លោក​គ្រូ​ សុខហេង ល្បី​ធ្វើ​សរសៃ​ព្យាបាល​ជំងឺ​គថ្លង់​​មនុស្ស​គ្រប់​វ័យ​​មិន​ថា​ចាស់ ​ក្មេង​ ប្រុស ​ស្រី​ មាន​ក្រ បាន​ធ្វើ​ឲ្យ​ឪពុកម្ដាយ​កុមារ​ា​ម្នាក់​សម្រក់​ទឹក​ភ្នែក​មិន​ចង់​ជឿ​ ពេល​ឃើញ​កូន​ប្រុស​ខ្លួន​ឯង​គ​ថ្លង់​ច្រើន​ឆ្នាំ​ តែ​អាច​និយាយ​បាន បន្ទាប់​ពី​លោក​គ្រូ​សុខហេង​ព្យាបាល​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ។

​​ការ​ព្យាបាល​របស់​លោក​គ្រូ​​​​​ដែល​គេ​ដាក់​រហស្សនាម​ឲ្យ​ថា ​គ្រូពេទ្យ​ដៃ​ទេវតា​នេះ​ គឺ​មិន​ខុស​ពី​ការ​ព្យាបាល​អ្នក​ជំងឺ​មុន​ៗ​ទេ គឺ​លោក​ប្រើ​​តែ​ដៃ​ធ្វើ​សរសៃ ទាញ​អណ្ដាត រួច​ឲ្យ​ផឹក​ទឹក​​មួយ​កែវ​ប៉ុណ្ណោះ។

​បើ​​តាម​ការ​បង្ហោះ​វីដេអូ​របស់​លោក​គ្រូ​ចាប់​ពី​សរសៃ​ដែល​ពី​មុន​ធ្លាប់​ជា​អ្នក​លក់​នំ​ប៉ាវ​ហុយ​ៗ​នៅ​ខេត្ត​កំពង់​ចាម ​​ខាង​លើ ​បាន​បញ្ជាក់​​ឲ្យ​ដឹង​ថា ទាំង​ឪពុក​ទាំង​​ម្ដាយ​របស់​​អ្នក​ជំងឺ​ជា​កុមារ​បាន​ទទួល​ព័ត៌មាន​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​តាម​ស៊ើប​សួរ​រក​​លោក​គ្រូ​​ជា​យូរ​មក​ហើយ​ទម្រាំ​បាន​ជួប។

ក្រោយ​លោក​គ្រូ​ហេង​ព្យាបាល​បាន​តែ​ប៉ុន្មាន​នាទី​កុមារ​គថ្លង់​រូប​នេះ ពិត​ជា​អាច​និយាយ​​ហៅ​ប៉ា ម៉ាក់​បាន​ជា​លើក​ដំបូង​ពិត​មែន តែ​មិន​ទាន់​​ច្បាស់​ៗ​ខ្លាំង​ដូច​មនុស្ស​ទូទៅ​ទេ​ចំពោះ​ពាក្យ​ពិបាក​គ្រលាស់​មួយ​ចំនួន។ លោក​គ្រូ​​បាន​ផ្ដល់​ដំបូន្មាន​ឲ្យ​ឪពុក​ម្ដាយ​ដដែល ពេល​ទៅ​ផ្ទះ​វិញ​ត្រូវ​បង្ហាត់​បង្រៀន​​ឲ្យ​កុមារ​នេះ​រៀន​និយាយ​បន្ថែម​ទៀត ដើម្បី​ឲ្យ​គេ​អាច​និយាយ​កាន់​តែ​ច្បាស់​ឡើង។

ក្នុង​វីដេអូ​ដដែល​​ ដោយ​សា​រ​តែ​មាន​អ្នក​​ចោទ​ថា គ្រូបោក​ប្រាស់ ព្យាបាល​រួច​វេច​លុយ​រត់ លោក​គ្រូ​បាន​លើក​លិខិត​បញ្ជាក់​ជា​ច្រើន​សន្លឹក ពិសេស​​មាន​លិខិត​ទទួល​ស្គាល់​​ពី Guinness ​ថែម​ទៀត​។

