អតីតតារាចម្រៀង ពេជ្រ សូលីកា ទោះបីជាលាពីវិស័យចម្រៀងក្តីក៏នាងនៅតែទទួលបានការគាំទ្រពីមហាជនដែរ ហើយសព្វថ្ងៃនាងក៏ជាថៅកែហាង “បាយអូនអ៊ូក” ជាពិសេសនាងបានរក្សាទំនាក់ទំនងល្អជាមួយនឹង ទេព បូព្រឹក្ស ដែលជាតារាចម្រៀងល្បីនៅរស្មីហង្សមាស។ អ្វីដែលគួរឲ្យកត់សម្គាល់នោះរូបសម្រស់របសអតីតតារាចម្រៀងផលិតកម្ម M រូបនេះ កាន់តែស្រស់ស្អាត ជាក់ស្តែងមុននេះ ពេជ្រ សូលីកា បានបង្ហោះរូបភាពមួយសន្លឹកទាំងយប់នៅលើផេកហ្វេសប៊ុកថ្មីរបស់ខ្លួន ជាមួយនឹងស្ទាយសម្លៀកបំពាក់ដ៍ស្រស់សោភា បែបតុក្កតាព្រះនាង សុិនដឺរីឡា ធ្វើឲ្យមហាជនទ្រាំសរសើរមិនបាន៕ តោះមកមើលរូបភាពនៅខាងក្រោមនេះ៖


SHARE