Loading...

ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ អ្នក​ពី​រូបមន្ត​នៃ​សម្រស់​មួយ។ ដូច​ដែល​អ្នក​ធ្លាប់​ដឹង​ហើយ​ថា សេរ៉ូមប្រៃ​មាន​ផ្ទុក​នូវ​សារធាតុខនិជ និង​សូដ្យូមក្លរួ​ច្រើន។ ធាតុផ្សំ​ទាំងអស់​នេះ​ហើយ ​អាច​ជួយ​កម្ចាត់​មុន បាក់តេរី និង​ជួយ​ឱ្យ​ស្បែក​តឹងណែន​ល្អ មិន​ជ្រីវជ្រួញ…ដូចនេះ​បើសិន​អ្នក​ដឹងពី​វិធី​ ប្រើប្រាស់​សេរ៉ូម​នេះ អ្នក​ប្រាកដ​ជា​ភ្ញាក់ផ្អើល​នឹង​លទ្ធផល។

1. ព្យាបាល​មុន

ប្រើ​ទឹក​អំបិល​លាង​សម្អាត​ផ្ទៃមុខ​អ្នក ២ដង​ក្នុង​មួយ​ថ្ងៃ។ វា​នឹង​ទៅ​សម្លាប់​បាក់តេរី ធ្វើឱ្យ​មុន​ឆាប់​គ្រៀម ព្យាបាល​មុន​បាន​យ៉ាង​ល្អបំផុត។ ក្រោយ​ពេល​លាង​សម្អាត​មុខ ប្រើ​សំឡី​ជ្រលក់​ក្នុង​ទឹកសេរ៉ូម រួច​ជូត​មុខ​ចាំ​បន្ត​ប្រើ ​ផលិតផល​ថែរក្សា​ស្បែក​ទៀត។

ដូច​ដែល​អ្នក​ដឹង​ហើយ​ថា សេរ៉ូម​នេះ​អាច​ជួយ​ព្យាបាល​ មុន​ច្រើន​ប្រភេទ​ដូចជា មុន​ខ្ទុះ អាចម៌រុយ មុន​ក្បាលខ្មៅ។

2. ម៉ាស់​ធ្វើឱ្យ​ស្បែក​មុខ​ស

លាយ​យ៉ាអួ 1/2ប្រអប់​ជាមួយ​សេរ៉ូម 2ស្លាបព្រាបាយ
លាប​វា​លើ​ផ្ទៃមុខ និង​រង់ចាំ​រយៈពេល​ពី 20-30នាទី
ជាចុងក្រោយ លាង​សម្អាត​មុខ​នឹង​សេរ៉ូម​ប្រៃ

ធ្វើ​វិធី​នេះ​ឱ្យ​បាន 2-3ដង​ក្នុង​មួយ​សប្តាហ៍៕

រូបភាព៖ ដុំសំឡី


ប្រើ​សំឡី​ជ្រលក់​ក្នុង​ទឹកសេរ៉ូម រួច​ជូត​មុខ

Loading...

កុំ​ប្រើ​ឡេ​ទៀត​អី!! ងាក​មក​ប្រើ​វិធី​ងាយៗ​នេះ​វិញ ​ឆាប់​ឃើញ​ផល​លឿន​ជាង

ថ្ងៃ​នេះ​យើង​នឹង​បង្ហាញ​អ្នក​ពី​វិធីសាស្ត្រ​ធ្វើឱ្ យ​ដៃ​ឆាប់​ស​ទន់​ម៉ត់​រលោង​បាន​យ៉ាង ​ឆាប់​លឿន​រហ័ស​បំផុត។ នេះ​ពិត​ជា​វិធី​ខាត់​ស្បែក​ដែល​មាន​ប្រសិទ្ធភាព​បំផុត។ វិធី​ដ៏​សាមញ្ញ​មួយ​នេះ​យើង​ដុស ​ខាត់​ដៃ​ដើម្បី​កម្ចាត់​ស្រទាប់​ កោសិកា​ស្បែក​ងាប់​ចេញ វា​នឹង​ស្បែក​ខ្មៅ​ដែល​ត្រូវនឹង​ពន្លឺ​ថ្ងៃ ហើយ​អ្នក​អាច​មើល​ឃើញ​ផល​ដែល ​មិន​នឹក​ស្មាន​ដល់​ដោយ​ខ្លួនឯង។

*គ្រឿងផ្សំ

ប្រេងដូង + អំបិល + ទឹកក្រូចឆ្មា + ទឹកក្តៅឧណ្ហៗ
*ការណែនាំ

1 យក​អំបិល​ដាក់​លើ​ខ្នងដៃ​របស់​អ្នក (យើង​ត្រូវ​ដុស​ខាត់​វា​នៅលើ​ដៃ​រយៈពេល​ពី 15-20 នាទី)។ ដាក់​ប្រេងដូង​ចូល​អំបិល ហើយ​ដុស​ញី​ពេញ​លើ​ខ្នងដៃ​របស់​អ្នក​រយៈពេល 15នាទី
2 ក្រោយ​រយៈពេល 15នាទី​យក​ចាន​ដាក់​ទឹកក្តៅ​អ៊ុនៗ​ចូល និង​បន្ថែម​ទឹកក្រូចឆ្មា 1 ស្លាបព្រា​ចូល។ លាង​សម្អាត​ដៃ​របស់​អ្នក​ជាមួយ​នឹង​ទឹក​មួយ​នេះ។

អ្នក​ក៏​អាច​ប្រើ​វិធី​នេះ​ដើម្បី​កម្ចាត់​ស្រទាប់​កោសិកា​ស្បែក​ខ្មៅ​លើ​ជើង​ផងដែរ៕
ដើម្បី​ឱ្យ​កាន់តែ​ច្បាស់ ទស្សនា​វីដេអូ​ខាងក្រោម​នេះ

កុំ​ប្រើ​ឡេ​ទៀត​អី!! ងាក​មក​ប្រើ​វិធី​ងាយៗ​នេះ​វិញ​ឆាប់​ឃើញ​ផល​លឿន​ជាង

loading...
SHARE