អ្នកបានដាក់ពាក្យសុំចូលធ្វើការ ហើយក្រុមហ៊ុនក៏ទទួលយកភ្លាមៗដែរមែនទេ? ទោះបីវាជាការងារមួយដែលអ្នកពិតជាចង់ធ្វើក៏ដោយ គួរចេះពិចារណាកត្តា ៧ យ៉ាងខាងក្រោមនេះសិន ជៀសវាងសម្រេចចិត្ត៖


១.ព័ត៌មានលម្អិតពីការងារ

វាមិនគ្រប់គ្រាន់ដើម្បីដឹងពីការងារនាបច្ចុប្បន្ន និងទៅអនាគតថាអ្នកចូលទៅហ្វឹកហាត់ទីកន្លែងថ្មីនោះ សមត្ថភាពកើនឡើង ឬធ្លាក់ចុះ។ មួយវិញទៀតត្រូវសួរបញ្ជាក់ថាតើជំនាញរបស់អ្នក ត្រូវនឹងតួនាទីថ្មីអត់ ហើយក៏ត្រូវលម្អិតពីទីតាំងច្បាស់លាស់កន្លែងថ្មី និងមានសាខាប៉ុន្មានទៀត។ អ្វីដែលសំខាន់ពេលវេលាធ្វើការប្រាំបី (ឬច្រើន) ម៉ោងក្នុងមួយថ្ងៃ ៥ ថ្ងៃក្នុងមួយសប្ដាហ៍ឬទេ។

២.ប្រាក់ប្រាក់ និងប្រាក់

ប្រសិនបើអ្នកមានជីវភាពធូរធារស្រាប់ នោះយើងមិនចាំបាច់ខ្វល់ជាមួយប្រាក់ខែដែលគេឲ្យឡើយ តែបើស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនអ្នកខ្សោយ មិនគួរចំណាយពេលទៅកន្លែងថ្មីនោះដែរ។ ថ្វីត្បិតតែកន្លែងថ្មីធ្វើឲ្យអ្នកទទួលបានបទពិសោធថ្មី និងល្អមែន តែបើចំណូលមិនគ្រប់ចំណាយទេ នោះនាំឲ្យជីវភាពរឹតតែដុនដាប។

៣.តើនរណាជាមេ?

ឱកាសដែលអ្នកចង់ជួបចៅហ្វាយនាយពេលនៅកន្លែងថ្មីនោះ អាចទៅរួចទេ។ បើចង់ទៅរកកន្លែងថ្មី ស៊ើបឲ្យដឹងថា តើម្ចាស់ក្រុមហ៊ុននោះជានរណា? មានសមត្ថភាព និងកម្រិតជីវភាពប៉ុណ្ណា ហើយមានភាពស្និទ្ធស្នាលជាមួយកូនចៅដែរឬ ទេ?

៤.ជាក្រុមហ៊ុនល្អឬអត់?

អ្នកពិតជាមិនចង់ធ្វើការឱ្យក្រុមហ៊ុនមួយដែលបានតែមួយ ឬពីរឆ្នាំ ស្រាប់តែបិទទ្វារនោះទេ។ ព្រោះកម្រិតក្រេឌីត និងកេរ្តិ៍ឈ្មោះរបស់អ្នកក៏មិនសូវល្អដែរ ជុំវិញបញ្ហានេះគួរសួរអ្នកស្គាល់ផ្នែកឧស្សាហកម្ម និងឲ្យគេបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា កន្លែងនោះល្អ ឬអត់។

៥.ទស្សនវិស័យទៅថ្ងៃអនាគត

អ្នកក៏គួរតែដឹងថា តើអ្វីដែលអ្នករំពឹងទុកប្រសិនបើចូលធ្វើការកន្លែងថ្មី។ តើពួកគេមានលើកកម្ពស់បុគ្គលិកញឹកញាប់ ឬជួយជំរុញអ្វីដល់អ្នកហ្វឹកហាត់ការងារដែរឬទេ? តើធ្វើធ្វើការនៅទីនេះទទួលបានអត្ថប្រយោជន៍ផ្សេងទៀតក្រៅពីប្រាក់ខែ? តើក្រុមហ៊ុនមានទីផ្សារទៅកាន់បរទេសដែរឬទេនាពេលអនាគត?

SHARE