ចំណេះដឹង

ចំណេះដឹង

ដោយសារតែហេតុផលទាំង 7 នេះហើយ ទើបស្រីស្អាតភាគច្រើន​ស្រលាញ់ ប្រុសៗមិនសង្ហាទៅវិញ!!!

បើសួរថា តើស្រលាញ់ទេ អ្នកដែលមានសម្រស់ស្រស់ស្អាត? ចម្លើយមួយរយទាំងមួយរយគឺច្បាស់ជាឆ្លើយថា «ស្រលាញ់»។ ប៉ុន្តែមានសំណួរមួយទៀតបានចោទឡើងដែរថា ហេតុអ្វីបានជាមនុស្សស្រី ដែលមានសម្រស់ស្រស់ស្អាត បែរជាស្រលាញ់ និងជ្រើសរើសបុរសដែលមានរូបរាងមិនសង្ហា មកធ្វើជាគូអនាគតទៅវិញ? បញ្ហានេះបាន ធ្វើឱ្យបុរសដែលមានរូបសង្ហាមានភាពងឿងឆ្ងល់យ៉ាងខ្លាំង។ តែថ្ងៃនេះ នឹងពាំនាំយកនូវហេតុផលទាំង៧ ថាហេតុអ្វីបានជាធ្វើឱ្យនារីៗ ដែលមានសម្រស់ស្រស់ស្អាតមួយចំនួន បែរជាស្រលាញ់បុរសមិនសង្ហា? ១) ហេតុផលដំបូងនេះ គឺព្រោះតែពួកនាងយល់ថាការទាក់ទង ជាមួយបុរសមិនសង្ហា គឺមិនចាំបាច់ត្រូវខ្វល់ខ្វាយច្រើនថា នឹងមាននារីផ្សេងមករវល់ជាមួយប្រុសម្នាក់នេះឡើយ បើប្រៀបធៀបជាមួយបុរសដែលមានមុខមាត់សង្ហាៗ។ និយាយរួមគឺនាងមិនចាំបាច់ចំណាយពេលប្រច័ណ្ឌ ឬមកអង្គុយខូចចិត្តដោយសារដៃគូខ្លួនសាវ៉ា។ ២) ស្រ្តីមួយចំនួនមានអារម្មណ៍ ពេលខ្លួនឯងបណ្តើរបុរសដែលមានសម្រស់ធម្មតាៗម្នាក់ គឺពិតជាមានអារម្មណ៍ថាខ្លួនស្រស់ស្អាត និងមានទំនុកចិត្តលើខ្លួនឯងណាស់ ជាជាងការដែលបណ្តើរជាមួយបុរសសង្ហា ដែលពេលខ្លះបើខ្លួនមិនស្អាតគឺអាចទទួលបានការរិះគន់ពីមិត្តភក្តិជាដើម ហើយពេលខ្លះទៀតក៏មានអារម្មណ៍ថាខ្លួនអន់ជាងដៃគូ...

ឆ្លាតមែន…ដូង១ដើមអាចលក់បានរាប់ពាន់ ដុល្លា(មានវីដេអូ)

ដូង១ផ្លែលក់ក្នុងតម្លៃរហូតដល់១០ដុល្លា កសិករម្នាក់នៅវៀតណាម គាត់បានរកវិធីផលិតផ្លែដូងពិសេស សម្រាប់ “សែនផង លំអរផង” ដល់ជីដូនជីតានាថ្ងៃចូលឆ្នាំថ្មី បុណ្យប្រពៃណីរបស់គេ។ គោលគំនិតរបស់គាត់គឺការផលិតដូងដែលមានរូបរាងដូចជាផ្លែឃ្លោក ដោយពុំប្រើបច្ចេកវិទ្យាពិសេសអ្វីឡើយ គ្រាន់តែប្រើកងរឹបដើម្បីបង្កើតជារាងប៉ុណ្ណោះ។ បងកសិកររូបនេះចែករំលែកថា ការសាកល្បងដំបូងរបស់គាត់ពុំបានជោគជ័យឡើយ។ ប៉ុន្តែពុំធ្វើឲ្យលោកបោះបង់ចោលគោលគំនិតទេ ក្រោយពីការសិក្សា ចំណាយដូងអស់រាប់សិបធ្លាយ ចុងក្រោយលោកក៏បានផលិតចេញផ្លែដូងមានរាងដូចឃ្លោក តែសាច់ និងទឹកខាងក្នុងពុំរលួយឡើយ។ ការអំណត់ព្យាយាម និងគោលគំនិតថ្មីបែបនេះ បានធ្វើឲ្យកសិកររូបនោះកើបលុយយ៉ាងក្រាស់ក្រែល។ ព្រោះថាផ្លែដូងឃ្លោក មួយផ្លែគាត់លក់ពី ១០ដុល្លាទៅ ១២ដុល្លារ។

