Loading...

ភ្នំពេញ៖ ចូលមកដល់ឆ្នាំ២០១៧ តារាស្រីពូកែនិយាយ សុភ័ក្រ កុសុម៉ា ស្រាប់តែមានរាសីឡើងស្រឺតៗ ដោយការងារសិល្បៈក៏ កាន់តែកើនឡើងជាបន្តបន្ទាប់ ព្រមជាមួយនឹងកេរ្តិ៍ឈ្មោះ ក៏កាន់តែមានភាពល្បីល្បាញ គួរឲ្យកត់សម្គាល់ផងដែរ។

ជាការពិតណាស់ ទន្ទឹមនឹងការងារកាន់តែមមាញឹក រីឯចំណូលវិញក៏ហូរចូល មិនដាច់នោះដែរ។ តួយ៉ាង កាលពីមួយរយៈមុន ស្របពេលដែលការងារ សិល្បៈរបស់តារាស្រី សុភ័ក្រ កុសុម៉ាកំពុងដើរទៅ មុខកាន់តែរលូន អ្នកគាំទ្រក៏សង្ស័យថា តារាស្រីរូបនេះ ទើបតែប្តូរជិះរថយន្តថ្មីស៊េរីទំនើប ម៉ាកAUDI ពណ៌ស តម្លៃរាប់ម៉ឺនដុល្លារយ៉ាង ស្រស់ស្អាតថែមទៀតងផង។

បើយោងតាមការ បង្ហោះរូបប៉ុន្មានសន្លឹក នៅលើគណនីសង្គម ផ្ទាល់ខ្លួនរបស់នាង ដែលបានថតជាមួយនឹង រថយន្តថ្មីមួយគ្រឿងនេះ ជាមួយនឹងពាក្យពេចន៍ ដោយពេលខ្លះនាង បាននិយាយថា «អូនទើបតែទិញម៉េចដែរបងប្អូន ពណ៍សរទៀតស្រលាញ់ណាស់» ប៉ុន្តែនៅចុងប្រយោគ នាងបែរជាដាក់វង់ក្រចក ដោយចង់មានន័យទៅលើស្បែក ជើងពណ៌សទៅវិញ។

Loading...

ប៉ុន្តែមិនយ៉ាងណា ក្នុងនោះគេក៏សង្កេតឃើញថា ថ្មីនេះនាងឧស្សាហ៍បង្ហោះរូប ទៅណាមកណាជាមួយ នឹងរថយន្តនេះជាប្រចាំ ព្រមទាំងមានមិត្ត សិល្បៈមួយចំនួន បាននិយាយថានេះ ជារថយន្តថ្មីដែល កុសុម៉ា ទើបតែទិញទៀតផងដែរ៕

Car រថយន្តថ្មីរបស់តារាស្រី សុភ័ក្រ កុសុម៉ា

Car រថយន្តថ្មីរបស់តារាស្រី សុភ័ក្រ កុសុម៉ា

តារាស្រី សុភ័ក្រ កុសុម៉ា

តារាស្រី សុភ័ក្រ កុសុម៉ា

តារាស្រី សុភ័ក្រ កុសុម៉ា

តារាស្រី សុភ័ក្រ កុសុម៉ា

តារាស្រី សុភ័ក្រ កុសុម៉ា

ប្រភព៖ khmerload.com

loading...
SHARE