់​អ្នក​អោយ​កាន់​តែ​រឹងមាំ និង​មាន​ភាព​ស៊ី​សង្វាក់គ្នា។ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​អោយ​ក្លាយ​ជា​អ្នក​ស្ដាប់​ម្នាក់​ដែល​អាច​ចាប់​បាន​នូវ​រាល់​សម្ដី​របស់​ដៃ​គូរ​សន្ទនា​របស់​យើង? ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ចំនួន​ ៩​ ដែល​នឹង​ជួយឲ្យ​អ្នក​បង្កើត​កិច្ច​សន្ទនា​មួយ​ប្រកប​ដោយ​ប្រសិទ្ធិភាព។ ១. មើលមុខអ្នកដែលកំពុងតែនិយាយមកកាន់យើង ប្រសិនបើមាននរណាម្នាក់កំពុងតែនិយាយជាមួយយើង យើង​គួរ​តែ​ចំណាយ​ពេល​ស្ដាប់​​គេ​និយាយ​ដោយ​មើល​ទៅ​មុខ​គេ។ ការ​បែង​ចែក​អារម្មណ៍​ទៅ​ធ្វើអ្វី​ផ្សេង ខណៈ​ពេល​ដែល​គេ​កំពុង​តែ​និយាយ​មក​រក​អ្នក ធ្វើឲ្យភាគ​រយ​ដែល​អ្នក​អាច​ចាប់​បាន​អ្វី​ដែល​គេ​កំពុងតែនិយាយ​ប្រហែល​ជា​មាន​កម្រិត។ ៥០% ឬ ១៥% ដែល​អ្នក​ចាប់​បាន​ពី​ការ​និយាយ​របស់​គេ? វា​អាស្រ័យ​ទៅ​លើ​អ្នក ថា​តើ​អ្នក​ផ្ដោត​អារម្មណ៍​របស់​អ្នក​ដើម្បី​ស្ដាប់​គេ​និយាយ​ក្នុង​កម្រិត​ណា។ ២. យកចិត្តទុកដាក់ស្ដាប់ ជាការពិតណាស់ ក្រសែ​ភ្នែក​របស់​អ្នក​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ពេល​ដែល​កំពុង​សន្ទនា។...

របៀបប្រើប្រាស់ If, as long as, unless, in case etc

១.  If និង when អ្នករាល់គ្នាប្រហែលជាមានការភ័ណ្ឌច្រឡំក្នុងការញែកការប្រើប្រាស់ពាក្យ “When” និង “If”។ សាកល្បងពីពណ៌នាភាពខុសគ្នានៃប្រយោគទាំង២ខាងក្រោម៖ If the doctor comes, can you let her in? When the doctor comes, can you let her in? ក្នុងប្រយោគទី១​ ពេទ្យប្រហែលជាមក (The doctor might come)។ ចំពោះប្រយោគទី២ ពេទ្យនឹងមក (The...

ជួយស៊ែរបន្ដផង!!! មកស្គាល់ប្រវត្តិសង្ខេប របស់រម្មណីយដ្ឋានភ្នំបូកគោ ទាំងអស់គ្នា!

ខេត្តកំពត៖ រមណីដ្ឋានភ្នំបូកគោនេះស្ថិត នៅចម្ងាយ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពតហើយឧទ្យាន ជាតិភ្នំបានរកឃើញដោយ ជនជាតិបារាំងមួយឈ្មោះថា រូលួស ហើយត្រូវបានរៀបចំឡើងនៅថ្ងៃទី13-4-1922 ក្នុងរាជ្ជកាលព្រះបាទស៊ីសុវត្តិ។ កាលសម័យរាស្រ្តនិយម គេបានកសាងសំណង់សាធារណៈ ជាច្រើនប្តែក្លាយជាបូរីមួយ។ ទទឹមនឹងនោះមានកន្លែងទឹកជ្រោះមួយ នៅតំបន់ទឹកធ្លាក់ ៣ ថ្នាក់ ពពកវិល ” ដែលមាន ចំងាយ ៧គ.ម ពីទីនោះ។ ភ្នំបូកគោស្ថិតនៅរយៈកម្ពស់១០៧៥មែត្រ មានខ្យល់អាកាសល្អបរិសុទ្ធ ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល និងសែនមនោរម្យក្រៃលែង ជាមួយនឹងដើមឈើ ធំៗ និងផ្ទាំងថ្មដែលមានរាងដូចជាសត្វ។ នៅក្នុងសម័យសង្គមរាស្ត្រនិយម មានសំណង់អាគារសាធារណៈ...

