Loading...

បើអ្នកមិនចង់ធ្វើការលុះត្រាតែអ្នកបង្កើត business មួយដែលអាចរកប្រាក់ចំណូលបានដោយខ្លួនឯង ប៉ុន្តែសូមកុំគិតពីរឿង business ប្រសិនបើអ្នកមិនទាន់មានប្រាក់សន្សំ រឺជំនឿទុកចិត្តលើខ្លួនឯងនៅឡើយ។ ហេតុដូចនេះហើយ អ្នកត្រូវតែរកការងារធ្វើសិន។ ឥឡូវយើងចាប់ផ្តើមនិយាយអំពីការរកការងារធ្វើវិញ។ ពិតមែនហើយ អ្នកប្រហែលជាអត់មានការងារធ្វើច្រើនខែមកហើយ រឺអ្នកប្រហែលមានបំណងចង់ប្តូរការងារថ្មី ហើយអ្នកនៅតែមិនអាចរកការងារមួយដែលខ្លួនឯងពេញចិត្ត។ តើមកពីកត្តាអ្វី? មានមូលហេតុមួយចំនួនដែលអ្នកត្រូវដឹងហើយនិងកែប្រែទម្លាប់នោះ។

១. You tend to blame everyone else, but the truth is ‘it’s you’
នៅពេលបាត់បង់ការងារធ្វើ អ្នកចូលចិត្តគិតថាវាមិនមែនជាកំហុសរបស់អ្នកទេ គឺដោយសារប្រធានរបស់អ្នក អ្នកគ្រប់គ្រងអ្នក រឺមកពីបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ។ តាមពិតនេះគ្រាន់តែជាលេសដើម្បីធ្វើអោយខ្លួនឯងសប្បាយចិត្តនៅពេលបាត់បង់ការងារប៉ុណ្ណោះ។ អ្នកត្រូវដឹងថាមនុស្សម្នាក់មានជំរើស និងគ្រប់គ្រងស្ថានការណ៍ដោយខ្លួនឯង ហើយអ្នកដទៃគ្រាន់តែជាអ្នកវិនិច្ឆ័យលើការងាររបស់ពួកគេប៉ុណ្ណោះ។ ឧទាហរណ៍ អ្នកអាចរៀបចំកិច្ចការងារ និងបញ្ចប់ដោយទាន់ពេលវេលា។ នេះនឹងអាចធ្វើអោយអ្នកដទៃវាយតំលៃការងាររបស់អ្នកល្អជាមិនខាន ព្រោះអ្វីៗស្ថិតនៅលើការរៀបចំរបស់អ្នក។ លើពីនេះ នៅពេលមានបញ្ហាការងារ អ្នកតែងតែបន្ទោសអ្នកដទៃថារួមចំណែកធ្វើអោយកិច្ចការងារខូច។ ពេលខ្លះអ្នកមានអារម្មណ៍មិនចូលចិត្តនរណាម្នាក់នៅកន្លែងធ្វើការជាមួយគ្នា ហើយចាប់ផ្តើមមានអារម្មណ៍ថាមិនចង់ទៅធ្វើការនិងឃើញមុខម្នាក់នោះ។ ទាំងអស់នេះគឺជាមូលហេតុដែលធ្វើអោយប៉ះពាល់ដល់គុណភាពការងាររបស់អ្នក ហើយទីបំផុតអ្នកបាត់បង់ការងារហើយចាប់ផ្តើមបន្ទោសមនុស្សនៅជុំវិញខ្លួន។

Loading...

