កសិកម្ម

កសិកម្ម

គួរដាំរុក្ខជាតិទាំង១០ប្រភេទនេះ នៅបរិវេនជុំវិញផ្ទះ ដើម្បីបណ្តេញសត្វមូសចង្រៃ

យល់ដឹង៖ យើងដឹងហើយថា «សត្វមូស» គឺជាប្រភេទសត្វល្អិតមានស្លាប មានមាត់ជាទ្រនិចស្រួចខាំជញ្ជក់ឈាម បណ្តាលឲ្យរមាស់ និងថែមទាំងអាចធ្វើឲ្យយើង មានអាការៈគ្រុនស្រៀវ គ្រុនចាញ់ ឬកើតមានជំងឺគ្រុនឈាមជាដើម ។ លើសពីនេះ វាក៏អាចឆក់យកជីវិតរបស់អ្នក ក្នុងពេលមួយពព្រិចភ្នែកបានផងដែរ ប្រសិនបើអ្នកធ្វេសប្រហែស មិនបានយកចិត្តទុកដាក់កំចាត់វាចេញ ។ បច្ចុប្បន្នសត្វមូស ក៏កំពុងក្លាយជាប្រធានបទ ដ៏គួរឲ្យព្រួយបារម្ភមួយផងដែរនៅក្នុងសង្គម ហើយក៏មានមនុស្សជាច្រើន តែងរកវិធីសាស្រ្តផ្សេងៗ ដើម្បីធ្វើយ៉ាងណាកំចាត់វាចេញ មិនឲ្យកើតមាននៅជុំវិញគេហដ្ឋាន របស់ពួកគេ ។ ប៉ុន្តែសូមកុំបារម្ភ រុក្ខជាតិខាងក្រោមនេះ ក៏ជាផ្នែកមួយអាចជួយអស់លោកអ្នក ក្នុងការបញ្ចៀសសត្វល្អិត និងមូសចង្រៃ មិនឲ្យមកយាយីក្បែរអ្នក ដោយគ្រាន់តែដាំពួកវានៅបរិវេនជុំវិញផ្ទះ...

ឆ្លាតមែន…ដូង១ដើមអាចលក់បានរាប់ពាន់ ដុល្លា(មានវីដេអូ)

ដូង១ផ្លែលក់ក្នុងតម្លៃរហូតដល់១០ដុល្លា កសិករម្នាក់នៅវៀតណាម គាត់បានរកវិធីផលិតផ្លែដូងពិសេស សម្រាប់ “សែនផង លំអរផង” ដល់ជីដូនជីតានាថ្ងៃចូលឆ្នាំថ្មី បុណ្យប្រពៃណីរបស់គេ។ គោលគំនិតរបស់គាត់គឺការផលិតដូងដែលមានរូបរាងដូចជាផ្លែឃ្លោក ដោយពុំប្រើបច្ចេកវិទ្យាពិសេសអ្វីឡើយ គ្រាន់តែប្រើកងរឹបដើម្បីបង្កើតជារាងប៉ុណ្ណោះ។ បងកសិកររូបនេះចែករំលែកថា ការសាកល្បងដំបូងរបស់គាត់ពុំបានជោគជ័យឡើយ។ ប៉ុន្តែពុំធ្វើឲ្យលោកបោះបង់ចោលគោលគំនិតទេ ក្រោយពីការសិក្សា ចំណាយដូងអស់រាប់សិបធ្លាយ ចុងក្រោយលោកក៏បានផលិតចេញផ្លែដូងមានរាងដូចឃ្លោក តែសាច់ និងទឹកខាងក្នុងពុំរលួយឡើយ។ ការអំណត់ព្យាយាម និងគោលគំនិតថ្មីបែបនេះ បានធ្វើឲ្យកសិកររូបនោះកើបលុយយ៉ាងក្រាស់ក្រែល។ ព្រោះថាផ្លែដូងឃ្លោក មួយផ្លែគាត់លក់ពី ១០ដុល្លាទៅ ១២ដុល្លារ។

