Loading...

ថ្ងៃមួយខ្ញុំកំពុងនៅផ្ទះ ជាមួយប្រពន្ធរួមទាំងកូន សំលេងទូរស័ព្វក៏រោទ៍ស្ទើ បែកក្រដាសត្រចៀក ការពិតគឺមិត្តភក្រ្តខ្ញុំខលមក
-អាឡូពួកម៉ាកហ្អែងនៅឯណា?
-គ្នានៅផ្ទះជាមួយប្រពន្ធ..!
-តោះទៅផឹកអត់ នៅខារ៉ាអូខេទើបបើក ថ្មីស្រីស្អាតអស់ទាស់
-តោះចាំតិចចឹង…..។
ភ្លាមនោះខ្ញុំភប្រពន្ធខ្ញុំថា ខ្ញុំទៅក្រៅប្រជុំមានការសំខាន់ហើយ ឆ្លៀតសុំប្រាក់ពីនាងបាន១០០ដុល្លា ផងដែរហើយប្រាប់នាងថា: អូនញាំបាយមុនទៅ យប់តិចបងមកវិញហើយ អូនកុំភ្លេចបើកទ្វាអោយបងផង……….។
បានដៃតែម្ដងគ្រាន់តែចេញ ផុតពីផ្ទះ១ជំហាន ខ្ញុំបើកម៉តូដូចហោះប្រញាប់ ទៅជួបជុំមិត្តភក្ត្រ… ដោយគ្មានខ្វល់អ្វីទាំងអស់
ក្នុងចិត្តសប្បាយខ្លាំងណាស់ ដោយនឹកគិតថានឹងបាន ផឹកស៊ីសប្បាយអោប កៀកកើយស្រីក្មេងៗយ៉ាងរំភើយ….បន្ទាប់ពីការសប្បាយដ៏ខ្លីនោះ បញ្ចប់ម៉ោងប្រហែល៤ ទាបភ្លឺខ្ញុំបានទៅដល់ផ្ទះវិញ ហើយចុចទូរស័ព្វអោយ ប្រពន្ធបើកទ្វា..មិនទាន់បានចុចផងទ្វា ក៏របើកហើយនាងញញឹម ដាក់ខ្ញុំសួរថាបងហត់ឬអត់ បងការងារច្រើនទេ…. ដោយសារខ្លាចធុំក្លិនស្រា ខ្ញុំក៏ប្រញាប់ចូលមុជទឹក ហើយប្រាសខ្លួនដេកទៅ…
ភ្លឺឡើងខ្ញុំងើបទាំងឈឺក្បាលខ្ទោកៗ ស្រាប់តែឃើញកាហ្វេ១កែវ
នឹងអាហារពេលព្រឹក នៅលើតុប្រពន្ធខ្ញុំក៏ ហៅខ្ញុំអោយហូប
-បងហូបទៅទាន់នៅក្ដៅៗ
-ចុះអូនមិនញាំទេហើយម៉េចមុខស្លក់ម្លេះ
-ញាំតើព្រោះយប់មិញ មិនបានញាំទេញាំតែឯង មិនឆ្ងាញ់ចឹងអាហារសល់ពីយប់ក៏ កំដៅញាំទៀតទៅយប់មិញ អូននៅឆ្លៀតដេរខោអាវយក ទៅលក់ហើយជ្រុលតែចាំបង ហើយគ្មានអីធ្វើវាអផ្សុកពេក នៅតែឯងកូនគេងតាំងពីក្បាល ល្ងាចណាមួយគ្រួសារ យើងជីវភាពសេដ្ឋកិច្ចខ្សោយផង
-បានហើយបងទៅធ្វើ ការហើយចឹង…….។
ខ្ញុំជិះម៉ូតូជិតដល់កន្លែងធ្វើការ ហើយស្រាប់តែស្ទះចរាចរណ៍
ខ្ញុំពិតជាអន្ទះសារណាស់ កើតជាចិត្តស្អប់ការរងចាំនោះ យ៉ាងខ្លាំងគ្រាន់តែស្បើយស្ទះ បន្តិចខ្ញុំជិះដូចហោះ ពុទ្ធោស្រាប់តែបុកបងប្រុស ម្នាក់កំពុងដើរឆ្លងថ្នល់ធ្វើអោយ គាត់ដួលលើដីខ្ទាតឥវ៉ាន់ពេញ ថ្នល់ខ្ញុំក៏ប្រញាប់ចុះជួយរើស គាត់ទាំងញ័រដៃហើយនិយាយ ទៅកាន់គាត់
-សុំទោសបងខ្ញុំប្រញាប់ពេក សុំបងអភ័យទោស…។
-មិនដឹងប្អូនប្រញាប់ទៅ ណាទេ?នេះបែក
នំខួបកំណើតប្រពន្ធខ្ញុំបាត់ហើយ ទម្រាំខ្ញុំកម្មង់បានត្រូវអង្គុយចាំ ២ម៉ោងឯណោះ
-ឥលូវខ្ញុំសងបងតើបាន ទេអស់ប៉ុន្មានដែរបង..?
