Loading...

ប្រទេសថៃ៖ថ្ងៃទី ៧ កញ្ញានេះវេលាម៉ោង ០៦. ៣២​នាទី​ នៅក្នុងហាងលក់ទំនិញគ្រប់មុខ មានហេតុកូនប្រុសរបស់អ្នកមានឥទ្ធិពល​ ដាល់លោកយាយចាស់ម្នាក់ រួចដើរចេញធ្វើមិនដឹង។

ជនបង្ករត្រូវបានគេស្គាល់ថាឈ្មោះ ទុយ ឆៃឆៈកន ជាកូនប្រុសរបស់អ្នកមានឥទ្ធិពល រីឯលោកយាយមានអាយុ ៧០ ឆ្នាំទហើយ ។មុនពេលកើតហេតុដោយនាយ ទុយ ឆៃឆៈកនបានឈ្លោះជាមួយនឹងម្ចាស់ហាង តែដោយសារលោកយាយគិតថា ខ្លួនឯងជាមនុស្សចាស់ គាត់ក៏បាននិយាយឃាត់ថា កុំវាយគ្នាអី។

និយាយចប់ភ្លាមជនរូបនោះយកដបទឹកវាយលោកយាយ ហើយថែទាំងដាល់មួយដៃចំមុខ ទើបមានប្រុសម្នាក់ទៀតដែលមកជាមួយទាញគេចេញទៅ។បន្ទាប់ពីវាយលោកយាយហើយជនបង្ករបាន ប្រាប់អោយលោកយាយទៅប្ដឹងប៉ូលីសចុះគេមិនខ្លាចទេ ។សង្គមមានការពិចារណាថា មិនដឹងថាសម័យនេះឪពុកជាអ្នកធំ កូនជាអ្នកធំដែរឬអត់ទេ ទើបហេតុការបែបនេះចេះតែកើតឡើងជារឿយៗ។

Loading...



ប្រភព៖​ khmernews.news

loading...
SHARE