Loading...

កាលពី​ថ្ងៃ​ទី២៥ ខែឧសភា​ ឆ្នាំ២០១៧ កន្លងទៅ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ជាមួយ​ដំណឹងដ៏​គួរ​ឲ្យ​រីករាយ​ថ្មី​មួយ​ទៀតថា ​ប្រាសាទ​អង្គរ​វត្ត​ជាប់​ចំណាត់​ថ្នាក់​ជា​តំបន់​ទេសចរណ៍​លេច​ធ្លោ​បំផុត​​លេខ​១ នៅ​ក្នុងពិភព​លោក​ប្រចាំ​ឆ្នាំ ២០១៧ របស់​គេហទំព័រ​ទេសចរណ៍ TripAdvisor ដ៏​ល្បី​បំផុត​។

បន្ទាប់​ពី​ប្រកាស​ដំណឹង​ដ៏​រីក​រាយ​នេះ​រួច​ភ្លាម បណ្ដា​សារព័ត៌មាន​ក្នុង​ស្រុក​ភាគ​ច្រើន​បាន​ចុះ​ផ្សាយ​បន្ត​​ព្រោង​ព្រាត​ជាមួយ​ការ​សាទរ​យ៉ាង​ខ្លាំង។ ក្រៅ​ពី​នេះ​នៅ​មាន​​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត​​ចុះផ្សាយ​ដំណឹង​ខាង​លើ តែ​យើង​បាន​ចាប់​អារម្មណ៍​ទៅ​នឹង​រូប​ថត​ប្រមាណ ៥​សន្លឹក​របស់​ជន​បរទេស​ម្នាក់​មាន​គណនី​ហ្វេសប៊ុក Patrick Saintpo ដែល​បាន​បង្ហោះ​រូប​ថតលោក​មក​ទស្សនា​អង្គរ​វត្ត​កាល​ពី​ជាង ៣០​ឆ្នាំ ដោយ​មិន​មាន​មនុស្ស​ច្រើន​ដូច​​បច្ចុប្បន្ន​ឡើយ។

ជនបរទេស​មិន​បញ្ជាក់​អត្តសញ្ញា​ណា​រូប​នេះ​បញ្ចេញ​ទស្សនៈ​ថា អង្គរ​វត្ត​ជា​កន្លែង​ដ៏​មាន​តម្លៃ ហើយ​លោក​ក៏​បាន​មក​លេង​ជា​ច្រើន​ដង​ដែរ តែ​ពេល​នេះ​អ្នក​ទេសចរ​មក​លេង​ច្រើន ធ្វើ​ឲ្យ​លោក​ចំណាយ​ពេល​យូរ ឬ​ពិបាក​ថត​រូប​អង្គរ​វត្ត​ដោយ​មិន​ឲ្យ​ជាប់​អ្នកទេសចរ​​ណាស់​។

សូម​ទស្សនា​រូប​ភាព​លោកថត​កាល​ជាង ៣០​ឆ្នាំ​មុន​ខាង​ក្រោម​ មាន​អ្វី​ប្រែប្រួល​មក​ទល់​ពេល​នេះ៖

Loading...

ក្រៅ​ពី​នេះ​ក៏មាន​ប្រាសាទបុរាណ​​ផ្សេង​ទៀត​ដែរ

loading...
SHARE