កសិកម្ម

កសិកម្ម

ស្ពាយប្រាក់រាប់មុឺនដុល្លាដើរមើលជំងឺ តាមពិតពេទ្យទេវតានៅជិតបង្កើយសោះ តែគ្រប់គ្នាមើលរំលង!

គល់​ខ្ទឹម​ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​​ក្នុង​ចំណោម​ស្ត្រី​មេផ្ទះ​ដើម្បី​បន្ថែម​រសជាតិ​ និង​ក្លិន​អាហារ​ឲ្យ​កាន់​តែ​ឈ្ងុយឆ្ងាញ់​។​ បន្ថែម​ពី​លើ​នេះ​ វា​ក៏​មាន​ប្រយោជន៍​ច្រើន​ទៀត​​​យើង​មិន​នឹក​ស្មាន​ដល់​ផង​ដែរ៖ ១. ជំនួយ​បេះដូង៖ ដោយ​សារ​វា​មាន​ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម (antioxidants) និង​វីតាមីន​ C ច្រើន​ ថែម​ទាំងអាច​ជួយដល់​បន្ថយ​សម្ពាធ​ឈាម​បាន​កាន់​តែ​ប្រសើរ​​ ហើយ​ក៏​​អាច​ជួយ​បន្ថយ​អត្រា​ជំងឺ​បេះដូង​ដែរ។ ២. ជួយ​ដល់​ឆ្អឹង៖ វីតាមីន​ C និង​ K អាច​ក្លាយ​ជា​ជំនួយ​ពិសេស​សម្រាប់​រក្សា​ឆ្អឹង​ឲ្យ​រឹងមាំល្អ។​ ៣. ជួយ​ដល់​ស្បែក៖ វា​ជួយ​ឲ្យ​រាងកាយ​យើង​ផលិត​ កូឡាជែន​ (collagen) ដែល​ជួយ​ឲ្យ​ស្បែក​យើង​កាន់​តែ​ស្រស់​ស្អាត​ និង​ក្មេង​ជាង​វ័យ។​ ៤. ជា​អ្នក​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​​ដ៏​មាន​ប្រសិទ្ធភាព៖ គល់​ខ្ទឹម​ក៏​​​ពិសេស​ក្នុង​ការ​ប្រឆាំង​ជំងឺ​ផ្ដាសាយ​ ព្រម​ទាំង​ជំងឺ​ឆ្លង​មួយ​ចំនួន​ទៀត​ផង​ដែរ។​ ៥. ធ្វើ​ឲ្យ​ភ្នែក​មាន​សុខភាព​ល្អ៖ មិន​ត្រឹម​តែ​ជំនួយ​ការ​ឲ្យ​មើល​​​ឃើញ​ច្បាស់​​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជួយ​​បន្ថយ​អត្រា​នៃ​​បញ្ហា​​ភ្នែក​ដែរ។​ ៦....

គួរដាំរុក្ខជាតិទាំង១០ប្រភេទនេះ នៅបរិវេនជុំវិញផ្ទះ ដើម្បីបណ្តេញសត្វមូសចង្រៃ

យល់ដឹង៖ យើងដឹងហើយថា «សត្វមូស» គឺជាប្រភេទសត្វល្អិតមានស្លាប មានមាត់ជាទ្រនិចស្រួចខាំជញ្ជក់ឈាម បណ្តាលឲ្យរមាស់ និងថែមទាំងអាចធ្វើឲ្យយើង មានអាការៈគ្រុនស្រៀវ គ្រុនចាញ់ ឬកើតមានជំងឺគ្រុនឈាមជាដើម ។ លើសពីនេះ វាក៏អាចឆក់យកជីវិតរបស់អ្នក ក្នុងពេលមួយពព្រិចភ្នែកបានផងដែរ ប្រសិនបើអ្នកធ្វេសប្រហែស មិនបានយកចិត្តទុកដាក់កំចាត់វាចេញ ។ បច្ចុប្បន្នសត្វមូស ក៏កំពុងក្លាយជាប្រធានបទ ដ៏គួរឲ្យព្រួយបារម្ភមួយផងដែរនៅក្នុងសង្គម ហើយក៏មានមនុស្សជាច្រើន តែងរកវិធីសាស្រ្តផ្សេងៗ ដើម្បីធ្វើយ៉ាងណាកំចាត់វាចេញ មិនឲ្យកើតមាននៅជុំវិញគេហដ្ឋាន របស់ពួកគេ ។ ប៉ុន្តែសូមកុំបារម្ភ រុក្ខជាតិខាងក្រោមនេះ ក៏ជាផ្នែកមួយអាចជួយអស់លោកអ្នក ក្នុងការបញ្ចៀសសត្វល្អិត និងមូសចង្រៃ មិនឲ្យមកយាយីក្បែរអ្នក ដោយគ្រាន់តែដាំពួកវានៅបរិវេនជុំវិញផ្ទះ...

