Loading...

ក្រោយពីផ្លាស់ទ្រនំមកកាន់ ផលិតក​ម្មរស្មីហង្សមាស និងចេញបទថ្មីរួចមក តារាចម្រៀងមានឈ្មោះល្បី លោក ខេមរៈ សេរីមន្ត ហាក់ដូចជាមានប្រជាប្រិយ ភាពកាន់តែខ្លាំងគួរឲ្យកត់សម្គាល់។ ទោះបីជាលោកចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងពេលយូរឆ្នាំ ហើយជ្រកក្នុងទ្រនំដែលមាន សុទ្ធតែតារាមានសមត្ថភាពខ្ពស់ក្ដី ក៏តារារូបនេះនៅតែទទួលបាន ការគាំទ្រពីសំណាក់បងប្អូន យុវវ័យមិនផ្លាស់ប្ដូរទាល់តែសោះ។

ដោយនៅក្នុងនោះលោក កំពុងតែត្រៀមអ្វីដែលប្លែក សម្រាប់អ្នកគាំទ្រ បានចាប់ដៃគូសម្តែងជា មួយនឹងតារាចម្រៀង ឱក សុគន្ធកញ្ញា និងបានបញ្ចេញជា Mv teaser បទ “អស់សិទ្ធិថែតែនៅបារម្ភ”។ ជាក់ស្តែងមុននេះបន្តិច ខេមរៈ សេរីមន្ត ក៏បានបង្ហោះរូបភាព ស្និទស្នាលជាមួយនឹងតារាសម្តែង ម៉ាក សែនសូនីតា ។ នេះអាចជាដៃគូសម្តែង នៅក្នុងបទចម្រៀងថ្មី ធ្វើឲ្យអ្នកគាំទ្ររង់ចាំ យ៉ាងអន្ទះសារថា ខេមរៈ សម្តែងបទអ្វីជាមួយនឹង ម៉ាក សែនសូនីតា ព្រោះនៅក្នុងរូបភាព ពិតជាសាកសម និងសិទ្ធស្នាលជាមួយគ្នាមែនទែន៕

Loading...

ប្រភព៖ Khmer Note

loading...
SHARE