Loading...

Sarahah គឺជាកម្មវិធីថ្មីដែលកំពុងទទួលបានការពេញនិយមប្រើប្រាស់ពីសំណាកមនុស្សទូទៅ ព្រោះវាមានសមត្ថភាពអាចឲ្យអ្នកប្រើប្រាស់បង្កើតគណនីដើម្បីទទួលបានសារពីនរណាម្នាក់ដែលយើងមិនអាចដឹងឡើយថាគេជានរណា។ ដោយឡែក រហូតមកដល់ពេលនេះ Sarahah មានអ្នកប្រើប្រាស់ជាង 18លាននាក់ហើយ សម្រាប់តែប្រទេសតំបន់ប៉ែកខាងជើងប៉ុណ្ណោះ។
អ្វីដែលអស្ចារ្យបំផុតសម្រាប់កម្មវិធី Sarahah គឺអាចជួយមនុស្សឲ្យទទួលបាននូវប្រតិកម្មស្មោះត្រង់ ពីសំណាកមិត្តភក្ដិ និងមិត្តរួមការងារ ពេលមានជម្លោះ ហើយពិបាកក្នុងការដោះស្រាយ ពោលគឺអាចសារភាព រឺនិយាយសុំទោសតាមរយៈកម្មវិធីនេះបាន។ ប៉ុន្ដែកម្មវិធីនេះ មិនមែនត្រឹមតែប្រមូលសារសម្រាប់លោកអ្នកនោះទេ ពោលគឺនៅពេលដែលអ្នកចាប់ផ្ដើមបើកកម្មវិធីនេះឡើងជាលើកទីមួយ វានឹងទាមទារឲ្យអ្នកដាក់បញ្ចូលនូវលេខទូរស័ព្ទទាំងអស់ និងអាស័យដ្ឋានអ៊ីម៉ែលផងដែរ ពីក្នុងសៀវភៅអាស័យដ្ឋានអ្នក។ មិនតែប៉ុណ្ណោះ ពោលខ្លះ Sarahah ក៏ទាមទារឲ្យអ្នកប្រើប្រាស់បើកការអនុញ្ញាតចូលទៅកាន់កម្មវិធី Contact ផងដែរ។

Loading...

យោងតាមលោក Zachary Julian អ្នកវិភាគសុវត្ថិភាពជាន់ខ្ពស់របស់ក្រុមហ៊ុន Bishop Fox បានរកឃើញថា Sarahah បានគ្រប់គ្រងលើពត៌មានផ្ទាល់ខ្លួនរបស់គាត់ នៅពេលដែលដំឡើងវាក្នុងស្មាតហ្វូន Android ម៉ូដែល Galaxy S5 ដំណើរការលើប្រព័ន្ធ Android 5.1.1។ ដោយឡែក ស្មាតហ្វូនរបស់លោក Julian នេះគឺបំពាក់ដោយប្រព័ន្ធត្រួតពិនិត្យកម្មវិធីដែលគេស្គាល់ថា BURP Suite ហើយមានសមត្ថភាពក្នុងការស្ទាក់ចាប់ចរាចរអ៊ិនធឺណិតចូល និងចេញពីស្មាតហ្វូន និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចសង្កេតឃើញបានថា តើទិន្នន័យមួយណាដែលត្រូវបានផ្ញើរទៅកាន់បណ្ដាញនានា។ មួយវិញទៀត នៅពេលដែល Julian បើកកម្មវិធី​ Sarahah នៅលើស្មាតហ្វូនគាត់ កម្មវិធី BURP Suite បានចាប់កម្មវិធីនោះដោយសារតែវាបានទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់លោក។

គួរបញ្ជាក់ផងដែរថា នៅពេលដែលអ្នកវាយបញ្ចូលលេខសម្ងាត់ទៅក្នុងកម្មវិធីនោះភ្លាម វានឹងបញ្ជូនអ៊ីម៉ែល និងលេខទូរស័ព្ទទាំងអស់របស់អ្នកទៅកាន់ប្រព័ន្ធដំណើរការ Android។ លើសពីនេះទៅទៀត លោក Julian បានបន្ដថា មិនយូរទៀតទេបញ្ហាដដែលនេះ នឹងចូលទៅកាន់ប្រព័ន្ធដំណើរការ iOS របស់ Android វិញម្ដង។

សរុបមកវិញ​ វាអាចជាបញ្ហាមួយដែលកម្មវិធី​ Sarahah បានលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយស្ងាត់ៗបែបនេះ។ ប៉ុន្ដែ បើតាមការបកស្រាយរបស់អ្នកបង្កើតកម្មវិធីនេះឡើងលោក Zain al-Abidin Tawfiq បាននិយាយថា កាលដែលពួកគេតម្រូវឲ្យអ្នកប្រើប្រាស់ផ្ដល់ពត៌មានផ្ទាល់ខ្លួនបែបនេះ គឺដោយសារតែនាថ្ងៃអនាគត Sarahah នឹងមានមុខងារមួយផ្សេងទៀតដែលមានឈ្មោះថា ‘find your friends’។ ដូចនេះ ទើបការផ្ដល់ពត៌មានផ្ទាល់ខ្លួន គឺជាការសំខាន់បំផុតសម្រាប់ពួកគេក្នុងការដំណើរការមុខងារថ្មី។
ប្រភព៖ Khmer Note

loading...
SHARE