របៀបដែល អ្នកគេងជារៀងរាល់យប់ អាចបង្ហាញថា បុគ្គលិកលក្ខណៈ របស់អ្នកយ៉ាងមិច??

អ្នកប្រហែលជាមិនធ្លាប់បានដឹងទេថា ទម្លាប់ក្នុងការគេង ជារបៀបផ្សេងៗជារៀងរាល់យប់នោះ ក៏អាចបង្ហាញអំពី បុគ្គលិកលក្ខណៈរបស់អ្នកបានដែរ។ អ្នកអាចពិនិត្យមើលរូបភាព ថាតើមួយណាជារបៀបគេងរបស់អ្នកភាគច្រើន រួចតាមដានការបកស្រាយខាងក្រោម ៖ ១. ប្រសិនបើអ្នកគេង អង្កុញជើងផ្អៀងទៅម្ខាង មានន័យថា អ្នកជាមនុស្សដែលស្ងប់ស្ងាត់ និងអាចជឿទុកចិត្តបាន។ អ្នកជាមនុស្ស ដែលមិនងាយនឹងប្រមាថ ព្រមទាំងជាមនុស្សដែលមិនខ្លាចអនាគតឡើយ។ ទោះបីជាមានរឿងអ្វី ក៏អ្នកអាចញញឹមបាន ហើយថែមទាំងអាចបត់បែនបានគ្រប់ស្ថានការណ៍ក្នុងជីវិត។ ២. ប្រសិនបើអ្នកគេង អង្កុញដូចជាទារក មានន័យថា អ្នកជាមនុស្សដែលត្រូវការ ការការពារ ត្រូវការការយល់ចិត្ត ពីមនុស្សជុំវិញ។ ការគេងបែបនេះ គឺដូចជា ការព្យាយាមផ្តាច់ខ្លួន ពីបញ្ហាជីវិត...

អាហារូបករណ៍ពិសេសនៅសាលា Collingwood School of Phnom Penh (CSPP)

ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំផ្ដល់ឱកាសក្នុងការទទួលការអប់រំប្រកបដោយគុណភាព សាលា Collingwood School of Phnom Penh (CSPP)  បានសម្រេចផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សក្នុងនោះរួមមាន៖ ថ្នាក់ទី៧ មានអារូបករណ៍៥០% ចំនួន២៥កន្លែង និង៣០% ចំនួន២៥កន្លែង សម្រាប់រយៈពេល៣ឆ្នាំសិក្សា ថ្នាក់ទី៨ មានអារូបករណ៍៥០% ចំនួន២៥កន្លែង និង៣០% ចំនួន២៥កន្លែង សម្រាប់រយៈពេល២ឆ្នាំសិក្សា ថ្នាក់ទី៩ មានអារូបករណ៍៥០% ចំនួន២៥កន្លែង និង៣០% ចំនួន២៥កន្លែង សម្រាប់រយៈពេល១ឆ្នាំសិក្សា ថ្នាក់ទី១០ មានអារូបករណ៍១០០% ចំនួន៥០កន្លែង សម្រាប់រយៈពេល៣ឆ្នាំសិក្សា ...

