បន្ទាប់ពីបានសាងចំនងស្នេហ៍ដ៏ផ្អែមល្ហែម តារាសម្តែងស្រី គង់ ចាន់ស្រីមុំ និងស្វាមីលោក គឹម សីហា តែងតែបង្ហាញក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក មិនដែលដាច់ឡើយ ជាហេតុបណ្ដាលឲ្យមានមនុស្សជាច្រើនមានការច្រណែន និងរំភើបជំនួសគូស្វាមីភរិយាមួយគូនេះជាខ្លាំង។ ជាក់ស្តែងណាស់នៅថ្ងៃនេះ គង់ ចាន់ស្រីមុំ បានធ្វើខួបកំណើតជូនលោក គីម សីហា រួមជាមួយនឹងសារដ៍ផ្អែមល្ហែមថា៖ ថ្ងៃខួបកំណើតរបស់បងគឺជាថ្ងៃពិសេស​ ហើយអូនចង់ប្រាប់បងថា​ បងគឺជាមនុស្សដ៏ល្អបំផុតដែលបានចូលមកក្នុងជិវិតរបស់អូន​ បងបានផ្តល់សេក្តីសុខដ៏ធំធេងបំផុតសំរាប់មនុស្សស្រីម្នាក់នេះ​ ចុងក្រោយជូនពរអោយបង​មានសុខភាពល្អ​ ថែមទាំងស្រលាញ់អូនអោយខ្លាំងៗជាងហ្នឹងទៀត៕





ប្រភព៖ Khmer Note

SHARE