គួរ​​រម្លឹក​ថា​ ​អ្នក​ជំងឺ​ជា​​ច្រើន​បាន​ធូរ​ស្រាល​ដូចជា​អ្នក​គ​ថ្លង់ ​អាច​ស្ដាប់​ឮ និង​និយាយ​បាន​​ប្រសើរ​ជាង​មុន​ ឯ​អ្នក​​ជាប់​សរសៃ​​រឹត​តែ​​ធូរ​បាន​​ច្រើន​ទៀត ហើយ​លោក​គ្រូ​ផ្ដល់​ដំបូន្មាន​ឲ្យ​រៀន​ហាត់​និយាយ​បន្ថែម​ទៀត​ពេល​​ទៅ​ផ្ទះ​វិញ។ យ៉ាង​ណា ​ទោះ​មាន​ការ​ព្យាបាល​បាន​ធូរស្បើយ​ភាគ​ច្រើន​ក្ដី តែ​សម្រាប់​អ្នក​ជំងឺ​គថ្លង់​​ធ្ងន់ធ្ងរ ក៏​លោក​គ្រូ​មិន​អាច​ព្យាបាល​បាន​ដែរ។

ការ​ព្យាបាល​របស់​លោក​គ្រូ​ហេង មិន​បាន​ប្រើ​ប្រាស់​ថ្នាំ​លាប ថ្នាំ​រឹត ផឹក​ថ្នាំ ឬ​ចាក់​ថ្នាំ​អ្វី​ទេ គឺ​គ្រាន់​តែ​ចាប់​​សរសៃ​​បែប​ម៉ាស្សា​​ផ្ទាល់​ដៃ​ប៉ុណ្ណោះ ហើយ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​គថ្លង់​អាច​ស្ដាប់​ឮ ឬ​និយាយ​បាន​​ខ្លះៗ។ ឯ​ចំពោះ​ការ​បង់​ប្រាក់​វិញ គឺ​ជូន​តាម​សទ្ធា​ប៉ុណ្ណោះ មិន​បាន​ទាម​ទារ​កំណត់​អ្វី​ឡើយ៕ (បងប្អូន​​ពូមីង​អាច​ទាក់ទង​លេខលោកគ្រូ​ហេង 012753609/012525250/012352860/0969093465) សូម​ទស្សនា​វីដេអូ​ខាង​ក្រោម និង​ស៊ែរ​ចែកគ្នា​មើល​ផង៖ (អត្ថបទដោយ៖ ឡូយកប់)

ល្បីគ្រូហេងព្យាបាលគថ្លង់ ឧត្តមសេនីយ៍ឯក​ម្នាក់ អញ្ជើញទៅព្យាបាលដល់បន្ទាយ ទើបដឹងការពិត

កាល​ពី​ថ្ងៃ​ទី ១៨​កញ្ញា​កន្លង​ទៅ លោក​គ្រូ​ហេង​ល្បី​​ព្យាបាល​ ចាប់​សរសៃ​គថ្លង់​ទាំង​​ក្នុង​ប្រទេស​កម្ពុជា និង​វៀតណាម ត្រូវ​បាន​ឯកឧត្ដម​ឧត្តមសេនីយ៍ឯក​​ម្នាក់​ អញ្ជើញ​ទៅ​ព្យាបាល​ពលរដ្ឋ​​ ដល់​ក្នុង​បន្ទាយ​តែ​ម្ដង ដើម្បី​ឲ្យ​ដឹង​ការ​ពិត​ និង​ចង់​ដឹង​​ពី​ថ្វី​ដៃ​ទេវតា​របស់ ​លោក​គ្រូ​ដែល​គេ​ល្បី​ត​ៗគ្នា​នោះ។

