Loading...

ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ បើយោងតាមគណនីហ្វេសប៊ុក លោក សាន សេកសុខុម ជាអតីតអ្នកនិពន្ធចម្រៀង មានការខកចិត្តជាខ្លាំងចំពោះបុគ្គលិក Cafe Amazon មួយកន្លែងនៅបឹងស្នោ មានចរិកលក្ខណះមើលងាយ និងមិនសូវរាក់ទាក់​ភ្ងៀវ ដែលមានសំលៀកបំពាក់មិនសមរម្យ នោពេលដែលលោកបានចូលទៅជ្រកភ្លៀង និងទិញកាហ្វេនៅហាងនេះ។ ក្នុងនោះលោកបានសរសេរសាររៀបរាប់ថា៖
ធ្លាប់តែឮនិងឃើញគេរិះគន់ហាងកាហ្វេល្បីមួួយនេះ កន្លងមកមិនដាច់ ចេះតែអាណិតបុក្គលិក តែដល់បានជួបផ្ទាល់ខ្លួនឯងទើបដឹង ទើបយល់ពីអារម្មណ៍នេះ ។

ម្សិលម្ងៃ ខ្ញុំបានចូលជ្រកភ្លៀងនៅហាងកាហ្វេល្បីមួយកន្លែងនៅម្តុំបុរីប៉េងហួតបឹងស្នោរ ។ ដោយខ្លាចទទឹកសើមខោអាវនិងទូរស័ព្ទ ខ្ញុំក៏បានចូលជ្រកក្នុងហាងកាហ្វេល្បីមួយនោះ ហើយក៏ជាហាងដែលខ្ញុំតែងតែគាំទ្រកន្លងមក ផងដែរ ។ ក្រោយពេលបានចូលទៅដល់ ខ្ញុំមានការរអៀសខ្លួនដោយគិតថា ជាកន្លែងលក់ដូរមិនអាចជ្រកទទេៗអ៊ីចឹងបានទេ បើទោះបីជាល្ងាចណាស់ហើយក៏ដោយ ខ្ញុំក៏ត្រូវតែសម្រេចចិត្តទិញកាហ្វេគេផឹកជាថ្នូរនឹងការជ្រកភ្លៀង នៅទីនោះ។ ខ្ញុំក៏បានរុញទ្វារដើរចូលទៅ ជាទូទៅស្ទើរគ្រប់សាខាកាហ្វេល្បីមួយនេះ ឲ្យតែឃើញភ្ញៀវចូលទៅ ពួកគេតែងតែសម្តែងការស្វាគមន៍រាក់ទាក់ក៏ដូចជាការលើកដៃជម្រាបសួរអតិថិជនជាមុនមិនខាន តែថ្ងៃនេះមិនដូចថ្ងៃមុនៗ ស្របពេលដែលខ្ញុំដើរចូលទៅភ្លាម អ្នកលក់នារីម្នាក់ គាត់បានឃើញខ្ញុំដើរចូលទៅហើយ ទាំងយើងបានសម្លឹងមើលមុខគ្នាច្បាស់ក្រឡែត តែនាងបានដើរគិចចេញធ្វើព្រងើយហាក់ដូចមិនចាប់អារម្មណ៍ពីខ្ញុំ ឬ មួួយគាត់ឃើញសភាពរបស់ខ្ញុំនៅពេលនោះដូចជាអ្នកសុំទាន? ឬ ក៏គិតថាខ្ញុំចូលទៅសុំលុយគាត់ទេដឹង? មិនថាខ្ញុំមានសភាពបែបណាឬយ៉ាងណានោះទេ សូមកុំវាយតម្លៃមនុស្សក្នុងកែវភ្នែកបែបហ្នឹងអី ។

អ្វីដែលធ្វើឲ្យខ្ញុំញញឹមនៅពេលនោះគឺ មានបុក្គលិកនារីម្នាក់ទៀតដែលនៅក្បែរនោះគាត់លាន់មាត់និយាយពេលដែលឃើញ អ្នកលក់ដូចគ្នាម្នាក់នោះដើរចេញមិនទទួលភ្ញៀវ គាត់បាននិយាយលាន់មាត់ទាំងហួសចិត្តថា
( ចុយ…ឃើញភ្ញៀវដើរចូល លេងដើរចេញចឹងហ្មង )

រួចនាងក៏បានមកសួរនាំខ្ញុំជំនួស ហើយខ្ញុំក៏បានញញឹមនឹងគិតលុយឲ្យគេទាំងអន់ចិត្ត

ទទួលស្គាល់ថា កាលៈទេសៈពេលនោះខ្ញុំស្លៀកពាក់មិនសមរម្យចូលហាងអ្នកពិតមែន តែខ្ញុំអត់បានចូលទៅសុំកាហ្វេអ្នកផឹកទទេៗទេ ហើយខ្ញុំក៏មិនដល់ថ្នាក់ដើរស្រាតចួលទៅឆៅៗដែរ ខោខៅប៊យ អាវខៅប៊យ វាចាស់បន្តិចមែន វាមិនឆើតឆាយដូចហាងរបស់អ្នកធ្វើការក៏ពិតមែន តែយ៉ាងហោចណាស់ក៏ខ្ញុំមាន ២ដុល្លារ សម្រាប់ឲ្យថ្លៃកាហ្វេមួយកែវនោះដែរ កុំមើលងាយមនុស្សតែសម្បកក្រៅពេក។