បច្ចេកទេសដាំដើមស្រការនាគនៅក្នុងផើង

ប្រសិនបើលោកអ្នក ចេះដាំដើមស្រការនាគនៅក្នុងផើង គឺជារឿងដ៏ល្អមួយ ព្រោះលោកអ្នកអាចដាំនៅតាមផ្ទះរបស់លោកអ្នក ដើម្បីជៀសវាងការទិញពីផ្សារ ដែលលោកអ្នកតែងបារម្ភពីផ្លែឈើដែលប្រើប្រាស់ជាតិគីមីផ្សេងៗ ធ្វើឲ្យប៉ះពាល់ដល់សុខភាពលោកអ្នក ។ ខាងក្រោមនេះ យើងខ្ញុំសូមលើកយកបច្ចេកទេសក្នុងការដាំដើមស្រការនាគនៅក្នុងផើង÷ * សម្ភារៈត្រូវមាន៖ ផើងដែលមានទំហំមាត់ប្រមាណ៦តឹក ជម្រៅ៦តឹក ស្រកីដូងម៉ដ្ឋ អង្កាមដុត ដីមមោគ ខ្សែសម្រាប់ចង ។ * វិធីផ្សាំកូន៖ ត្រូវមាន លាមកសត្វស្ងូត២០% ដីស្រទាប់លើ២០% ដីខ្សាច់៤០% ធ្បូងអង្កាម២០%ភាគ ទឹកជីកំប៉ុស លាយវត្ដុធាតុដើមបញ្ជូលគ្នាឲ្យសព្វ រួចដាក់រៀបចំជាថ្នាលមួយ ឬដាក់ថង់បណ្តុះ ហើយលាយទឹកជីកំប៉ុស ជាមួយទឹកធម្មតា ស្រោចឲ្យមានសំណើម៧០% ហើយគ្របឲ្យជិត ៣ថ្ងៃក្រោយស្រោចទឹកជីរួចត្រឡប់ម្តងទៀត ដើម្បីឲ្យល្បាយឆាប់កាច់បញ្ជូលគ្នានៃវត្ថុធាតុដើម កាត់ដើមស្រកានាគប្រវែងប្រមាណ២តឹក ចងភ្ជាប់គ្នាហើយទុករយៈពេល១ថ្ងៃ ចិតសំបកនៅផ្នែកខាងក្រោមប្រមាណ២សង់ម៉ែត ដោយទុកស្នូលកណ្តាល...

ពិតជាងាយមែន! សម្រាប់បងប្អូនដែលចង់ឲ្យដំណាំចេញផ្លែបានផលច្រើន អាចធ្វើតាមវិធីនេះបាន!

រកបានហើយ សម្រាប់បងប្អូនដាំដំណាំចង់ឲ្យបានផលច្រើន  វិធីធ្វើឲ្យដំណាំរបស់យើងចេញផ្កា និងផ្លែបានច្រើន ជួយស៊ែរចែកគ្នាដឹងផង! ធាតុផ្សំ៖ – ភេសជ្ជៈគោជល់១កំប៉ុង -ទឹកខ្មេះ -ប៊ីចេង វិធីធ្វើ៖ – លាយភេសជ្ជៈគោជល់១កំប៉ុង ប៊ីចេង១ស្លាព្រាបាយ ទឹកខ្មេះ៤ស្លាព្រាបាយ ជាមួយទឹក១លីត្រ។ វិធីប្រើ៖ – យកល្បាយខាងលើស្រោចនៅគល់ដំណាំ បន្លែហូបផ្លែ ដែលជំនួយឲ្យវាមានផ្កា និងផ្លែបានច្រើននៅពេលរដូវវាចាប់ផ្តើមផ្កា ជំនួយជីវជាតិដី និងឲ្យដើមវាមានសុខភាពល្អផងដែរ។ វិធីងាយៗធ្វើឲ្យដំណាំរបស់យើងចេញផ្កា ផ្លែបានច្រើន គឺលាយភេសជ្ជៈគោជល់កន្លះកំប៉ុង ប៊ីចេង១ស្លាព្រាបាយ ទឹកខ្មេះ៤ស្លាព្រាបាយ ជាមួយទឹក២លីត្រសម្រាប់ស្រោច១ដើម។ លាយរួចហើយ យកទៅស្រោចនៅគល់ដំណាំនៅពេលវាជិតមានផ្កាជាការស្រេច។ រៀបរៀងដោយ៖ អ៊ាង សុផល្លែត នេះគឺជាការអនុវត្តរបស់បងប្អូនកសិករយើងដែលធ្វើបានផលផ្លែផ្កាស្រដៀងទៅនឹងវិធីខាងលើដែរ «វិធីធ្វើអោយដំណាំហូបផ្លែនិងផ្កាច្រើន គ្រឿងផ្សំ ទឹកគោជល់ ទឹកខ្មេះ​​ ប៊ីចេង ទឹកធម្មតា វិធីលាយ...

