Loading...

មានថ្ងៃមួយពេលខ្ញុំកំពុងតែប្រជុំនៅក្នុងoffice សំលេងទូរស័ព្ទក៏បានរោទ៍ឡើង ពេលដែលខ្ញុំមើលឃើញថាជាលេខប្លែក ខ្ញុំក៏ចុចបិទទៅព្រោះសង្គមឥលូវមានពួកបោកប្រាស់ច្រើនណាស់ មិនដឹងថាយកលេខមកពីណាទេ។ កំពុងតែអង្គុយគិតទូរស័ព្ទក៏រោទ៍ម្ដងទៀតខ្ញុំក៏ទទួល សម្លេងក្មេងនិយាយថា <<<ម៉ាក់អ្ហា!ថ្ងៃក្រោយខ្ញុំមិនធ្វើអោយម៉ាក់ខឹងទៀតទេ ឆាប់មកវិញណាម៉ាក់>>>។

ឥលូវពួកអ្នកបោកចង់បោកយ៉ាងម៉េច? ខ្ញុំមិនទាន់បានរៀបការមានកូនមកពីណា?ខ្ញុំក៏ឆ្លើយទាំងខឹងថា<<<សុំទោសចា!ច្រលំលេខហើយ>> ហើយក៏បិទចោលទៅ។ នៅថ្ងៃអាទិត្យលេខនោះ ក៏ទូរសព្ទមកទាំងព្រឹក និងល្ងាច ពេលខ្លះយប់ជ្រៅក៏តេមកដែរ ខ្ញុំត្រូវរំខានដោយសំលេងទូរស័ព្ទជិតឆ្គួតទៅហើយ ព្រោះការងារខ្ញុំមិនអាចបិទទូរស័ព្ទបានទេ ពេលខ្លះខ្ញុំក៏ចុចបិទពេលខ្លះក៏ទុកអោយរោទ៏ចោល។

ព្រឹកថ្ងៃអាទិត្យមួយទៀត ខណៈពេលខ្ញុំកំពុងរៀបឥវ៉ាន់ក្នុងoffice ទូរស័ព្ទក៏រោទ៍ទៀត ខ្ញុំក៏បណ្ដោយអោយរោទ៍ចោល ពេលទៅមើលឃើញថាលេខដដែល នោះតេចូលច្រើនដងណាស់ ធ្វើអោយខ្ញុំឆ្ងល់ និងខឹងខ្លាំងណាស់។ ខ្ញុំក៏ចុចលើក ជាក្មេងម្នាក់ដដែលនោះទៀតហើយនិយាយថា <<<អ្នកម៉ាក់!ធ្វើការតាមខេត្តពេលណាមកវិញ? ឥលូវខ្ញុំឈឺពេញខ្លួនអស់ហើយ ពូរៀបរាប់ថាយូរទៀតទើបម៉ាក់មក បើម៉ាក់មកមិនទាន់ម៉ាក់ជួយថើបកូនពីរខ្សឺតតាមទូរស័ព្ទបានទេ?>>> សម្លេងក្មេងនោះហាក់ដូចជាគ្មានកម្លាំងសោះ ខ្ញុំក៏មិនបដិសេធន៍ ហើយធ្វើជាសម្លេងថើបក្មេងតូចនោះ ក្មេងតូចនោះក៏តបថា<<<អរគុណអ្នកម៉ាក់ កូនជាក្មេងសំណាងបំផុត សប្បាយបំផុតលើលោកនេះ>>>។

ក្មេងតូចក៏បានដាក់ទូរស័ព្ទចុះ មួយសន្ទុះក្រោយមកទូរស័ព្ទខ្ញុំក៏រោទ៍ម្ដងទៀត ជាលេខដដែល តែលើកនេះជាសម្លេងមនុស្សប្រុសវ័យកណ្ដាលនិយាយថា <<<សុំទោសផងណា ប៉ុន្មានថ្ងៃនេះរំខានអ្នកនាងណាស់ហើយ តាមពិតខ្ញុំចង់ទូរស័ព្ទប្រាប់អ្នកនាងយូរហើយតែគ្មាន‌ពេល ព្រោះទីនេះរវល់ខ្លាំងណាស់។ ដំបូងក្មេងនេះប៉ាម៉ាក់គាត់បានលែងលះគ្នាព្រោះប៉ាមានស្រី ពេលគាត់មានអាយុ1ខែ។ ពេលក្មេងនេះអាយុបាន2ឆ្នាំក៏កើតរោគមហារីកឆ្អឹង ហើយប៉ុន្មានថ្ងៃនេះមុននេះ ម៉ាក់នាងក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតទៀត ក្មេងស្រីតូចនេះនៅក្នុងមន្ទីរពេទ្យវេទនាណាស់ ជាមូលហេតុដែលខ្ញុំមិនហ៊ានប្រាប់រឿងរបស់ម៉ាក់នាងឲ្យដឹង មាត់នាង ទន្ទេញេជាប់ថាត្រូវរឹងមាំដូចម៉ាក់ ហើយនាងនឹងតេរកម៉ាក់នាង ទាំងមិនដឹងថាម៉ាក់នាងស្លាប់ទេ ខ្ញុំក៏រកលេខទូរស័ព្ទមកកុហកនាងតែម្តង>>>

ភ្លាមនោះ ស្រ្តីម្នាក់នេះក៏បានឆ្លើយតបទាំងញ័រមាត់ <<<អត់ទេ ខ្ញុំទៅវិញទេ ដែរត្រូវសុំទោស ក្មេងស្រីនោះយ៉ាងម៉េចហើយ?>>><<< គាត់ទៅហើយ ទៅដោយទឹកមុខញញឹម ព្រោះថានាងបានថើបម៉ាក់នាងតាមទូរសព្ទហើយ ទាំងដៃរបស់នាងកាន់ទូរស័ព្ទជាប់មិនលែងទេ>>>។

Loading...

ប្រុសម្នាក់នោះតប ស្ដាប់មិនទាន់ចប់ផងទឹកភ្នែកខ្ញុំក៏ហូរចុះមក ហើយសប្បាយចិត្តដែលបានធ្វើអោយក្មេងម្នាក់មានក្ដីសុខ៕
ប្រភព៖ Khmernews.news

loading...
SHARE