តាម​ប្រភព​ពី​គណនី​ ហ្វេសប៊ុក​លោក Toch Pholly ​បាន​ធ្វើ​ការ Live ផ្ទាល់​ពី​កន្លែង​​គ្រូ​កំពុង ​ព្យាបាល​​ក្នុង​បន្ទាយ ​អម​ជាមួយ​សំណេរ​​រៀប​រាប់​​ថា៖ នៅ​ថ្ងៃទី ១៨ខែ កញ្ញា ឆ្នាំ ២០១៧ ឯក​ឧត្ដម ឧត្តម​សេនីយ៍​ឯក ឌៀង សារុន នាយ​រង​សេនា​ធិការ​ចំរុះ ខ.ភ.ម និង​ជា​មេ​បញ្ជា​ការ​រង បញ្ជា​ការ​ដ្ឋាន​អង្គរក្ស តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯក​ឧត្តម នាយ​ឧត្តម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង​ ប៊ុន​ហៀង អគ្គ​មេ​បញ្ជា​ការ​រង​ ខ.ភ.ម និង​ជា​មេ​បញ្ជា​ការ បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស បាន​អញ្ជើញ​លោក​គ្រូ​ដែល​ ល្បី​ខាង​ព្យា​បាល​ជំងឺ ​គរ​ ថ្លង់​ មក​ព្យាបាល​ដល់​ប្រជា​ពលរដ្ឋ នៅ​ក្នុង​បន្ទាយ​សុវត្ថិភាព​ស្វាយ​រលំ ក្រុង​តា​ខ្មៅ​។

ថ្ងៃ​នេះ​បាន​ឃើញ​នឹង​ភ្នែក​ហើយ គឺ​មើល​ជា​ពិតៗ ហើយ​កុំជឿ​ជន​ខិល​ខូច​មួយ​ចំនួន​ថា លោកគ្រូបោក នេះ​ជា​ការពិត​! ហើយ​កុំ​ភ្លេច​ណា​អាទិត្យ​ក្រោយ​លោក​គ្រូ​មក​ម្ដង​ទៀត។ ទោះ​​ជា​យ៉ាង​ណា​ក្ដី ការ​ព្យាបាល​របស់​លោក​គ្រូ​មិន ​បាន​ធានា​ត្រូវ​តែ​ជា​សះស្បើយ ឬ​អាច​និយាយ​ច្បាស់ ១០០% ​នោះ​ទេ សម្រាប់​អ្នក​ជំងឺ​ធ្ងន់​ធ្ងរ​​ក៏​គ្រូ​ ហេង​មិន​អាច​​ជួយ​បាន​ដែរ ​ប៉ុន្តែ​ភាគ​ច្រើន​បាន​ធូរស្បើយ។

គួរ​ម្លឹក​ថា កាល​ប៉ុន្មាន​ថ្ងៃ​មុន​លោក​ឧកញ៉ា ដួង ឆាយ ក៏​បាន​ប្រកាស​តាម​បណ្ដាញ​ សង្គម​ហ្វេសប៊ុក​​អញ្ជើញ ​លោក​គ្រូហេង មក​ព្យាបាល​កូន​ប្រុស​ខ្លួន​ជា​មួយ​រង្វាន់​ជាទី​គាប់​ចិត្ត​​ផង​ដែរ​។ ការ​ប្រកាស​អញ្ជើញ​នេះ គឺ​ចំ​ពេល​កើតមាន​ពាក្យ​ចចាមអារ៉ាម​​​ចោទ​ថា គ្រូ​ហេង​ជា​គ្រូ​បោក​ប្រាស់ និង​បាន​​ស្ពាយ​លុយ​រត់​គេ​ខ្លួន​បន្ទាប់​ពី​ ព្យាបាល​អ្នក​ជំងឺ​នៅ​ភ្នំ​ពេញ ​បាន​ប្រមាណ​ជាង​ពីរ​បី​ថ្ងៃ។ គោល​បំណង​មួយ​ទៀត​របស់​ឧកញ៉ា ដួង​ឆាយ គឺ​ចង់​ជួយ​ស្រាយ​ចម្ងល់​ទម្លាយ​ការ​ពិត​​នៃ​ការ​ ចោទ​ប្រកាន់​លើ​​លោក​គ្រូ​ហេង​​ផង​ដែរ។

លើស​ពី​នេះ​ បើ​តាម​ការ​អះអាង​​​របស់​​គ្រូហេង​ ថា​លោក​​​ត្រូវ​បាន​ឯក​ឧត្តម​ជា​ច្រើន​រូប មេ​ប៉ូលិស និង​ដន្លង​សម្ដេច​សាយ​ឈុំ អញ្ជើញ​​ទៅ​ព្យាបាល​ដែរ​​។