-យក១០ដុល្លាបានហើយ ប្រហែលទិញនំថ្មីមិនស្អាត
ដូចនំមុនទេ
-បាទបងនេះលុយ…ខ្ញុំសុំទោស
រួចហើយខ្ញុំបន្តដំណើរទៅ មុខទៀតនឹកឃើញថាយីគ្រាន់ តែនំខួបប្រពន្ធ១សោះម្ដេចក៏មូល មៅចិត្តម្លេះ.គិតមកដល់ត្រឹមនេះ ស្រាប់តែខួរក្បាលខ្ញុំវិលវល់ណាស់ ការពិតខ្ញុំជាប្រុស ដូចគេដែរតែគេល្អជាង ខ្ញុំណាស់ខ្ញុំវិញមិនដែលបានធ្វើអីអោយ ប្រពន្ធសប្បាយចិត្តម្ដងទេបែទុក ប្រពន្ធចោលហើយដើរទៅផឹកស៊ីចឹងសោះ…!
“កុំយកនារីណាម្នាក់មក ទុកចោលព្រោះនាង មិនងាយទុកអ្នកចោលនោះទេ”
ខ្ញុំកាន់តែអាណិតប្រពន្ធ ខ្ញុំខ្លាំងលើសដើម ធ្វើអោយណែនដើម ទ្រូងដែលខ្ញុំមិនគប្បីនឹង យកលុយពីផ្ទះទៅសប្បាយជាមួយស្រី
“ខ្ញុំអោបស្រីផ្សេងយ៉ាងរីករាយស្រប ពេលប្រពន្ធខ្ញុំអោបការរង ចាំខ្ញុំនៅឯផ្ទះ”
ការពិតនាងគ្មានលុយ ទេតែនាងនៅតែដក អោយខ្ញុំ១០០ដុល្លាព្រោះ
“នាងជាធនាគាដែលមិនងាយ ដកលុយនៅពេលខ្លះ តែធនាគា
នោះតែងតែអោយខ្ញុំនៅ ថវិកាលើសពីខ្ញុំដាក់សន្សំ
ខ្ញុំអង្គុយចាំស្តុប១នាទីខ្ញុំអន្ទះ សាយ៉ាងនឹងទៅហើយចុះ ទម្រាំនាងអង្គុយចាំខ្ញុំមួយ រាត្រីជារៀងរាល់ពេលខ្ញុំ ស៊ីផឹកតើនាងអន្ទះសាប៉ុណ្ណាទៅ
“ខ្ញុំចូលចិត្តទៅសប្បាយម្នាក់ឯង ដោយទុកអោយប្រពន្ធនៅ ចាំខ្ញុំឯផ្ទះតែម្នាក់ឯង”
ខ្ញុំញាំអាហារនៅខាងក្រៅយ៉ាង សប្បាយរីករាយស្របពេលដែល
“ប្រពន្ធខ្ញុំសុខចិត្តមិនទទួលទានអាហារបើគ្មានវត្តមានខ្ញុំ”
ខ្ញុំភ្ញាក់ខ្លួនព្រឺតការពិតខ្ញុំកើតជា ប្រុសសុខស្រួលណាស់ មិនលំបាកពេលមានរដូវមិន បាច់អង្គុយចាំប្ដីមិនបាច់សន្សំសំចៃច្រើន
ចុះហេតុអ្វីខ្ញុំមិនយល់ពីទុក្ខ លំបាកប្រពន្ធបែរជាសប្បាយ ជាមួយស្រីក្រៅ…តើនាងៗនោះល្អជាងប្រពន្ធខ្ញុំត្រង់ណា?
ការពិតគ្មានល្អត្រង់ណា ទេមកពីគាត់ចេះធ្វើខ្លួន ព្រោះគាត់មិនបានយក ពេលធ្វើខ្លួនមកធ្វើម្ហូប អោយខ្ញុំដូចប្រពន្ធខ្ញុំ
គាត់ស្អាតព្រោះគាត់ថែរាង មិនដូចប្រពន្ធខ្ញុំដែល ខូចរាងសង្វារពោះព្រោះ ខំពរផ្ទៃបង្កើតកូនអោយខ្ញុំ..ខ្លួនប្រាណនារីផ្សេងក្រអូប ព្រោះមិនបានខំដេរខោអាវបោ សផ្ទះជូតផ្ទះបោក សំលៀកបំពាក់ហត់នឿយ ហូញើសដូចប្រពន្ធខ្ញុំ…….
មកដល់ចំនុចនេះខ្ញុំស្ដាយណាស់ការពិតស្រីដូចគ្នាសោះ
“ហេតុអ្វីចង់ប្រលែងរបស់ខ្លួនទៅចាប់របស់ខ្យល់”
((ថាមនុស្សប្រុសល្ងង់ក៏បានដែលចូលចិត្តទុកប្រពន្ធខ្លួនចោល
ដោយមិនយល់តំលៃហើយ រកតែស្រីផ្សេងទោះជាស្រីដូចគ្នា))
((ការពិតមនុស្សស្រីទេដែលមហា ល្ងង់ព្រោះគ្នាបានរងចាំមនុស្សប្រុសម្នាក់ ជារៀងរាល់ថ្ងៃដោយមិនខ្វល់ពីប្រុសផ្សេងទៀត))
(និពន្ធដោយបងប្រុស William Guang)

loading...
SHARE