Rule នៃការប្រើប្រាស់ Apostrophe ជាមួយ S

យើងដឹងហើយការប្រើប្រាស់ Apostrophe ជាមួយ S គឺប្រើសម្រាប់កម្មសិទិ្ធ រឺទម្រង់កាត់របស់ is និង has​​។ ក្នុងមេរៀននេះយើងនិងមើល Apostrophe ប្រើជាមួយ​ S ក្នុងន័យកម្មសិទ្ធិទាំងអស់គ្នា។ Apostrophe ប្រើសម្រាប់កម្មសិទ្ធិដូចជា៖ A woman’s hat The boss’s wife Mrs. Chang’s house ទូទៅអ្នកសរសេរចូលចិត្តប្រើ Apostrophe S លើគ្រប់នាម ទោះបីជានាមនោះជាប្រភេទ proper noun រឺ common noun ក្តី។...

ហេតុ​ផល​ទាំង​៥​​ដែល​បុគ្គលិក​ឆ្នើម​មួយ​ចំនួន​ដើរ​ចេញ​ពី​ក្រុមហ៊ុន​របស់​ពួក​គេ

ហេតុ​អ្វី​បាន​ជា​បុគ្គលិក​ល្អៗ​ដើរ​ចេញ​ពី​ការ​ងារ ? តើ​មាន​កត្តា​អ្វី​ខ្លះ?​ ឬ​កត្តា​ទាំង​អស់​នោះ​មក​ពី​និយោជិក ឬក៏​និយោជក ? “អបអរសាទរ! ទី​បំផុត​អ្នកត្រូវ​បាន​ឧទ្ទេស​នាម​អោយ​ឡើង​ឋានៈ ក្រោយពី​ការ​ខិត​ខំ​ប្រឹង​ប្រែងអស់​​រយៈ​ពេល​មួយ​ឆ្នាំ​ក្នុង​ការ​បំពេញ​​ការងារ​ និង​ដុស​ខាត់​ខ្លួន​អោយ​ខ្លាំង​ជា​មួយ​ការងារ​ដោយ​មាន​ងារ​ជា​មេ​គេ។”​ នៅ​ពេល​ដែល​អ្នក​អង្គុយ​នៅ​ក្នុង​ការរិយាល័យ​ដ៏​ប្រណិត​ដែល​ត្រៀម​ដៃ​ជា​និច្ចសំរាប់​ចុះ​ហត្ថលេខា​លើ​សែក ជាការ​ពិត​ណាស់​ម្ចាស់​ក្រុម​ហ៊ុន​របស់​អ្នក​នឹង​​រំពឹង​ថា​អ្នក​នឹង​ធ្វើ​ការ​បាន​ល្អ​ ​និង​ដឹក​នាំ​កូន​ចៅ​របស់​អ្នក​អោយ​ក្លាយ​ជា​បុគ្គលិក​ឆ្នើម​ដូច​អ្នក​នៅ​ថ្ងៃ​អនាគត ។ តើ​វា​អាច​ទៅ​រួច​ដែរ​ឬ​ទេ ? លើស​ពី​នេះ​ទៅ​ទៀត​ អ្នក​ក៏​ត្រូវ​ដឹង​ផង​ដែរ​ថា​ការ​ជោគ​ជ័យ​ ឬ​បរាជ័យ​របស់​អ្នក​មាន​ភាព​ប្រទាក់​ក្រឡា​ជាមួយ​នឹង​ការ​ងារ​របស់​និយោជិក​របស់​អ្នក ។​​ ដូចនេះ​ហើយ​អ្នក​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​កំណត់​ពី​ខ្លួន​​ឯង​ជា​មេ​ល្អ ​ឬ​ក៏​មេ​អាក្រក់ ។ អ្នក​គួរ​តែ​អរគុណ​នូវ​រាល់​ការ​លំបាកៗ​ទាំង​ឡាយ​ដែល​ធ្វើ​អោយ​ខ្លួន​អ្នក​ក្លាយ​ទៅ​ជា​បុគ្គលិក​ដែលមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បំពេញ​ការងារ។ ខាង​ក្រោម​នេះ​ជា​ចំណុច​ខ្លះដែលគួរតែ​ជៀស​វាង​សំរាប់​អ្នក​គ្រប់គ្រង​បុគ្គលិក​នៅ​ក្រោម​បង្គាប់​​ឲ្យ​មាន​ប្រសិទ្ធិភាព ៖ 1. ការ​ប្រគល់​ការងារ​ឲ្យ​បុគ្គលិក​ច្រើន​ហួស​ប្រមាណ ជា​ការ​ពិតណាស់​មាន​ការងារ​ដែល​គរ​ដូច​គំនរ​ភ្នំ​ពី​ថ្នាក់​លើ​ដែល​កំពុង​តែរង់​ចាំ​អ្នកមក​បញ្ចប់​ នៅ​ពេល​មាន​ការ​ទាម​ទារ​ពី​ម្ចាស់​ក្រុមហ៊ុន​របស់​អ្នក​ដើម្បី​​សម្រេច​ការងារ​ទាំង​អស់​នោះ​ឲ្យ​​​ទទួល​បាននូវ​ភាព​ជោគជ័យ។ ហេតុដូច្នេះ​ហើយ ពេល​ខ្លះ​អ្នក​ពុំ​គួរ​​​ទម្លាក់​ការងារ​​ច្រើន​ពេក​ទៅ​ឲ្យ​ក្រុម​ការងារ​របស់​អ្នក​នោះ​ទេ។ កាល​ណា​មាន​ការ​ប្រគល់​ការងារ​ទៅ​ឲ្យ​បុគ្គលិក​ច្រើន​ហួស​ប្រមាណ ជា​ពិសេស​បុគ្គលិក​ដែល​ធ្វើ​ការងារ​ល្អ នោះ​អ្នក​​កំពុង​តែ​ដាក់របរ​រក​ស៊ី​របស់​អ្នក​​ក្នុង​ស្ថាន​ការ​ដែល​មាន​ហានិភ័យ​ហើយ​ ជាពិសេស​វា​ក៏​អាច​ធ្វើអោយ​មាន​ការ​ថម​ថយ​សម្មទ្ធិផល​ការងារ​របស់​ក្រុម​ហ៊ុន​របស់​អ្នក​ដែរ។​ អ្នក​គ្រប់​គ្រង​មិន​ល្អ​តែង​តែ​ទម្លាក់​ការងារ​ទៅ​ឲ្យ​កូន​ចៅ​របស់​ពួក​គេ​ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំងអស់។...