២. You keep trying the same old tricks over and over
សាកនឹកគិតទៅមើលហេតុអ្វីដាក់ពាក្យចេះតែធ្លាក់? នេះអាចមកពីអ្នកសរសេរគំរូ CV រឺ Cover letter មិនគួរឲ្យចាប់អារម្មណ៍។ ពេលខ្លះមកពីអ្នកមិនចេះឆ្លើយសំណួរនៅពេលសម្ភាសការងារ ចេះតែប្រើចម្លើយដដែល ទាំងមិនដឹងថាចម្លើយរបស់ខ្លួនមិនគួរអោយចាប់អារម្មណ៍សោះ។​ រឺពេលខ្លះមកពីអ្នកដាក់ពាក្យមុខតំណែងដដែលដែលមិនសាកសមនឹងជំនាញអ្នក។ មិនមែនលេងសើចទេ គឺមានមនុស្សដាក់ពាក្យច្រើនណាស់ដើម្បីប្រកួតប្រជែងជាមួយអ្នក ដូចនេះអ្នកគួរតែរៀបចំ CV រឺការត្រៀមឆ្លើយសំណួររបស់អ្នកឡើងវិញអោយបានល្អប្រសើរ។

៣. Relying too much on Google
បច្ចុប្បន្ន អ្នកស្វែងរកការងារធ្វើ ចូលចិត្តរកការងារតាម Online។ ថ្វីត្បិតមានគេហទំព័រការងារជាច្រើនក្នុងប្រទេសដែលអាចអោយអ្នករកបានការងារធ្វើ តែអ្នកកុំអាស្រ័យលើព័ត៌មានទាំងនោះពេក។ ជួនកាលព័ត៌មានការងារទាំងនោះអាចហួសកំណត់ហើយ។ នៅពេលដែលអ្នកដាក់ការងារហើយរង់ចាំចម្លើយបែរជាមិនមានទំនាក់ទំនង អ្នកនឹងក្លាយជាមនុស្សអស់សង្ឃឹមលែងមានទំនុកចិត្តលើសមត្ថភាពខ្លួនឯងមិនខាន។ ហេតុដូចនេះអ្នកគួរតែរកព័ត៌មានការងារតាមរយៈមនុស្សដែលមានបទពិសោធន៍ ដឹងការងារច្រើន រឺរកតាមរយៈក្រដាសកាសែតដែលចេញផ្សាយរៀងរាល់ថ្ងៃវិញ។

៤. You think everything should be free
ចង់រកការងារធ្វើ ប៉ុន្តែមិនចង់ខំប្រឹងទេ ហើយចេះតែរំពឹងថាការងារនោះមិនមានតេស្តប្រឡងចូលពិបាក។ អ្នកមិនសូវចង់បានមុខតំណែងមានបន្ទុកការងារច្រើន។ បើអ្នកនៅតែធ្វើបែបនេះ អ្នកនៅតែអត់ការងារធ្វើជាមិនខាន។ បើអ្នកចង់ធ្វើការងារហើយ ត្រូវតែដាក់ចិត្តធ្វើដូចជាជំនួញរបស់ខ្លួនឯងទៅ។ ការខិតខំប្រឹងប្រែងធ្វើការងារមិនអត់ប្រយោជន៍ទេ ព្រោះវាបង្រៀនអោយអ្នកចេះធ្វើការ ហើយអ្នកអាចយកបទពិសោធន៍ទាំងអស់នោះមកអនុវត្តសម្រាប់ជំនួញរបស់ខ្លួនឯងពេលក្រោយទៀតក៏បាន។

៥. You don’t value yourself enough
ប៉ុន្តែមានពេលខ្លះ អ្នកមិនមែនជាមនុស្សអន់ទេដែលរកការងារធ្វើមិនបាន។ វាអាចមកពីការគិតរបស់អ្នកទៅវិញទេ ដែលយល់ថាការងារដែលអ្នកចង់ធ្វើអាចហួសសមត្ថភាពរបស់អ្នក។ នៅពេលអ្នកមានគំនិតបែបនេះ វាធ្វើអោយអ្នកខ្វះភាពក្លាហាន ហើយភិតភ័យរហូតដល់ឆ្លើយសំណួរសម្ភាសមិនបានល្អ។ អ្នកជាខ្លួនអ្នក ដែលអាចដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង ហើយចេះប្រើនិងច្នៃចំណុចទាំងនោះសម្របនឹងការងារដែលអ្នកចង់ធ្វើ ទើបជាការល្អ។

loading...
SHARE