Loading...

យោងតាមគេហទំព័រ Movie Star Research បានឲ្យដឹងថាអ្នកស្រី សន ចរិយា ត្រូវបានគេស្គាល់ថាជាតារាចម្រៀងនិងសម្តែងម្នាក់ ដែលមានសំឡេងពិរោះរណ្ដំ មានរូបរាង និងមុខមាត់បែបកូនកាត់បរទេស ហើយមានកេរ្តិ៍ឈ្មោះល្បីល្បាញប្រចាំទសវត្សទី ៨០ និង ៩០ ។ ច្រើនឆ្នាំមកនេះ បន្ទាប់ពីផ្ដាច់ខ្លួនពីវិស័យសិល្បៈ នឹងរស់នៅលើទឹកដីសហរដ្ឋអាមេរិក។ ប៉ុន្តែថ្មីៗនេះមានការចុះផ្សាយពីសារព័ត៍មានមួយដែលធ្វើឲ្យ អ្នកស្រីមានការខឹង នឹងសារព័ត៍មាននោះដែលចុះផ្សាយអ្វីដែលមិនពិត ថែមទាំងរើកកាយរឿងអតីតកាលរបស់អ្នកស្រី។

ដោយអ្នកនាង សុិន ឧត្តមផល្លា បានឲ្យដឹងថា៖ អតីតតារាចម្រៀងនិងតារាសម្ដែងដ៏ល្បីល្បាញក្នុងទសវត្សរ៍ ៨០-៩០ សន ចរិយា មានការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះសារព័ត៌មានមួយដែលយករឿងអតីតកាលរបស់គាត់ដែលកប់ចោលរាប់ឆ្នាំយកមកនិយាយ ដែលគាត់ប្រដូចរឿងនោះគឺជាការសុបិន្តមួយ គាត់ទើបតែទូរស័ព្ទមកខ្ញុំអំបាញ់មិញនេះ គាត់និយាយថា គាត់កំពុងតែរស់នៅបានសុខហើយ។ សូមកុំយករឿងអតីតកាលគាត់មកនិយាយនាំសៅហ្មងដល់ក្រុមគ្រួសារគាត់ ហើយសារព័ត៌មាននោះនិយាយថាគាត់មកលេងស្រុកខ្មែរច្រើនដងហើយ តែគាត់មិនបង្ហាញខ្លួនជាសាធារណៈអោយគេដឹង គាត់មានការខឹងយ៉ាងខ្លាំងចំពោះពាក្យនេះ គាត់និយាយថានេះមិនមែនជាការពិតទេ គាត់ទៅរស់នៅអាមេរិក ១៨ឆ្នាំហើយ ហើយគាត់បានមកស្រុកខ្មែរតែមួយដងគត់។

កាលហ្នឹងគឺគាត់មកការកូនគាត់ គាត់បានបន្ថែមទៀតថា សារព័ត៌មាននិយាយនេះហាក់ដូចជាធ្វើឲ្យមហាជនយល់ថា គាត់បែបស្អប់ប្រជាជនខ្មែរហើយបានដល់ថ្នាក់មកលេងស្រុកខ្មែរច្រើនដងហើយបែរជាលាក់មុខមិនអោយគេដឹង។ ជាចុងក្រោយគាត់សំណូមពរអោយសារព័ត៌មានចុះផ្សាយនូវអ្វីដែលដែលជាជីវិតបច្ចុប្បន្ន ហើយទទួលការដឹងលឺពីគាត់ជាមុនផង ក៏សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នអតីតតារាចម្រៀងដ៏ល្បីល្បាញរូបនេះរស់នៅក្នុងទីក្រុង ឡងបិច កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក មិនមែននៅប្រទេសអូស្ត្រាលីដូចដែលសារព័ត៌មាននោះនិយាយទេ៕

Loading...


ប្រភព៖ Khmer Note

loading...
SHARE