ជួយស៊ែរអោយបានឃើញគ្រប់គ្នាផង!!គ្រូចិនសែរល្បី​ ប្រាប់ពីរការរៀបចំតុធ្វើការអោយមានហុងស៊ុយ

គ្រូចិនសែថៃដ៏ល្បី បានបង្ហាញពីរបៀបនៃការលើករាសីសំរាប់អ្នកដែលធ្វើការតាមឆ្នាំនីមួយៗ ការតុបតែងតាមក្បួនបែបនេះធ្វើអោយជួយបង្កើនអោយមានកំលាំងតាមជួយអ្នកជានិច្ច ចូរមើលតាមឆ្នាំរបស់អ្នកនៅខាងក្រោម៖ អ្នកកើតឆ្នាំជូត តាំងរូបគោ (ជំនួសឆ្នាំឆ្លូវ) អ្នកកើតឆ្នាំខាល តាំងរូបជ្រូក (ជំនួសឆ្នាំកុរ) អ្នកកើតឆ្នាំថោះ តាំងរូបឆ្កែ (ជំនួសឆ្នាំចរ) អ្នកកើតឆ្នាំម្ស៉ាញ់ តាំងរូបស្វា (ជំនួសឆ្នាំវក) អ្នកកើតឆ្នាំមមី តាំងរូបពពែ (ជំនួសឆ្នាំមមែ) អ្នកកើតឆ្នាំរោង តាំងរូបមាន់ (ជំនួសឆ្នាំរកា) អ្នកកើតឆ្នាំឆ្លូវ តាំងរូបកណ្ដុរ (ជំនួសឆ្នាំជូត) អ្នកកើតឆ្នាំកុរ តាំងរូបខ្លា (ជំនួសឆ្នាំខាល) អ្នកកើតឆ្នាំចរ តាំងរូបទន្សាយ (ជំនួសឆ្នាំថោះ) អ្នកកើតឆ្នាំវក តាំងរូបពស់តូច (ជំនួសឆ្នាំម្សាញ់) អ្នកកើតឆ្នាំមមែ តាំងរូបសេះ (ជំនួសឆ្នាំមមី) អ្នកកើតឆ្នាំរកា តាំងរូបនាគ (ជំនួសឆ្នាំរោង) វិធីរៀបតាំង៖អោយតាំងនៅឈៀងមុំតុ ដាក់នៅខាងស្ដាំដៃបែរមុខចូលមកតុធ្វើការ និងគួរតែរៀបចំនៅថ្ងៃព្រហស្បតិ៍វេលាម៉ោង ០៩:០៩ដែលជាវេលាល្អបំផុត។ ប្រភព៖...

នារីទាំង៤ប្រភេទដែលបុរសខ្លាចរហូតដល់ ​​លែងហ៊ានសាវ៉ាទៀត

នារីគ្រប់រូបតែងប្រាថ្នាចង់បាន «បុរសល្អម្នាក់» ដើម្បីមករួមរស់ ជាគូជីវិតជារៀងរហូត។ ហើយនាងច្បាស់ជាគ្រាំចិត្តយ៉ាងខ្លាំង នៅពេលដែលបុរសជាទីស្រលាញ់មានចិត្តសាវ៉ា ឬលួចលាក់ទៅមានស្រីថ្មីក្បត់ចិត្តខ្លួន។ តើនរណាមិនឈឺចាប់ បើបានជួបបុរសបែបនេះ? ចុះស្រីៗមានដឹងទេថា ហេតុអ្វីដែលធ្វើឱ្យប្រុសៗមានសន្តានសាវ៉ា ហើយព្រាននារីនៅជាប់នឹងខ្លួន? ហើយប្រុសៗប្រភេទនេះ អាចបញ្ឈប់ភាពសាវ៉ាគ្មានព្រំដែនរបស់ខ្លួនបាន នៅពេលជួបនារីបែបណាដែរ? ជាការពិតប្រុសគ្រប់រូបសុទ្ធតែក៏មានមានបេះដូងស្រលាញ់ និងចេះថែរក្សាមនុស្សដែលខ្លួនស្រលាញ់បានល្អដូចគ្នា ខុសត្រង់ថាគេនឹងបានជួបនារីម្នាក់នោះនៅពេលណា ហើយអាចរក្សាបានល្អប៉ុណ្ណាប៉ុណ្ណោះ។ ជាក់ស្តែងនៅពេលប្រុសៗមួយចំនួនចំនួនធំ អាចបញ្ឈប់ចិត្តសាវ៉ាគ្មានថ្ងៃស្កប់របស់គេបាន គឺនៅពេលដែលគេបានជួបនឹងនារីទាំងអស់នេះគឺ៖ ១. នារីស្ងប់ស្ងាត់៖ ដឹងទេថានារីដែលមានចរិតស្ងប់ស្ងាត់ មិនសូវមាត់ក.ច្រើនតែងធ្វើឱ្យបុរសៗសាវ៉ាតែងមានអារម្មណ៍ថាភ័យខ្លាច ព្រោះថាគ្រប់យ៉ាង មិនថា បុរសនោះទៅណា ក៏នាងដឹងឮជានិច្ច ប៉ុន្តែនាងបែរជាស្ងាត់មាត់ មិនរករឿង មិនសួរនាំ ឬស្តីថា និងបង្ហាញចេញមកខាងក្រៅឱ្យដឹងទេ។ នារីប្រភេទនេះនឹងធ្វើឱ្យបុរសសាវ៉ាៗភាគច្រើន មានអារម្មណ៍ភ័យខ្លាច...