ប្រភេទ និង​ ការប្រើប្រាស់របស់ Adverb Clause និង Reduced Clause

Clause មាន២ប្រភេទ ហើយអាឡាដាំងក៏បានបង្ហាញពីការប្រើប្រាស់និងភាពខុសគ្នានៃ Clause​ ទាំង២ផងដែរ។ ពីមុនមក អាឡាដាំងក៏ធ្លាប់រៀបចំមេរៀនអំពី noun clause, adjective clause, conjunction,​ និង kinds of sentences ផងដែរ។ សូមអ្នកអានមេរៀនទាំងនោះព្រោះវាមានការទាក់ទងគ្នា។ ថ្ងៃនេះយើងមកមើល adverb clause វិញម្តង។ មានសំណួរសួរថា តើ adverb clause អាចបញ្ជាក់ន័យអោយកិរិយាស័ព្ទ គុណនាម និងគុណកិរិយា ដូច adverb ធម្មតាដែររឺទេ?...

នារីទាំង៤ប្រភេទដែលបុរសខ្លាចរហូតដល់ ​​លែងហ៊ានសាវ៉ាទៀត

នារីគ្រប់រូបតែងប្រាថ្នាចង់បាន «បុរសល្អម្នាក់» ដើម្បីមករួមរស់ ជាគូជីវិតជារៀងរហូត។ ហើយនាងច្បាស់ជាគ្រាំចិត្តយ៉ាងខ្លាំង នៅពេលដែលបុរសជាទីស្រលាញ់មានចិត្តសាវ៉ា ឬលួចលាក់ទៅមានស្រីថ្មីក្បត់ចិត្តខ្លួន។ តើនរណាមិនឈឺចាប់ បើបានជួបបុរសបែបនេះ? ចុះស្រីៗមានដឹងទេថា ហេតុអ្វីដែលធ្វើឱ្យប្រុសៗមានសន្តានសាវ៉ា ហើយព្រាននារីនៅជាប់នឹងខ្លួន? ហើយប្រុសៗប្រភេទនេះ អាចបញ្ឈប់ភាពសាវ៉ាគ្មានព្រំដែនរបស់ខ្លួនបាន នៅពេលជួបនារីបែបណាដែរ? ជាការពិតប្រុសគ្រប់រូបសុទ្ធតែក៏មានមានបេះដូងស្រលាញ់ និងចេះថែរក្សាមនុស្សដែលខ្លួនស្រលាញ់បានល្អដូចគ្នា ខុសត្រង់ថាគេនឹងបានជួបនារីម្នាក់នោះនៅពេលណា ហើយអាចរក្សាបានល្អប៉ុណ្ណាប៉ុណ្ណោះ។ ជាក់ស្តែងនៅពេលប្រុសៗមួយចំនួនចំនួនធំ អាចបញ្ឈប់ចិត្តសាវ៉ាគ្មានថ្ងៃស្កប់របស់គេបាន គឺនៅពេលដែលគេបានជួបនឹងនារីទាំងអស់នេះគឺ៖ ១. នារីស្ងប់ស្ងាត់៖ ដឹងទេថានារីដែលមានចរិតស្ងប់ស្ងាត់ មិនសូវមាត់ក.ច្រើនតែងធ្វើឱ្យបុរសៗសាវ៉ាតែងមានអារម្មណ៍ថាភ័យខ្លាច ព្រោះថាគ្រប់យ៉ាង មិនថា បុរសនោះទៅណា ក៏នាងដឹងឮជានិច្ច ប៉ុន្តែនាងបែរជាស្ងាត់មាត់ មិនរករឿង មិនសួរនាំ ឬស្តីថា និងបង្ហាញចេញមកខាងក្រៅឱ្យដឹងទេ។ នារីប្រភេទនេះនឹងធ្វើឱ្យបុរសសាវ៉ាៗភាគច្រើន មានអារម្មណ៍ភ័យខ្លាច...

APLICATIONS

នាងខ្ញុង ទម្លាយប្រវត្តិស្នេហា យ៉ាងស៊ីជម្រៅជាមួយ នាយកៃ ដ មុននិងឈានដល់ដំណាក់កាល….

បន្ទាប់ពី​ផ្ទុះ​ពាក្យ​ចចាមអារ៉ាម មួយរយ​:​ធំ​រួចមក​ទីបំផុត​តារា​កំប្លែង​មេម៉ាយ​កូន​១​អ្នកនាង ខ្ញុង បាន​សារភាព​ព្រម​ទទួលស្គាល់ថា ខ្លួន​ពិតជា​មាន​ទំនាក់ទំនង​ស្នេហ៍​ស៊ីជម្រៅ​ជាមួយ​នាយ​កៃ​ដ​ពិតមែន​។ នាង​បញ្ជាក់ថា អ្នក​ទាំង​២​ថែមទាំង​បាន​សែនព្រេន​ជាមួយគ្នា នៅមុខ​ចាស់ទុំ​ទាំងសងខាង​ទៀតផង ហើយ​បច្ចុប្បន្ន​កំពុងតែ​រស់នៅ​ជា​ប្ដី​ប្រពន្ធ​តែម្ដង​។ អ្នក​មេម៉ាយ​កូន​មួយ សម្រស់​បាន អ្នកនាង ស្រេង សុ​កាន់​ដា ហៅ​នាង ខ្ញុង ដែលជា​តារា​កំប្លែង ប្រចាំ​ស្ថានីយ​ទូរ​ទ​ស្សទ៍ CTN បាន​ទម្លាយ​ថា «​ដំបូង​ឡើយ​ខ្លួន​គិតថា ចង់​លាក់បាំង​ខ្លាច​មហាជន​ដឹងថា មាន​ប្ដី​ហើយ​អាច​ធ្លាក់​ប្រជាប្រិយភាព ប៉ុន្តែ​ដោយ​ដំណឹង​ស្នេហា​នេះ មហាជន​បានដឹង​ខ្លះ​ហើយ...

HOT NEWS