កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​នៅ​លើ​គណនេយ្យ​ហ្វេសប៊ុក​របស់​កញ្ញា​ ទេព បូព្រឹក្ស​ បាន​ចេញ​សារ​ថា​ “យើង​អាច​ប្ដឹង​បាន​ទេ​” ​សំណេរ​នេះ​កញ្ញា​ហាក់​ចង់​ដាក់​ពាក្យ​ប្ដឹង​ទៅ​បុរស​ម្នាក់​ជា​ម្ចាស់​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ ​Na Ra ​ ដែល​បាន​ចូល​ Comment​ នៅ​ពេល​ឃើញ​នាង​ផុស​រូប​សិចស៊ី​ថា ​”លក់​ខ្លួន​មែន​បង​ ថ្លៃ​អត់​នឹង​? “។

ការ​ចូល​ Comment ​របស់​បុរស​ខាងលើ​នេះ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អារម្មណ៍ ​ទេព បូព្រឹក្ស​ ខ្លាំង​ ព្រោះ​ពាក្យ​មួយ​ឃ្លា​នេះ​ ហាក់​សំដៅ​ក្នុង​ន័យ​ថា ​នាង​ជា​ស្រី​លក់​ខ្លួន​អ៊ីចឹង​។ ជា​មួយ​គ្នា​នោះ ​ទេព បូព្រឹក្ស​ ក៏​បាន​បន្ត​សារ​ក្នុង​ន័យ​អប់រំ​ និង​វាយ​ប្រហារ​ទៅ​វិញ​ថា ​”អ្នក​ជា​ប្រុស ​ខ្ញុំ​ជឿ​ថា​អ្នក​ក៏​មាន ​ ម្ដាយ​ បង​ប្អូន​ ជា​មនុស្ស​ស្រី​ដែរ​ ចឹង​ហើយ​អ្នក​មិន​គួរ​ប្រើ​សម្ដី​មើល​ងាយ​បែប​នេះ​មក​លើ​មនុស្ស​ស្រី​ទេ​” ។

រឿងរ៉ាវ​ខាង​លើ​នេះ​ដ្បិតែ​មិនមែន​ជា​រឿង​ធំ ​ប៉ុន្តែ​វា​ក៏​ជា​បទពិសោធន៍​សម្រាប់​តារា​ស្រីៗ​ដែល​ចូល​ចិត្ត​ស្លៀកពាក់​សិចស៊ី​ផង​ដែរ​ ព្រោះ​បើ​ស្លៀក​ពាក់​សិច​ស៊ី​ជ្រុល​ ដើម្បី​ទាញ​យក​ចំណាប់​អារម្មណ៍​នោះ ​វា​ក៏​ធ្វើ​ឲ្យ​ទើស​ភ្នែក​មហាជន​ ដែល​ជា​អ្នក​រក្សា​ប្រពៃណី ​វប្បធម៌​ខ្មែរ​ យ៉ាង​ស្រគត់ស្រគំ​ផង​ដែរ​៕


ប្រភព៖ Amapapa

SHARE