Loading...

ប្រទេសចិន៖​ ជាទូទៅសិស្សទូទាំងពិភពលោកតែងតែខំរៀនពេលជិតប្រលងបញ្ចប់ឆ្នាំសិក្សារបស់ពួកគេដើម្បីអោយប្រលងជាប់ឡើងទៅថ្នាក់បន្ទាប់ លុះត្រាតែសិស្សខ្ជិលមួយចំនួនតែប៉ុណ្ណោះដែលមិនខំរៀនចាំតែលាក់សំណុំវិញ្ញាសានៅក្នុងខ្លួនដើម្បីលួចចម្លង។ ដោយឡែកនារីម្នាក់នៅក្នុងប្រទេសចិន បានប្រលងជាប់វិញ្ញាសាមុខជំនាញគណនី ដោយសារតែនាងចម្លងវិញ្ញាសាប្រលងដាក់ជើងរបស់នាង។ ដោយសារតែនាងមានកម្ពស់ខ្ពស់ ធ្វើអោយនាងមានជើងវែងដូច្នោះទើបនាងងាយសរសេរវិញ្ញាសាប្រលងដាក់លើកំពួនភ្លៅរបស់នាង។

នាងត្រូវបានមិត្តភកិ្តរបស់នាងយករូបភាពនាងទៅបង្ហោះរូបភាពជាមួយនឹងវិញ្ញាសាជាច្រើនដែលនាងសរសេរដាក់លើកំពួនភ្លៅរបស់នាងបង្ហោះនៅលើបណ្ដាញសង្គម ហើយទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង។ នារីខាងលើមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយដោយសារតែនាងត្រូវមិត្តភកិ្តរបស់នាងយករូបបិទមុខ។ ការលួចចម្លងនេះមិនមែនទើបតែកើតមានឡើងឡើយនៅក្នុងប្រទេសចិន។ ពោលគឺកើតឡើងរាប់រយឆ្នាំមកហើយនៅក្នុងប្រទេសចិន។

Loading...

ប្រភព៖ Khmer Note

loading...
SHARE