កញ្ញា ឌួង ហ្សូរីដា គឺជាពិធីការី និងជាតារាបង្ហាញម៉ូតដ៏ល្បីនៅក្នុងវិស័យសិល្បៈ ដែលអាចនិយាយបានថា កញ្ញាគឺជាតារាជើងចាស់ម្នាក់ដែលពោពេញទៅដោយសមត្ថភាព។ ក្នុងនោះផងដែរនៅមុននេះបន្ដិចកញ្ញា បានបង្ហោះសារយ៉ាងក្រៀមក្រំ ដោយសារតែឆ្កែសំណព្វចិត្តរបស់កញ្ញាបានស្លាប់ ដោយកញ្ញាបានរៀបរាប់ពីប្រវត្តិដែលរើសបានសុខនមួយក្បាលនេះផងដែរ។

ព្រោះតែស្រលាញ់ខ្លាំងដូចសមាជិកគ្រួសារ ឌួង ហ្សូរីដា និងប្អូនស្រីរបស់ខ្លួនបានធ្វើពិធីបញ្ចុះសពតូចមួយដើម្បីអោយសុខនរបស់ខ្លួន ដោយភា្ជប់ជាមួួយសារថា “ជូនដំណើរ Amy ទៅរកកន្លែងស្ងប់ចប់សព្វគ្រប់ហើយ សូមអោយជាតិក្រោយបានកើតជាមនុស្សណា 17ឆ្នាំរបស់សត្វឆ្កែស្មើនឹង 119ឆ្នាំមនុស្ស…! Amy ជាឆ្កែដែលស្រីនុចរើសបានតាមផ្លូវពេលកំពុងភ្លៀងខ្លាំងហើយវាពោះធំកូន 4ទៀត។ ដូច្នេះហើយបានជាវាស្រលាញ់ស្រីនុចខ្លាំងបំផុត ជីវិតវារស់រហូតមកដល់ថ្ងៃចុងក្រោយដោយសារកំលាំងចិត្តរបស់ម៉ែនុចវា…!Amy បានសុខហើយ ហើយAmy ចង់ឃើញម៉ែនុចវារឹងមាំ ចេះស្រលាញ់ខ្លួនឯង និង សំរេចរាល់ក្តីប្រាថ្នារបស់ខ្លួន Srey Nuch Kozona Duong”







ប្រភព៖ khmernotes

SHARE