កសិកម្ម

កសិកម្ម

របៀបដាំខ្ទឹមបារំាងក្នុងដបប្លាស្ទិក

វិធីដាំខ្ទឹមបារាំងក្នុងដបប្លាស្ទិក * សម្ភារៈត្រូវមាន៖ ១- កន្ទ្រៃ ២- ដបទឹក ឬដបទឹកក្រូចប្លាស្ទិក ៣- មើមខ្ទឹមបារាំងសម្រាប់ដាំ ៤- ដីលាយកំទេចស្លឹកឈើ និងលាយជីលាមកសត្វសម្រាប់ដាំ។ * វិធីដាំ៖ ១- ចោះរន្ធប៉ុនមេជើងនៅជុំវិញដបដោយរៀបរន្ធនោះជាថ្នាក់ៗសម្រាប់ដាក់ដាំ ២- ដាក់បំពេញដីត្រឹមរន្ធក្រោមគេរួចយកមើមពូជមកដាក់ដាំខាងក្នុងដោយ​ឲ្យផ្នែកខាងពន្លក​វាចេញតាមរន្ធនោះមកក្រៅ ៣- បន្ទាប់មកដាក់ដីបន្ថែមពីលើ រួចដាក់ដាំបែបនេះរហូតដល់គ្រប់រន្ធ ៤- ពេលដាំរួចរាល់ត្រូវស្រោចទឹកឲ្យចូលសព្វ រួចដាក់វានៅក្បែរបង្អួច ឬកន្លែងដែលមានពន្លឺ និងត្រូវស្រោចទឹកបន្ថែមរាល់ព្រឹករហូតដល់វាធំអាចប្រមូលផលបាន។ ប្រភព៖ SOPHALLETH

ឆ្លាតមែន…ដូង១ដើមអាចលក់បានរាប់ពាន់ ដុល្លា(មានវីដេអូ)

ដូង១ផ្លែលក់ក្នុងតម្លៃរហូតដល់១០ដុល្លា កសិករម្នាក់នៅវៀតណាម គាត់បានរកវិធីផលិតផ្លែដូងពិសេស សម្រាប់ “សែនផង លំអរផង” ដល់ជីដូនជីតានាថ្ងៃចូលឆ្នាំថ្មី បុណ្យប្រពៃណីរបស់គេ។ គោលគំនិតរបស់គាត់គឺការផលិតដូងដែលមានរូបរាងដូចជាផ្លែឃ្លោក ដោយពុំប្រើបច្ចេកវិទ្យាពិសេសអ្វីឡើយ គ្រាន់តែប្រើកងរឹបដើម្បីបង្កើតជារាងប៉ុណ្ណោះ។ បងកសិកររូបនេះចែករំលែកថា ការសាកល្បងដំបូងរបស់គាត់ពុំបានជោគជ័យឡើយ។ ប៉ុន្តែពុំធ្វើឲ្យលោកបោះបង់ចោលគោលគំនិតទេ ក្រោយពីការសិក្សា ចំណាយដូងអស់រាប់សិបធ្លាយ ចុងក្រោយលោកក៏បានផលិតចេញផ្លែដូងមានរាងដូចឃ្លោក តែសាច់ និងទឹកខាងក្នុងពុំរលួយឡើយ។ ការអំណត់ព្យាយាម និងគោលគំនិតថ្មីបែបនេះ បានធ្វើឲ្យកសិកររូបនោះកើបលុយយ៉ាងក្រាស់ក្រែល។ ព្រោះថាផ្លែដូងឃ្លោក មួយផ្លែគាត់លក់ពី ១០ដុល្លាទៅ ១២ដុល្លារ។

