Loading...

ក្រោយពីមានហេតុការណ៍គួរឲ្យតក់ស្លុតកាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញ ដែលបង្កការភ្ញាក់ផ្អើលដោយសារតែមានករណីបាញ់សម្លាប់ ដែលមានការសន្និដ្ឋានជាបឋមថាបុរសជាប្តីមានឈ្មោះ ខៀវ កាណែល ជាមន្ត្រីនគរបាល បានបាញ់សម្លាប់ស្ត្រីជាភរិយាមានឈ្មោះ យេង លក្ខិណា ដោយសារតែភ្លើងប្រច័ណ្ឌ។ ក្នុងនោះផងដែរនៅក្នុងពិធីបុណ្យសពរបស់ស្រី្តជាភរិយា មានអ្នកចូលរួមជាច្រើនបានសម្តែងក្តីអានិតអាសូរចំពោះកូនស្រីជនរងគ្រោះ ដែលបានទ្រហោយំ ស្រែកហៅម្តាយ។

គួរបញ្ជាក់ផងដែរថាករណីបាញ់ប្រហារមួយនេះបានកើតឡើងនៅចំណុចក្បែរខុនដូរ៩៩៩ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាប្តីមានឈ្មោះ ខៀវ កាណែល ជាមន្ត្រីនគរបាល មានតួនាទីជាជំនួយការរបស់ស្នងការនគរបាលរាជធានីភ្នំពេញ លោកផ្កាយ៤ ជួន សុវណ្ណ ចំណែកឯស្ត្រីជាភរិយាមានឈ្មោះ យេង លក្ខិណា ហើយអ្នកទាំង២ទើបនឹងរៀបការជាមួយគ្នាអំឡុងខែឧសភា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះប៉ុណ្ណោះ។ ក្រោយកើតមានករណីបាញ់ប្រហារនេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលត្រូវជាមេរបស់លោក ខៀវ កាណែល ហាក់មានការមិនអស់ចិត្ត ចំពោះជំនួយការរបស់លោក ដែលប្រព្រឹត្តទង្វើបែបនេះ ហើយបានបញ្ជាឲ្យធ្វើការស៊ើបអង្កេតបន្ថែមទៀត ដើម្បីស្វែងរកការពិតនៃការបាញ់ប្រហារធ្វើអត្តឃាតសម្លាប់ខ្លួនបែបនេះ៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

ប្រភព៖ Khmernote

Loading...



ប្រភព៖

loading...
SHARE