Loading...

ម្នាស់ ជាផ្លែឈើដែលមានគុណប្រយោជន៍ច្រើនយ៉ាង គារពិសារផ្លែម្នាស់ជាប្រចាំអាចបង្ការជម្ងឺច្រើនប្រភេទដូចជា៖ បង្ការជម្ងឺរលាកតម្រងនោម ជួយកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់ រលាកបំពងខ្យល់ ព្រមទាំងជួយរំលាយអហារប្រភេទជាសាច់បានយ៉ាងល្អដោយបង្កើនភាពស្រូបយកអាហារ បំបាត់ការស្រេចទឹក ជួយអោយរាងការយមានភាពត្រជាក់ ជួយប្រឆាំងរោគផ្តាសាយទៀតផង។

Loading...

ប៉ុន្តែដើម្បីកុំអោយអ្នកពិសារមានប្រតិកម្ម គឺនៅពេលចិតសំបកចេញហាន់ជាចំណិតៗហើយគួរយកទៅត្រាំក្នុងទឹកអំបិលប្រហែល ២-៣នាទីសិន ដើម្បីបំផ្លាញសារធាតុក្លៃខូខយ និងអង់ស៊ីមប្រភេទខ្លះៗ ដែលធ្វើអោយអ្នកពិសារមានប្រតិកម្ម ហើងអាចធ្វើអោយវាមានរសជាតិកាន់តែឆ្ងាញ់ថែមទៀតផង។

អ្នកត្រូវចងចាំថា នៅក្នុងផ្លែម្នាស់សម្បូរទៅដោយវីតាមីនA និងវីតាមីនC (Vitamin A&C)កាល់ស្យូម(Calcium) ផូស្វ័រ(Phoshorus) ប្រូមេឡែន(Bromelain) -ល-។ សូមជួយចែករំលែកអត្ថបទនេះបន្តផង៕

loading...
SHARE