បច្ចេកទេសដាំដើមស្រការនាគនៅក្នុងផើង

ប្រសិនបើលោកអ្នក ចេះដាំដើមស្រការនាគនៅក្នុងផើង គឺជារឿងដ៏ល្អមួយ ព្រោះលោកអ្នកអាចដាំនៅតាមផ្ទះរបស់លោកអ្នក ដើម្បីជៀសវាងការទិញពីផ្សារ ដែលលោកអ្នកតែងបារម្ភពីផ្លែឈើដែលប្រើប្រាស់ជាតិគីមីផ្សេងៗ ធ្វើឲ្យប៉ះពាល់ដល់សុខភាពលោកអ្នក ។ ខាងក្រោមនេះ យើងខ្ញុំសូមលើកយកបច្ចេកទេសក្នុងការដាំដើមស្រការនាគនៅក្នុងផើង÷ * សម្ភារៈត្រូវមាន៖ ផើងដែលមានទំហំមាត់ប្រមាណ៦តឹក ជម្រៅ៦តឹក ស្រកីដូងម៉ដ្ឋ អង្កាមដុត ដីមមោគ ខ្សែសម្រាប់ចង ។ * វិធីផ្សាំកូន៖ ត្រូវមាន លាមកសត្វស្ងូត២០% ដីស្រទាប់លើ២០% ដីខ្សាច់៤០% ធ្បូងអង្កាម២០%ភាគ ទឹកជីកំប៉ុស លាយវត្ដុធាតុដើមបញ្ជូលគ្នាឲ្យសព្វ រួចដាក់រៀបចំជាថ្នាលមួយ ឬដាក់ថង់បណ្តុះ ហើយលាយទឹកជីកំប៉ុស ជាមួយទឹកធម្មតា ស្រោចឲ្យមានសំណើម៧០% ហើយគ្របឲ្យជិត ៣ថ្ងៃក្រោយស្រោចទឹកជីរួចត្រឡប់ម្តងទៀត ដើម្បីឲ្យល្បាយឆាប់កាច់បញ្ជូលគ្នានៃវត្ថុធាតុដើម កាត់ដើមស្រកានាគប្រវែងប្រមាណ២តឹក ចងភ្ជាប់គ្នាហើយទុករយៈពេល១ថ្ងៃ ចិតសំបកនៅផ្នែកខាងក្រោមប្រមាណ២សង់ម៉ែត ដោយទុកស្នូលកណ្តាល...

ពិតជាងាយមែន! សម្រាប់បងប្អូនដែលចង់ឲ្យដំណាំចេញផ្លែបានផលច្រើន អាចធ្វើតាមវិធីនេះបាន!

រកបានហើយ សម្រាប់បងប្អូនដាំដំណាំចង់ឲ្យបានផលច្រើន  វិធីធ្វើឲ្យដំណាំរបស់យើងចេញផ្កា និងផ្លែបានច្រើន ជួយស៊ែរចែកគ្នាដឹងផង! ធាតុផ្សំ៖ – ភេសជ្ជៈគោជល់១កំប៉ុង -ទឹកខ្មេះ -ប៊ីចេង វិធីធ្វើ៖ – លាយភេសជ្ជៈគោជល់១កំប៉ុង ប៊ីចេង១ស្លាព្រាបាយ ទឹកខ្មេះ៤ស្លាព្រាបាយ ជាមួយទឹក១លីត្រ។ វិធីប្រើ៖ – យកល្បាយខាងលើស្រោចនៅគល់ដំណាំ បន្លែហូបផ្លែ ដែលជំនួយឲ្យវាមានផ្កា និងផ្លែបានច្រើននៅពេលរដូវវាចាប់ផ្តើមផ្កា ជំនួយជីវជាតិដី និងឲ្យដើមវាមានសុខភាពល្អផងដែរ។ វិធីងាយៗធ្វើឲ្យដំណាំរបស់យើងចេញផ្កា ផ្លែបានច្រើន គឺលាយភេសជ្ជៈគោជល់កន្លះកំប៉ុង ប៊ីចេង១ស្លាព្រាបាយ ទឹកខ្មេះ៤ស្លាព្រាបាយ ជាមួយទឹក២លីត្រសម្រាប់ស្រោច១ដើម។ លាយរួចហើយ យកទៅស្រោចនៅគល់ដំណាំនៅពេលវាជិតមានផ្កាជាការស្រេច។ រៀបរៀងដោយ៖ អ៊ាង សុផល្លែត នេះគឺជាការអនុវត្តរបស់បងប្អូនកសិករយើងដែលធ្វើបានផលផ្លែផ្កាស្រដៀងទៅនឹងវិធីខាងលើដែរ «វិធីធ្វើអោយដំណាំហូបផ្លែនិងផ្កាច្រើន គ្រឿងផ្សំ ទឹកគោជល់ ទឹកខ្មេះ​​ ប៊ីចេង ទឹកធម្មតា វិធីលាយ...