ប្រហែលជាមានបងប្អូនខ្លះមិនទាន់ដឹងទេ!!! វិធីធម្មជាតិងាយៗក្នុងការកម្ចាត់សត្វអាសិរ្ពិស! ជួយចែករំលែកឱ្យបងប្អូនយើងដឹងផង!! !

វិធីធម្មជាតិងាយៗក្នុងការកម្ចាត់សត្វអាសិរ្ពិស វត្ថុធាតុដើម ៖ សំបកក្រូចសើច វិធីធ្វើ -ចិតសំបកក្រូចសើចស្ដើងៗ វិធីប្រើប្រាស់ -យកទៅដាក់នៅកន្លែងកៀនកោះផ្សេងៗក្នុង ឬក្រៅគេហដ្ឋាន។ កំណត់ចំណាំ វាអាចបណ្តេញសត្វអាសិរ្ពិសបានយ៉ាងមានប្រសិទ្ធភាព ដោយមិនប៉ះពាល់ដល់សុខភាព។ ប្រភព៖ អ៊ាង សុផល្លែត Sophalleth

ទំរាំ​ក្លាយ​ជាគីមី​វិទូ​ គាត់​ឆ្លង​កាត់​រឿង​លំបាក​ច្រើន​ណាស់!​

បេីនិយាយអំពីឈ្មោះលោក​ Mandeleev អ្នកដែលធ្លាប់សិក្សាភាគច្រេីនប្រាកដជាបានស្គាល់គាត់ជាមិនខាន ព្រោះគាត់គឺជាគីមីវិទូសញ្ជាតិរុស្សីដ៏ល្បីល្បាញម្នាក់ដែលបានបង្កេីតខួបគីមី​ (Mandeleev's Chemical Periodic Table) ប្រហែលតាំងពី​ ១៤៨​ ឆ្នាំមុនមកម្ល៉េះ បេីរាប់ចាប់ពីពេលដែលគាត់ដាក់បង្ហាញជាប្រវត្តិសាស្រ្តដំបូងក្នុងឆ្នាំ​ ១៨៦៩។ ជាការពិតណាស់លោក​ Mandeleev បានកេីតនៅក្នុងទីក្រុង​ Tolbosk ប្រទេសរុស្សីនៅថ្ងៃទី​ ៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ១៨៣៤ ប៉ុន្តែអ្វីដែលគួរអោយ​សោកស្តាយនោះ​គឺលោកបានលាចាកលោកតាំងពីថ្ងៃទី​ ២​ ខែ​ កុម្ភៈ​ ឆ្នាំ១៩០៧​ ក្នុងទីក្រុង​ Saint Petersburg ក្នុងវ័យ៧២ឆ្នាំមកម្លះ។ លោក​ Mandeleev...

ហេតុអ្វីខ្ញុំមិនអាចរកការងារធ្វើបាន? Why can’t I find a job?