ចុងក្រោយសូម រិះគន់ដើម្បីស្ថាបនា ហើយសូមអ្នកគ្រប់គ្រងហាងការហ្វេដ៏ល្បីមួយនោះប្រចាំនៅ សាខាបឹងស្នោរ សូមជួយសម្រួលនិងអប់រំបុក្គលិករបស់ខ្លួនផង តែមិនទាំងអស់ទេណា សូមអធ្យាស្រ័យផង។ ហើយក៏សូមផ្តាំថា កាហ្វេមួយកន្លែងនោះខ្ញុំឈប់ជាន់ហើយ លាហើយ AmaZon បឹងស្នោរ.។

បញ្ជាក់៖ កាលពីលើកមុន លោក សាន សេកសុខុម ក៏បានរិះគន់ទៅលើ កញ្ញា វាន់ នីឡា កូនស្រីសំណពរបស់ លោកតា វិចទ័រ ផងដែរ រឿងកញ្ញាបានជាន់ទង់ជាតិ៕

សិល្បៈកំប្លែងខ្មែរគឺបែបនេះឬ?
07/07/2017

Loading...

7ចំណុចដែលបញ្ជាក់ថា នីឡាកូនស្រីលោកតាវិចទ័រ មិនឲ្យតម្លៃទង់ជាតិខ្មែរ ហើយការបកស្រាយខាងក្រោមអាចឲ្យបងប្អូនមិត្តៗយល់និងជួួយបញ្ចេញយោបល់បន្ថែមផង។

1 នីឡាបានកាន់ដងទង់ជាតិដែលភ្ជាប់ជាមួយនឹងទង់ដើរចូលមកក្នុងសៃវៀន (តិចថាកាន់ដំបងចងក្រណាត់ ស អីទៅ)

2 ស្របពេលនាយក្រួចលូនចូល សៃវៀននីឡាបានយកចុងដងទង់ជាតិដែលភ្ជាប់ជាមួយទង់ជាតិខ្មែរ បុករុករុញគូទនាយក្រួចដើម្បីបង្កើតរូបភាពកំប្លែង
ទាំងដែលមានទង់ជាតិខ្មែរបក់រវិចៗ
( អ្នកនៅជុំវិញមិនហ៊ានហាមទេព្រោះគិតថាទង់ជាតិដែលចងភ្ជាប់នោះជាក្រណាត់ជូតរនាបទេដឹង)

3 បន្ទាប់ពីបុករុកគូទនាយក្រូចរួច នីឡាបានកាន់ទង់ជាតិចូលសៃវៀនយ៉ាងមានរបៀបរៀបរយ (ព្រោះពេលនោះនាងដឹងហើយថា គឺជាទង់ជាតិខ្មែរ)

4 កាន់បានមួយភ្លែតនាងក៏ទម្លាក់ទង់ជាតិខ្មែរចោលនៅនឹងមុខអ្នករាល់គ្នាផ្ទាល់នឹងផ្ទៃសៃវៀន ដោយគ្មាននរណាចាប់អារម្មណ៍ ក៏ព្រោះតែទង់ជាតិខ្មែរមួយនេះមិនមានតម្លៃហ្នឹងណា រួចក៏លេងចុះលេងឡើងភ្លេចខ្លួនដើរជាន់ដូចក្រណាត់ជូតជើងយ៉ាងរំភើយ ។

5 ជាន់បានជាន់ទៅ ស្រួលជើងដែរតើ ហើយក៏គ្មានឃើញនរណាហ៊ានស្រែកហាម ទោះ កាមេរ៉ាមេន បីបួននាក់កំពុងថតឃើញក៏មិនហ៊ានស្រែកប្រាប់ ( ព្រោះនាងជាកូនមេនោះអី)

6 បន្ទាប់ពីបណ្តោយឲ្យកូនមេជាន់ទង់ជាតិខ្មែរអស់ចិត្តហើយ ក៏ឃើញមានក្រុមការងារម្នាក់ដើរចូលមករើសយកក្រណាត់មួយផ្ទាំងនោះដែលមានពណ៌ក្រហម ខៀវ ស និងរូបប្រសាទអង្គរវត្តនៅចំកណ្តាលដើរចេញទៅ

7 មានអីកើតឡើង? ធម្មតាៗមែនទេ ? រួចក៏យកទៅទុកទៅ ចប់

មិនស្គាល់ទង់ជាតិខ្មែរទេអី បាននាំគ្នាយកមកលេងចឹង?
កំហុសអចេតនា?
……………………
ក្នុងនាមខ្ញុំជាអ្នកសិល្បៈម្នាក់ដែរសូមឲ្យប្អូនស្រីនីឡាឬអ្នកដឹកនាំកម្មវិធីមួយនេះចេញមុខបកស្រាយកំហុសឆ្គងមួយនេះ បើអាចសូមជួយសុំទោសព្រលឹងបុព្វបុរសនិងបងប្អូនខ្មែរទូទាំងប្រទេសជាសាធារណៈផង។ ខ្ញុំនឹងរង់ចាំតាមដានការបកស្រាយរបស់ក្រុមតារាកំប្លែងក្រុមនេះ ជាពិសេស បង វិចទ័រ តែម្តង។

ពីខ្ញុំបាទ សាន សេកសុខុម ៕


ប្រភព៖​amapapa

loading...
SHARE