ជួយចែករំលែកអោយបងប្អូនខ្មែរដឹងផង!! បុរសជនជាតិថៃម្នាក់ បានប្រាប់ពីអាថ៌កំបាំង ដែលអាចធ្វើឲ្យដូងធម្មតាក្លាយទៅដូងខ្ទិះ ១ផ្លែលក់បាន ១២ដុល្លារ ទៅ ២០ដុល្លារឯណោះ

វិធីទី១៖​ ឲ្យយកថង់ប្លាស្ទិករុំធ្លាយវា​ គឺរុំតាំងតែពីធ្លាយនោះនៅជាខ្ពបចាប់ផ្តើមបែកចេញផ្កាម្លេះ។​ រុំរហូតផ្លែធំគួរសមចាំស្រាយចេញ ផ្លែដែលយើងរុំថង់នោះ នឹងក្លាយជាផ្លែខ្ទិះ 80-90%ឯណោះ។​ វិធីទី២៖ យកផ្លែដូងទុំធម្មតាមកបណ្តុះឲ្យបានពន្លកប្រវែងប្រមាណ30សម​ រួចកាប់គូទដូងបាយកកំពីងចេញឲ្យអស់​​ យកដីស្អិតមកញាត់ឲ្យពេញហើយណែនល្អរួចសឹមយកទៅដាំ។​ វិធីនេះវានឹងបានក្លាយជាដូងខ្ទិះ៥០% ក្នុងធ្លាយ​ បើចង់បានភាគរយរហូត៨០ទៅ៩០%​​ សូមយកផ្លែដូងមិនខ្ទិះរបស់ដើមដែលបានធ្វើនេះទៅបណ្តុះធ្វើវាម្តងទៀត។​ យកដូងដែលយើងបណ្ដុះ មកអារកាត់កន្ទុយរបស់វា បារយកចេញនូវកំពីងខាងក្នុងអោយអស់ រួចហើយបិទមុខកាត់ដោយដីឥដ្ឋអោយពេញ រួចហើយយកទៅដាក់ផ្សាំកូនដូងអោយវាលូតលាស់រឹងមាំជាមុនសិនសិមយកទៅដាក់ដាំ។ តោះពិសោធន៍ទាំងអស់គ្នា។ ឯកសារខ្លះថាដូងមួយធ្លាយអាចមានខ្ទិះតែមួយផ្លែ ឬច្រើនបំផុត៣ផ្លែប៉ុណ្ណោះ។​​ ធ្វើម៉េចដឹងថាផ្លែណាខ្ទិះ​​ មួយណាមិនទៅ?​​ គឺយកដូងចាស់មកក្រឡុកមើល បើមិនឮសូទឹកទេគឺវាជាផ្លែខ្ទិះហើយ ប្រភព៖ KH Empire

APLICATIONS

មូលហេតុដែលស្រី្តខ្មែរយើងជំនាន់១៩០០ កាត់ សក់ ខ្លី អានហើយគូរអោយសង្វែកពេកក្រៃ!

មូលហេតុ ប្រហែល មក ពី ៖ ១- ជំនាន់ នោះ មាន ការ ប្រយុទ្ធរវាង សៀមនិងខ្មែរ ព្រមទាំង មានការលុកលុយពីបារាំង។ ជីវិតនៅក្នុងសង្គ្រាមពិត ត្រូវរត់លូនគេចខ្លួន ដើម្បីរស់។ ស្ត្រីត្រូវបង្ខំចិត្តកាត់សក់ខ្លីដើម្បីងាយស្រួលក្នុងការថែខ្លួនពេលធ្វើ ដំណើររត់លូន។ ២- ថ្វីបើពួកបារាំងមានអនាម័យហើយបានដឹកនាំរបស់របរប្រើប្រាស់ពីបារាំងចូល ស្រុកខ្មែរប៉ុន្តែការដឹកនាំជំនាន់នោះមានកម្រិតព្រោះលំបាកដឹកតាមកប៉ាល់ទឹក ឬកប៉ាល់ហោះធ្វើអោយឥវាន់ឡើងថ្លៃហួសប្រមាណមិនសូវមាននរណាមាន សមត្ថភាពឬ លទ្ធភាពទិញសាប៊ូឬគ្រឿងអប់ខ្លួនពីស្រុ បារាំងយកមកប្រើឡើយវៀរលែង...

HOT NEWS