បន្ទាប់​ពី​ព្យាបាល គេ​ឃើញ​អ្នក​ជំងឺ​ភាគ​ច្រើន ​ក៏​បាន​ធូរ​ស្រាល​ភាគ​ច្រើន​ សម្រាប់​អ្នក​គ​ថ្លង់ ​អាច​ស្ដាប់​ឮ និង​និយាយ​បាន​​ប្រសើរ​ជាង​មុន​ ហើយ​លោក​គ្រូ​ផ្ដល់​ដំបូន្មាន​ឲ្យ​រៀន​ហាត់​និយាយ​បន្ថែម​ទៀត​ពេល​​ទៅ​ផ្ទះ​វិញ។ យ៉ាង​ណា ​ទោះ​មាន​ការ​ព្យាបាល​បាន​ធូរ ស្បើយ​ភាគ​ច្រើន​ក្ដី តែ​សម្រាប់​អ្នក​ជំងឺ​គថ្លង់​​ធ្ងន់ធ្ងរ ក៏​លោក​គ្រូ​មិន​អាច​ព្យាបាល​បាន​ដែរ។

ការ​ព្យាបាល​របស់​លោក​គ្រូ​ហេង មិន​បាន​ប្រើ​ប្រាស់​ថ្នាំ​លាប ថ្នាំ​រឹត ផឹក​ថ្នាំ ឬ​ចាក់​ថ្នាំ​អ្វី​ទេ គឺ​គ្រាន់​តែ​ចាប់​​សរសៃ​​បែប​ ម៉ាស្សា​​ផ្ទាល់​ដៃ​ប៉ុណ្ណោះ ហើយ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​គថ្លង់​អាច​ស្ដាប់​ឮ ឬ​និយាយ​បាន​​ខ្លះៗ។ ឯ​ចំពោះ​ការ​តម្រូវ​បង់​ប្រាក់​នោះ ​រឹត​តែ​មិន​មាន​ទៅ​ទៀត គឺ​ជូន​តាម​សទ្ធា​ប៉ុណ្ណោះ៕ (អត្ថបទដោយ៖ ឡូយកប់)


ឧកញ៉ាដួង ឆាយ ប្រកាសអញ្ជើញ​គ្រូល្បី ចាប់សរសៃ​គថ្លង់មក​ ព្យាបាលកូនប្រុស​ ជាមួយរង្វាន់គាប់ចិត្ត

កាល​ពី​យប់​មិញ លោក​ឧកញ៉ា ដួង ឆាយ បាន Live វីដេអូ​​តាម​បណ្ដាញ​សង្គម ​ហ្វេសប៊ុក​ប្រកាស​អញ្ជើញ​ លោក​គ្រូ​សុខហេង ល្បី​ចាប់​សរសៃ​មនុស្ស​គថ្លង់ ស្ពឹក​ដៃ​ជើង មក​ព្យាបាល​កូន​ប្រុស​ខ្លួន​ជា ​មួយ​រង្វាន់​ជាទី​គាប់​ចិត្ត​ទៀត​ផង។


ការ​ប្រកាស​អញ្ជើញ​នេះ គឺ​ចំ​ពេល​កើតមាន​ពាក្យ​ ចចាមអារ៉ាម​​​ចោទ​ថា គ្រូ​ហេង​ជា​គ្រូ​បោក​ប្រាស់ និង​បាន​​ស្ពាយ​លុយ​រត់​គេច​ ខ្លួន​បន្ទាប់​ពី​ព្យាបាល​អ្នក​ជំងឺ​នៅ​ភ្នំ​ពេញ​បាន ​ប្រមាណ​ជាង​ពីរ​បី​ថ្ងៃ។ គោល​បំណង​មួយ​ទៀត​របស់​ឧកញ៉ា ដួង​ឆាយ គឺ​ចង់​ជួយ​ស្រាយ​ចម្ងល់​ទម្លាយ​ការ ​ពិត​​នៃ​ការ​ចោទ​ប្រកាន់​លើ​​លោក​គ្រូ​ហេង​​ផងដែរ។

