Loading...

ពិធី​រៀប​មង្គល​ការ គឺជា​ពិធីមួយ​ដែល​រៀប ចំ​ឡើង​សម្រាប់​ផ្សំ​ផ្គុំ​មនុស្ស​ប្រុស ស្រីឲ្យ​ក្លាយ​ជា​ប្ដី​ប្រពន្ធ។ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង គូស្វាមី​ភរិយាថ្មី​តែ​បាន​ទទួល​ដំបូន្មាន​ពីអាចារ្យ មាតា​បិតា និង​ចាស់​ទុំញាតិ​មិត្ត​ទាំង​សង​ខាង។ ដំបូន្មាន​ទាំង​នោះ​ទាក់​ទង​ទៅ​នឹង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ដើម្បី​លើក​កំពស់ ទំនាក់​ទំនង​ប្រកប​ដោយ​សុភមង្គល ​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​របស់​គេ។ ហេតុអ្វី​បាន​ជា​យើង​ត្រូវ​រៀប​អាពាហ៍​ពិពាហ៍?

មនុស្ស​ត្រូវតែ​រៀប​ការ ពី​ព្រោះ​មាន​មូល​ហេតុ​ ដូចជា កសាង​គ្រួសារ​មួយ​ដោយ​ មាន​ការ​ទទួល​ស្គាល់ ពី​ច្បាប់ ពី​ប្រពៃណី និង​ពី​សង្គម, បង្កើត និង​ចិញ្ចឹម​បីបាច់​ថែ​រក្សា​កូន ដើម្បី​បន្តពូជ​ពង្ស​វង្ស​ត្រកូល, បំពេញ​តម្រូវ​ការ​ខាង​ជីវ​សាស្ត្រ មាន​មិត្ត​រួម​ជីវិត, ធ្វើឲ្យ​អ្នក​ដែល​យើង​ស្រឡាញ់​មាន​ចិត្ត​សប្បាយ​រីក​រាយ ធានា​សុវត្ថិភាព សេចក្ដី​ស្រឡាញ់ និង​អារម្មណ៍ និងរស់នៅ​ដោយ​ខ្លួន​ឯង មិន​ពឹង​ផ្អែក​លើម្ដាយ​ឪពុក។

Loading...

ការ​រៀប​អាពាហ៍​ពិពាហ៍​អាច ​មាន​ហេតុ​ផល​ផ្សេងៗ​ទៀត ប៉ុន្តែ​ចំណុច​សំខាន់​ដែល​ត្រូវ​ចង​ចាំ គឺការ​រួម​រស់​ស្រប​ច្បាប់​រវាង​បុរស និង​ស្ត្រី។ ការ​រៀប​ការ​មាន​សារៈ​សំខាន់​ណាស់ ព្រោះ​វាជា​សញ្ញា​នៃការ​ចាប់ ​ផ្ដើម​ជីវិត​គ្រួសារ​ថ្មី។ គូស្វាមី​ភរិយាថ្មី​មាន​ទំនួល​ខុស​ត្រូវ​ ដូច​ជា រក្សា​ទំនាក់​ទំនង​ក្នុង​គ្រួសារ​ឲ្យ​ល្អ​ប្រកប​ដោយ​សុភមង្គល, រៀបចំ និង​អនុវត្ត​ផែន​ការ​គ្រួសារ, មាន​មុខ​ជំនាញ​ដើម្បី​ងាយ​រក​ការ​ងារ​ធ្វើ, ថែរក្សា និង​រៀបចំ​គេហដ្ឋាន​ឲ្យ​ស្អាត មាន​អនាម័យ, រក្សា​ទំនាក់​ទំនង​ល្អ និង​យោគយល់​ចំពោះ​សាច់​ថ្លៃ និង​ញាតិ​មិត្ត​ជិត​ឆ្ងាយ, លើក​កម្ពស់​សុខ​ភាព និង​សុខុមាល​ភាព​គ្រួសារ និង​គោរព ទទួល​ខុស​ត្រូវ យោគ​យល់ និង​ថែរក្សា​គ្រួសារ​គ្រប់​ពេល​វេលា។
ប្រភព៖ khmer79

ប្រភព៖ khmer79

loading...
SHARE