Loading...

លើកទី១ ! ជីវិតទី១ដែលបានជួយសង្រ្គោះ !
First Time ! First Life Saving !

លើកទី១ ដែលក្រោកពីគេងមុនម៉ោង5:30 ដោយគ្មាននាឡិការោទ៍ គ្មាននរណាម្នាក់ដាស់  មិនបានលុបមុខ មិនបានសិតសក់ ហើយចេញមកជួបមុខគេឯងជាសាធារណៈ

គ្រាន់តែចេញមកភ្លាម បុរសម្នាក់បានស្ទុះមកហៅទាំងស្លន់ស្លោរថាកូនគាត់បាត់ដង្ហើម ភ័យផង ខ្លាចបាត់បង់ជីវិតគាត់ផង ខ្ញុំក៏រត់ចូលទៅឃើញថាទារកម្នាក់កើតមិនគ្រប់ខែ មានទម្ងន់តែ1.5kg នៅរឹងស្ងៀមមិនកម្រើក ហើយមិនដកដង្ហើម មានខ្លួនស្លេកស្លាំង លឿងល្អូក  ខ្ញុំក៏សម្រេចចិត្តធ្វើការសង្រ្គោះបឋម ធ្វើហើយធ្វើទៀត ទីបំផុតគាត់ក៏ចាប់ផ្តើមដកដង្ហើមវិញ បើកភ្នែក កម្រើកដៃជើង ហើយខ្លួនក៏ត្រឡប់មកពណ៌ធម្មតាវិញ

វាអាចជារឿងធម្មតាសម្រាប់អ្នកដទៃ អាចថាគ្មានអីអស្ចារ្យ ក៏មិនស្មើនឹងគ្រូពេទ្យផ្សេងៗដែលធ្លាប់ជួយជីវិតមនុស្សជាច្រើនដែរ

ប៉ុន្តែខ្ញុំនៅរំភើបចិត្តមិនទាន់បាត់នៅឡើយទេ  ស្ទើរតែស្រក់ទឹកភ្នែកពេលឃើញគាត់ដកដង្ហើមមកធម្មតាវិញ  យ៉ាងណាក៏វាជាចំណុចចាប់ផ្តើមរបស់ខ្ញុំ ទោះបីជាពីមុនធ្លាប់ចុះទៅជួយព្យាបាលជំងឺ និងផ្តល់ថ្នាំឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់ តែនេះគឺសង្រ្គោះបន្ទាន់ភ្លាមៗ វាជាលើកទី1របស់ខ្ញុំ  ពេលវេលាមួយនាទីៗពិតជាសំខាន់ណាស់សម្រាប់ជីវិតមនុស្ស
អរគុណខ្លាំងៗដល់លោកគ្រូអ្នកគ្រូចំពោះចំណេះដឹង  #សុភ័ក្រវឌ្ឍនា
#18thAugust2017 I’ll never forget you !

ប្រភព៖ RathViriya Vuthy

Loading...

loading...
SHARE