តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី តែងតែបានបញ្ចេញនូវបទ ចម្រៀងថ្មីៗ និងទទួលបាននូវការគាំទ្រ ពីសំណាក់ទស្សនិកជនយ៉ាងខ្លាំង។ តារាចម្រៀងរូបនេះ មិនត្រឹមតែមមាញឹកជាមួយ នឹងការច្រៀងនៅតាមខនសឺតនោះទេ កញ្ញាតែងតែបាន ឡើងសម្តែងក្នុងកម្មវិធី សប្បុរសធម៍ជាច្រើន។ យើងដឹងហើយថា កញ្ញា​ ចេញដំនើរទៅទីណា គឺតែងតែបើកឡានផ្ទាល់ ខ្លួនចេញទៅ តែចៃដន្យអី ថ្ងៃនេះកញ្ញា សុខ ពិសី បែរជាចង់ជិះម៉ូតូចេញក្រៅទៅវិញ ហើយចេញចំពេលភ្លៀងទៀត។ កញ្ញា ក៏បានបង្ហោះសារ មិនអស់ចិត្តថា ”មួយថ្ងៃមិនភ្លៀង គ្រាន់តែជិះម៉ូតូចេញក្រៅ ភ្លៀងឡើងចង់បាក់ មេឃជោគអស់”៕

ប្រភព៖ Khmer Note

SHARE