​បន្ទាប់​ពី​គេ​ច​ខ្លួន​បាន​ប្រមាណ​មួយ​ថ្ងៃ​ គេ​ឃើញ​លោក​គ្រូ​ហេង​បាន ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ​នៅ​ខេត្ត​កំពង់ចាម និង​បន្ត​ព្យាបាល​អ្នក​ជំងឺ​គថ្លង់​ក្នុង​មួយ​ថ្ងៃ​បាន​​ជាង ១០០​នាក់​ថែម​ទៀត​ផង។ លើស​ពី​នេះ​បើ​តាម​ការ​ អះអាង​​ប្រភព​ដដែល លោក​គ្រូ​ត្រូវ​បាន​ឯក​ឧត្តម​ជា​ច្រើន​រូប មេ​ប៉ូលិស និង​ដន្លង​សម្ដេច​សាយ​ឈុំ អញ្ជើញ​​ទៅ​ព្យាបាលទៀត​ផង​។ បុគ្គល​ជា​មន្ត្រី និង​​ជា​អ្នកធំ​​ទាំង​នោះ បាន​ធ្វើ​ឲ្យ​គេ​កាន់​តែ​ទុក​ចិត្ត​លើ​គ្រូ​ហេង មួយ​កម្រិត​ផង​ដែរ។

បន្ទាប់​ពី​ព្យាបាល គេ​ឃើញ​អ្នក​ជំងឺ​ភាគ​ច្រើន​ ក៏​បាន​ធូរ​ស្រាល​ភាគ​ច្រើន​ សម្រាប់​អ្នក​គ​ថ្លង់ ​អាច​ស្ដាប់​ឮ និង​និយាយ​បាន​​ប្រសើរ​ជាង​មុន​ ហើយ​លោក​គ្រូ​ផ្ដល់​ដំបូន្មាន​ឲ្យ​រៀន​ហាត់ ​និយាយ​បន្ថែម​ទៀត​ពេល​​ទៅ​ផ្ទះ​វិញ។ យ៉ាង​ណា ​ទោះ​មាន​ការ​ព្យាបាល​បាន ​ធូរស្បើយ​ភាគ​ច្រើន​ក្ដី តែ​សម្រាប់​អ្នក​ជំងឺ​គថ្លង់​​ធ្ងន់ធ្ងរ ក៏​លោក​គ្រូ​មិន​អាច​ព្យាបាល​បាន​ដែរ។

ការ​ព្យាបាល​របស់​លោក​គ្រូ​ហេង មិន​បាន​ប្រើ​ប្រាស់​ថ្នាំ​លាប ថ្នាំ​រឹត ផឹក​ថ្នាំ ឬ​ចាក់​ថ្នាំ​អ្វី​ទេ គឺ​គ្រាន់​តែ​ចាប់​​សរសៃ​​បែប ​ម៉ាស្សា​​ផ្ទាល់​ដៃ​ប៉ុណ្ណោះ ហើយ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​គថ្លង់​អាច​ស្ដាប់​ឮ ឬ​និយាយ​បាន​​ខ្លះៗ។ ឯ​ចំពោះ​ការ​តម្រូវ​បង់​ប្រាក់​នោះ ​រឹត​តែ​មិន​មាន​ទៅ​ទៀត គឺ​ជូន​តាម​សទ្ធា​ប៉ុណ្ណោះ ចង់​អត់​ក៏​បាន។

លោក​គ្រូ​ធ្លាប់​ប្រាប់​ថា អ្នក​ជំងឺ​ខ្លះ​​បាន​ស្កាត់​​មក​ជួប ​​លោក​គ្រូ​ឲ្យ​ព្យាបាល​ទាំង​ពុំ​មាន​ប្រាក់ ​ហើយ​ក្រោយ​ព្យាបាល​រួច ពេល​ខ្លះ​អ្នក​ជំងឺ​​គ្មាន​ប្រាក់​​ក៏​លោក​គ្រូ​​បាន​ចេញ​លុយ​​ហោប៉ៅ​ខ្លួន​ឯង ​ឲ្យ​អ្នក​ជំងឺ​ចាយ​វាយ​ធ្វើ​ដំណើរ ​ត្រលប់​ទៅ​ផ្ទះ​វិញ​ដែរ។ បើ​តាម​ការ​រៀប​រាប់​របស់​លោក​គ្រូ​​ក្នុង​វីដេអូ Live លោក​គ្រូ​អះអាង​ថា​មាន​មន្ត្រី​ធំ​ៗ​បាន​ឲ្យ​គាត់​ព្យាបាល​ដូច​ជា​ មេ​ប៉េអឹម វ៉ា សារឹទ្ធ ដន្លង​សម្ដេច​សាយ ឈុំ មេប៉េអឹម​ខេត្ត​កំពង់ចាម និង​រង​ស្នងការ​ជាដើម។

SHARE