តារាចម្រៀងស្រី សម្លេងស្រទន់ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុគន្ធ នីសា ចូលប្រឡូកក្នុងវិស័យសិល្បៈអស់ពេលយូរគួរសម ព្រមទាំងទទួលការគាំទ្រ និងស្រលាញ់រាប់អានពីសំនាក់បងប្អូនស្ទើរតែពេញប្រទេស។ ដោយសារតែមានប្រជាប្រិយភាពខ្ពស់បែបនេះ ទើបធ្វើឲ្យតារាស្រីរូបនេះទទួលបានតំនែងជា Coach ក្នុងកម្មវិធីដ៏ល្បីប្រចាំទូរទស្សន៍ហង្សមាស គឺ The Voice Kids Cambodia ។

បន្ទាប់ពីវគ្គ The Battle សប្ដាហ៍ទី ១ ត្រូវបានបញ្ចប់ Coach រូបនេះមានការសោកស្ដាយ និងសោកសៅជាខ្លាំង ដោយសារតែត្រូវលះបង់កូនក្រុមរបស់ខ្លួន។ ក្នុងនោះ សុគន្ធ នីសា ក៏បានបង្ហោះសារបង្ហាញពីក្ដីស្រលាញ់ចំពោះកូនក្រុមទាំងអស់ស្មើៗ គ្នា ប្រៀបដូចជាគ្រួសារតែមួយ។ លើសពីនេះទៅទៀត នាងក៏បានបង្ហាញរូបជាច្រើនសន្លឹកពីដំនើរកម្សាន្តយ៉ាងសប្បាយរីករាយ របស់នាងជាមួយនឹងក្មេងៗ បេក្ខជនជាកូនក្រុមរបស់ខ្លួន។ តែទោះជាយ៉ាងណានេះ ជាលក្ខខណ្ឌក្នុងកម្មវិធីដែលតម្រូវឲ្យជ្រើសរើសទៅហើយ ហេតុនេះនាងមានតែរក្សាចិត្តស្រលាញ់ និងអនុស្សាវរីយ៍របស់ពួកគេតែប៉ុណ្ណោះ។ ទាំងនេះអាចបញ្ជាក់យ៉ាងច្បាស់ថា សុគន្ធ នីសា គឺជា Coach មួយរូបដែលពោរពេញដោយមនោសញ្ចេតនា ត្រូវហ្វេនពោលពាក្យសរសើរមិនដាច់ពីមាត់៕


ប្រភព៖ Khmer Note

SHARE