បើអ្នកមិនចង់ធ្វើការលុះត្រាតែអ្នកបង្កើត business មួយដែលអាចរកប្រាក់ចំណូលបានដោយខ្លួនឯង ប៉ុន្តែសូមកុំគិតពីរឿង business ប្រសិនបើអ្នកមិនទាន់មានប្រាក់សន្សំ រឺជំនឿទុកចិត្តលើខ្លួនឯងនៅឡើយ។ ហេតុដូចនេះហើយ អ្នកត្រូវតែរកការងារធ្វើសិន។ ឥឡូវយើងចាប់ផ្តើមនិយាយអំពីការរកការងារធ្វើវិញ។ ពិតមែនហើយ អ្នកប្រហែលជាអត់មានការងារធ្វើច្រើនខែមកហើយ រឺអ្នកប្រហែលមានបំណងចង់ប្តូរការងារថ្មី ហើយអ្នកនៅតែមិនអាចរកការងារមួយដែលខ្លួនឯងពេញចិត្ត។ តើមកពីកត្តាអ្វី? មានមូលហេតុមួយចំនួនដែលអ្នកត្រូវដឹងហើយនិងកែប្រែទម្លាប់នោះ។ ១. You tend to blame everyone else, but the truth is ‘it’s you’ នៅពេលបាត់បង់ការងារធ្វើ អ្នកចូលចិត្តគិតថាវាមិនមែនជាកំហុសរបស់អ្នកទេ គឺដោយសារប្រធានរបស់អ្នក អ្នកគ្រប់គ្រងអ្នក...

ដោតឡូតតារាង Word family របស់ពាក្យដែលប្រើប្រាស់ញឹកញាប់សម្រាប់អ្នករៀនភាសាអង់គ្លេស

ក្នុងការរៀនពាក្យក្នុងភាសាអង់គ្លេសតម្រូវឲ្យអ្នកចេះពីរបៀបប្រើប្រាស់ទៅតាមបរិបទ និងថ្នាក់ពាក្យ ឬក្រុម (word family)។ ក្នុងអត្ថបទរបស់គេហទំព័រអាឡាដាំងថ្ងៃនេះ យើងខ្ញុំនឹងដាក់ឥ្យដោនឡូតនូវ word family របស់ពាក្យដែលប្រើប្រាស់ញឹកញាប់សម្រាប់ឲ្យអ្នកសិក្សាទាំងអស់ទុកយកទៅប្រើប្រាស់តាមការគួរ រីឯវិធីសាស្រ្តនៃការរៀបបែបណានោះ ទុកឲ្យលោកអ្នកសម្រេចដោយខ្លួនឯងចុុះ។ ចុចទីនេះដើម្បីដោនឡូតជា PDF៖ PDF File

APLICATIONS

អនាគតប្តីអ្នកនាងចន ចាន់លក្ខិណា លោកហេង ប៊ុនឡុង ផ្ទុះកំហឹងបង្ហោះសារកាត់កាលពែកមី ដែលប៉ះពាល់…(Video)

ប៉ុន្មាននាទីមុននេះបន្តិចលោកហេង ប៊ុនឡុងដែលគេស្គាល់ថាជាអនាគតប្តីរបស់អ្នកនាងចនចាន់លក្ខិណា ដែលជាកុនស្រីជើងចាស់ ដែលមានអាយុច្រើនហើយ ប៉ុន្តែសម្រស់ក្មេងៗសុំចាញ់។ គួររំលឹកផងដែរថាលោកប៊ុនឡុងមួយរយៈមុននេះមានទំនាស់ទាស់សម្តីគ្នារវាងលោកវ៉ាន់មករា និងចង់រកប្តឹងគ្នាទៀតផងនោះ។ ឥឡូវនេះលោកបានបង្ហោះសារ ភ្ជាប់ជាមួយវីដេអូមួយដែលមិនអាចទប់អារម្មណ៍ និងខឹងគាត់ដោយសារតែគាត់មិនបានមកធ្វើការក្នុងកម្មវិធីមរតកសំនៀង ដែលធ្វើអោយក្រុមការងាររងចាំគាត់ ព្រមទាំងអ្នកទទួលយករង្វាន់ថែមទៀតផង។

HOT NEWS