លោកឪពុកម្នាក់បានអោយដំបូន្មានទៅកូនស្រីថា អ្នកខ្លះសក្តិសមជាមួយកូន តែគេមិនស្រលាញ់កូន អ្នកខ្លះគេស្រលាញ់កូនតែគេមិនសក្តិសម បើសិនចង់ដឹងថាគេស្រលាញ់កូនឬទេ ?ចូរកូនកុំប្រើត្រចៀកស្តាប់ តែប្រើភ្នែកមើល ថាគេលះបង់ដើម្បីកូនប៉ុនណា ?

បើសិនជាកូនចង់ដឹងថា សក្តិសមគ្នាឬទេ ?កុំសំរេចចិត្តទៅលើអ្វីដែលគេមានតែត្រូវសំរេចចិត្តដោយផ្អែកទៅលើ ស្នាមញញឹមនិងទឹកភ្នែករបស់កូន ដែលបានកើតឡើងដោយសារគេ មនុស្សដែលធ្វើអោយកូនហូរទឹកភ្នែកគ្រប់ពេល ទោះជាមានស្តុកស្តម្ភប៉ុនណាក៏ដោយ ក៏កុំជ្រើសថានិងផ្ញើរជីវិតជាមួយគេមនុស្សដែលធ្វើអោយកូនអាចមានស្នាមញញឹមរាល់ថ្ងៃ ទោះជាគេមានវណ្ណះ មិនស្តុកស្តម្ភប៉ុនណាក៏ដោយ តែវាក៏សក្តិសមនិងកូនអាចអោយកូនមាន សុភមង្គលបាន!

ចូរកូនជ្រើសរើសភាពហត់នឿយជាមួយការសើចក្អាក់ក្អាយ តែកុំជ្រើសភាពសុខស្រួលផ្លូវកាយ ដែលត្រូវហូរទឹកភ្នែករាល់ថ្ងៃ

រើសយកមនុស្សដែលហ៊ានទុករូបកូននៅក្នុងកាបូបលុយ
រើសយកមនុស្សដែលហ៊ានដាក់រូបកូន នោTimeline របស់គេ
រើសយកមនុស្សដែលហ៊ានប្រាប់កូននូវគ្រប់រឿងរាវរបស់គេ
រើសយកមនុស្សដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន

តែបើសិនជាជ្រើសរើសហើយ គេម្នាក់នោះមិនអាចធ្វើអោយកូន មើលទៅមានសុភមង្គលក្នុងភ្នែកមនុស្សជុំវិញខ្លួន នោះមានន័យថាកូនរើសមនុស្សខុសហើយ

ព្រោះបើគេស្រលាញ់កូនពិត គេនិងមិនធ្វើមនុស្សដែលគេស្រលាញ់ មើលទៅវេទនាក្នុងខ្សែភ្នែកអ្នកនៅជុំវិញខ្លួនឡើយ

SHARE