កាលពីប៉ុន្មានម៉ោងមុននេះ សុខ សីឡាលីន បានបង្ហោះវីដេអូអំពីសកម្មភាពដែលកញ្ញា ឱក សុគន្ធកញ្ញា បានលើកនំខួបកំណើត កំឡុងពេលកញ្ញាកំពុងតែរៀបធ្វើសក់នៅហាងសាឡនមួយកន្លែង។ ជាពិសេសនៅក្នុងវីដេអូនេះយើងក៏ឃើញ សុខ សីឡាលីន រំភើបចិត្តយ៉ាងខ្លាំងរហូតដល់អង្គុយនៅកៅអីមិនស្ងៀម រួមជាមួយនឹងសារថា៖ អរគុណណាស់ surprised អូនទាំងព្រឹកមុនគេហ្មង ក្រុមគ្រួសារអានាងសាឡន ជាពិសេសបានបងធំ ឱក សុគន្ធកញ្ញា suprised អូនទៀត oh my god ស្រលាញ់បងស្រីទាំងអស់គ្នាណាស់។ គួរបញ្ចាក់ផងដែរថាតារាចម្រៀងទាំងពីរដួងនេះ តែងតែមានភាពស្និទ្ធស្នាលជាមួយគ្នា និងធ្លាប់បានឡើងសម្តែងជាមួយគ្នាជាញឹកញយ ជាពិសេសកញ្ញា សុខ សីឡាលីន គោរពនិងស្រលាញ់ កញ្ញា ឱក សុគន្ធកញ្ញា ដូចបងស្រីបង្កើតអញ្ចឹង៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

SHARE