របៀបដាំខ្ទឹមបារំាងក្នុងដបប្លាស្ទិក

វិធីដាំខ្ទឹមបារាំងក្នុងដបប្លាស្ទិក * សម្ភារៈត្រូវមាន៖ ១- កន្ទ្រៃ ២- ដបទឹក ឬដបទឹកក្រូចប្លាស្ទិក ៣- មើមខ្ទឹមបារាំងសម្រាប់ដាំ ៤- ដីលាយកំទេចស្លឹកឈើ និងលាយជីលាមកសត្វសម្រាប់ដាំ។ * វិធីដាំ៖ ១- ចោះរន្ធប៉ុនមេជើងនៅជុំវិញដបដោយរៀបរន្ធនោះជាថ្នាក់ៗសម្រាប់ដាក់ដាំ ២- ដាក់បំពេញដីត្រឹមរន្ធក្រោមគេរួចយកមើមពូជមកដាក់ដាំខាងក្នុងដោយ​ឲ្យផ្នែកខាងពន្លក​វាចេញតាមរន្ធនោះមកក្រៅ ៣- បន្ទាប់មកដាក់ដីបន្ថែមពីលើ រួចដាក់ដាំបែបនេះរហូតដល់គ្រប់រន្ធ ៤- ពេលដាំរួចរាល់ត្រូវស្រោចទឹកឲ្យចូលសព្វ រួចដាក់វានៅក្បែរបង្អួច ឬកន្លែងដែលមានពន្លឺ និងត្រូវស្រោចទឹកបន្ថែមរាល់ព្រឹករហូតដល់វាធំអាចប្រមូលផលបាន។ ប្រភព៖ SOPHALLETH

រឿងនឹកស្មានមិនដល់មុខរបរចិញ្ចឹមកន្លាត អាចរកចំនូលបានច្រើនដល់ម្លឹង….

បុរសចិនតៃវ៉ាន់វ័យក្មេងមួយនេះបាននិយាយថាដំបូងឡើយខ្លួនក៏ជួបផលលំបាកខ្លាំងដែរ ដោយសារត្រូវរៀបចំកន្លាតដែលមានចំនួនដ៏ច្រើនលើសលប់ ឲ្យមានរបៀបរៀបរយ និងណាមួយគាត់ក៏ខ្លាចកន្លាតដែរ ហើយរហូតដល់រាល់យប់យល់សប្ដិឃើញសត្វនេះជារៀងរាល់យប់ទៀតផងពេលខ្លះ៕ រីឯកន្លាតជាសត្វមួយដែលមិនសូវមានអ្នកចូលចិត្ត ហើយខ្លះស្អប់ខ្ពើមរអើមទៅទៀត ក៏ប៉ុន្តែនិស្សិតចិនតៃវ៉ាន់ម្នាក់បានរកចំណូលរហូតបាន ៨ ម៊ឺនដុល្លារក្នុងមួយឆ្នាំពីការលក់សត្វនេះ។ លោក Tong មានវ័យ ២០ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យម្នាក់រកលុយបាន ជាង ២ សែន ដុល្លារតៃវ៉ាន់ ដែលប្រហែល ៦៦២២ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ពីកសិដ្ឋានចិញ្ចឹមកន្លាតរបស់គេ។ បុរសរូបនេះបាននិយាយថា ខ្លួនបានចាប់ផ្ដើមធ្វើការបង្កាត់ពូជកន្លាតជិតមួយឆ្នាំមកហើយនៅក្នុងផ្ទះរបស់ខ្លួនផ្ទាល់តែម្ដង។ មុនដំបូង គាត់គ្រាន់តែចិញ្ចឹម និងបង្កាត់កន្លាតសម្រាប់ធ្វើជាចំណីរបស់សត្វចិញ្ចឹមរបស់គាត់តែប៉ុណ្ណោះ តែក្រោយមក ចំនួនកន្លាតកើនច្រើនលើសលប់ ទើបធ្វើឲ្យគាត់បែកគំនិតរកស៊ីលក់កន្លាតតែម្ដងទៅ។ ក្នុងរយៈពេលកន្លះឆ្នាំដំបូង លោក...

