Loading...

នេះគឺជាអាថ៌កំបាមងសម្ងាត់ ធ្វើអោយស្បែក​ស ថ្លា តាំងពីបុរាណមក ដែលអាចបង្ហាញអ្នកនូវលទ្ធផលវិជ្ជ មានក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ក្រូចឆ្មារ គឺជាសារធាតុផ្សំដ៏សំខាន់ផុត ក្នុងរូបមន្តនេះ!

តោះទៅមើលថាតើត្រូវការអ្វីខ្លះ?

1, ក្រូចឆ្មារកន្លះផ្លែ

2, ម្សៅល្មៀត

គ្រឿងផ្សំពីរមុខ នេះ ងាយស្រួលក្នុងការស្វែងរកខ្លាំងណាស់ សុទ្ធតែជារបស់ដែលមាស្រាប់ក្នុងស្រុក។

ចាប់ផ្តើមរៀបចំៈ

-យកក្រូចឆ្មាកន្លះផ្លែ

-យកគ្រាប់ចេញ

-ជ្រលក់ក្រូចឆ្មារទៅក្នុងម្សៅល្មៀត

-ចាប់ផ្តើមត្រដុសលើផ្ទៃមុខដោយថ្នាក់ថ្នមបំផុត ហើយច្របាច់ក្រូចតិចៗអោយជាតិទឹករបស់វាចេញមក។

-ធ្វើបែបនេះ៥ នាទីហើយលាងចេញដោយទឹកស្អាត។

Loading...

គុណសម្បត្តិៈ​

ក្រូចឆ្មារៈ សម្បូរ​ទៅដោយ​វីតាមីន C ដែល​ដើរតួនាទី​យ៉ាង​សំខាន់​ចំពោះ​ការ​សំយោគ​សារធាតុកូឡា​ជែន​ក្នុង​រាងកាយ​។ ការប្រើប្រាស់​ក្រូចឆ្មារ​ជាប្រចាំ (​ទាំង​ជា​របប​អាហារ និង​ប្រើ​លាប​លើ​ស្បែក​) អាច​ជួយ​អោយ​ស្បែក​អ្នកទទួលបាន​សុខភាព​ល្អ និង​គ្មាន​ស្លាកស្នាម​មុន​។

ម្សៅល្មៀតៈ សារធាតុ​ស្យូកាមីនផ្ទុក​ក្នុង​ល្មៀត​ ក៏​មាន​អានុភាព​ជួយ​ពន្លឿន​​ការជា​សះ​ស្បើយ​មុខ​របួស​ក្រោយ​ពី​ការ​វះកាត់​ និង​ព្យាបាល​ជំងឺ​សន្លាក់​ដៃជើង​ដ៏មាន​ប្រសិទ្ធភាព​ប្រសើរ​ជាង​ការ​ប្រើ​ឱសថ​។ វា​ក៏​អាចមាន​អានុភាព​ព្យាបាល​រោគ​ឈឺ​គន្លាក់ឆ្អឹង​ និង​បញ្ហា​រលាក​ផ្សេងៗ ដូចជា ជំងឺសើ​ស្បែក​រ៉ាំរ៉ៃ និង​រលាក​ពោះវៀន​ផង​ដែរ។

* ប្រសិនបើអ្នកមានស្បែកដែលងាយរងការប្រតិកម្ម សូមកុំយកក្រូចឆ្មារមកលាបផ្ទាល់លើមុខរបស់អ្នក។ សូមជំនួសដោយការច្របាច់យកទឹកក្រូចឆ្មារ លាយជាមួយម្សៅរមៀត និងទឹកឃ្មុំ។

បន្ទាប់មកលាបវានៅលើផ្ទៃ មុខទុកវាចោលអស់រយៈពេល 5 នាទីបន្ទាប់មកលាងវា ឱ្យអស់ដោយទឹកធម្មតា ជាការស្រេច។


loading...
SHARE