របៀបដាំខ្ទឹមបារំាងក្នុងដបប្លាស្ទិក

វិធីដាំខ្ទឹមបារាំងក្នុងដបប្លាស្ទិក * សម្ភារៈត្រូវមាន៖ ១- កន្ទ្រៃ ២- ដបទឹក ឬដបទឹកក្រូចប្លាស្ទិក ៣- មើមខ្ទឹមបារាំងសម្រាប់ដាំ ៤- ដីលាយកំទេចស្លឹកឈើ និងលាយជីលាមកសត្វសម្រាប់ដាំ។ * វិធីដាំ៖ ១- ចោះរន្ធប៉ុនមេជើងនៅជុំវិញដបដោយរៀបរន្ធនោះជាថ្នាក់ៗសម្រាប់ដាក់ដាំ ២- ដាក់បំពេញដីត្រឹមរន្ធក្រោមគេរួចយកមើមពូជមកដាក់ដាំខាងក្នុងដោយ​ឲ្យផ្នែកខាងពន្លក​វាចេញតាមរន្ធនោះមកក្រៅ ៣- បន្ទាប់មកដាក់ដីបន្ថែមពីលើ រួចដាក់ដាំបែបនេះរហូតដល់គ្រប់រន្ធ ៤- ពេលដាំរួចរាល់ត្រូវស្រោចទឹកឲ្យចូលសព្វ រួចដាក់វានៅក្បែរបង្អួច ឬកន្លែងដែលមានពន្លឺ និងត្រូវស្រោចទឹកបន្ថែមរាល់ព្រឹករហូតដល់វាធំអាចប្រមូលផលបាន។ ប្រភព៖ SOPHALLETH

APLICATIONS

កុំភ្លេចស៊ែរចែកគ្នា ! មិនដែលដឹងសោះថា ផ្លែព្នៅ ជាផ្លែឈើដែលមិនសូវមានច្រើន តែមានប្រយោជន៍ល្អចំពោះសុខភាព ហើយប្រឆាំងជំងឺកាចសាហាវបាន ច្រើនមុខទៀតផង

ផ្លែព្នៅ ជាផ្លែឈើដែលមិនសូវមានច្រើន តែមានប្រយោជន៍ល្អចំពោះសុខភាព ហើយប្រឆាំងជំងឺកាចសាហាវបានច្រើនមុខទៀតផង! អត្ថប្រយោជន៍ពិសេសរបស់ផ្លែព្នៅ៖ – ទទួលទានតែព្នៅកែអាការៈកូរពោះ ឈឺពោះ រាគចុកមួល រោគពោះវៀនរ៉ាំរៃ – សំរួលសេសៃប្រសាទ ជួយឲ្យគេងលក់ស្រួល – ផ្តល់ផលល្អសំរាប់អ្នកដែលមានេះជំងឺទឹកនោមផ្អែម សារធាតុដែលមាននៅក្នុងផ្លែព្នៅជួយទប់ស្កាត់ដល់ការវិវត្តនៃជំងឺទឹកនោមផ្អែម តាមរយៈការគ្រប់គ្រងនូវការបញ្ចេញតុល្យភាពជាតិស្ករចូលទៅក្នុងចរន្តឈាម។ – ជួយដល់ការលាងសំអាតជាតិពុលចេញពីប្រព័ន្ធឈាម ថ្លើម ហើយនិងតម្រងនោមបានយ៉ាងល្អប្រសើរ។ – ប្រឆាំងនឹងការរលាក មហារីក ផ្តាសាយ ជំនួយបេះដូង – សម្រាប់ផ្លែចាស់ អាចធ្វើជាដំណាប់ ឬស្ងោរញ៉ាំ...

HOT NEWS