បច្ចេកទេសដាំដើមស្រការនាគនៅក្នុងផើង

ប្រសិនបើលោកអ្នក ចេះដាំដើមស្រការនាគនៅក្នុងផើង គឺជារឿងដ៏ល្អមួយ ព្រោះលោកអ្នកអាចដាំនៅតាមផ្ទះរបស់លោកអ្នក ដើម្បីជៀសវាងការទិញពីផ្សារ ដែលលោកអ្នកតែងបារម្ភពីផ្លែឈើដែលប្រើប្រាស់ជាតិគីមីផ្សេងៗ ធ្វើឲ្យប៉ះពាល់ដល់សុខភាពលោកអ្នក ។ ខាងក្រោមនេះ យើងខ្ញុំសូមលើកយកបច្ចេកទេសក្នុងការដាំដើមស្រការនាគនៅក្នុងផើង÷ * សម្ភារៈត្រូវមាន៖ ផើងដែលមានទំហំមាត់ប្រមាណ៦តឹក ជម្រៅ៦តឹក ស្រកីដូងម៉ដ្ឋ អង្កាមដុត ដីមមោគ ខ្សែសម្រាប់ចង ។ * វិធីផ្សាំកូន៖ ត្រូវមាន លាមកសត្វស្ងូត២០% ដីស្រទាប់លើ២០% ដីខ្សាច់៤០% ធ្បូងអង្កាម២០%ភាគ ទឹកជីកំប៉ុស លាយវត្ដុធាតុដើមបញ្ជូលគ្នាឲ្យសព្វ រួចដាក់រៀបចំជាថ្នាលមួយ ឬដាក់ថង់បណ្តុះ ហើយលាយទឹកជីកំប៉ុស ជាមួយទឹកធម្មតា ស្រោចឲ្យមានសំណើម៧០% ហើយគ្របឲ្យជិត ៣ថ្ងៃក្រោយស្រោចទឹកជីរួចត្រឡប់ម្តងទៀត ដើម្បីឲ្យល្បាយឆាប់កាច់បញ្ជូលគ្នានៃវត្ថុធាតុដើម កាត់ដើមស្រកានាគប្រវែងប្រមាណ២តឹក ចងភ្ជាប់គ្នាហើយទុករយៈពេល១ថ្ងៃ ចិតសំបកនៅផ្នែកខាងក្រោមប្រមាណ២សង់ម៉ែត ដោយទុកស្នូលកណ្តាល...

APLICATIONS

អាណិតប្រពន្ធណាស់ យំហើមភ្នែក រៀបការហើយបានមួយ ខែប្ដីទៅធ្វើការនៅកូរ៉េ ឥឡូវឮដំណឹងថា ប្ដីស្លាប់បាត់ហើយដោយសារ……

នៅ​ព្រឹក​ថ្ងៃ​ទី ២១ តុលា ឆ្នាំ ២០១៧ បើ​តាម​ប្រភព​ពី​មិត្តភ័ក្ដិ​សព ​ធ្វើ​ការ​ជាមួយ​គ្នា​បាន​អះអាង​ថា ពលករ​ខ្មែរ​ម្នាក់​ធ្វើ​ការ ​នៅ​កូរ៉េខាងត្បូង បាន​​ស្លាប់​បាត់​បង់​ជីវិត​ធ្វើ​ឲ្យ​មិត្ត​ភ័ក្ដិ សាច់​ញាតិ ​បងប្អូន​ ក្រុម​គ្រួសារ​រន្ធត់​​ចិត្ត​ស្ទើរ​មិន​ជឿ ព្រោះ​តែ​ភ្លាម​ៗ​ពេក​ទទួល​យក​ពុំ​បាន។ ពលករ​រូប​នេះ​រស់​​មាន​ស្រុក​​កំណើត​នៅ​ស្រុក​ស្ទឹង​ត្រង់ ​ខេត្ត​កំពង់​ចាម បាន​គាំង​បេះ​ដូង​ស្លាប់​នៅ​ម៉ោង ៣៖៣០​នាទី​ព្រឹក ​នៅ​តំបន់​ខ្វាងជូ ០៦១។ តាម​ការ​បង្ហោះ​ សារ​​របស់​ភរិយា​សព ​​​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ Ah...

HOT NEWS