Loading...

ខេត្តពោធិ៍សាត់​ ៖ ​បុរស​វ័យ​ចំណាស់​ម្នាក់ ​បាន​ត្រូវ​សមត្ថកិច្ច​ ចាប់​ឃាត់ខ្លួន​ តាម​ពាក្យបណ្ដឹង ​ឪពុក​ម្ដាយ​ ក្មេង​ស្រី​រង​គ្រោះ​ ដែល​បាន​ចោទ ប្រកាន់​ថា​ បុរស​កំហូច​រូប​នោះ បាន​​ចាប់រំលោភ​ កូនស្រី​របស់​គាត់​ អាយុ​១២​ឆ្នាំ​ រហូត​ បាន​សម្រេច​ ខ​ណៈពេល​ដែល​ ពួក​គាត់ ​មិន​នៅផ្ទះ​។​

ករណី​នេះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​៥​ល្ងាច​​ ថ្ងៃ​ទី​០៣ ​កក្កដា ​​២០១៥ នៅ​ក្នុងផ្ទះ​ក្មេង​ស្រី​រង​គ្រោះ​ដែល​ស្ថិត​ក្នុងភូមិ​សាស្ត្រ​​ឃុំ​ស្នារ​ អ​ន្សា​រ ​ស្រុក​ក្រគរ ​ប៉ុន្តែ​សមត្ថកិច្ច​ទើបតែ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​០៧​​កក្កដា​ បន្ទាប់​ពី​ធ្លាយ​រឿង​ក្មេង​ស្រី​រង​គ្រោះ​និយាយ​ប្រាប់​ឪពុក​ម្ដាយ​។

Loading...


សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ​ចាន់ សា​វិ​ន ​ភេទ​ប្រុស​ អាយុ​៦១​ឆ្នាំ រីឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១២​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយ​គ្នា​។​ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើងតាម​ពាក្យបណ្ដឹង​របស់​លោក​កែប ខន ​អាយុ​៣៦​ឆ្នាំ​ និង​អ្នកស្រី​សុខ លាប ​អាយុ​៣០​ឆ្នាំ​ ជា​ឪពុក​ម្ដាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ដែល​បាន​ចោទប្រកាន់​ថា កាលពី​​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​០៣​ កក្កដា​ ២០១៥ ​ខ​ណៈពេល​ដែល​ពួក​គាត់​មិន​នៅផ្ទះ​ តា​ចាស់​ឈ្មោះ​ចាន់ សា​វិ​ន​ នោះ​បាន​លប​ឡើង​មក​លើ​ផ្ទះ​ចាប់​កូនស្រី​របស់​គាត់​​រំលោភ​រហូត​បាន​សម្រេច​ ។


ដំបូង​ពួក​គាត់​មិន​បានដឹង​ទេ​ ប៉ុន្តែ​ពេល​ឃើញ​ទឹកមុខ​កូន​ស្រ​ងូត​ស្រ​ងា​ត់​ខុស​ប្លែក​ពី​ធម្មតា​មានការ​ សង្ស័យ​ក៍​ហៅ​សួរនាំ​។ ពេល​នោះ​កូនស្រី​របស់​គាត់​បាន​ប្រាប់​រឿង​ពិត​ទើប​ពួក​គាត់​មក​ប្ដឹង​ សមត្ថកិច្ច​​ ហើយ​សមត្ថកិច្ច​បាន​បើក​ការ​ស៊ើប​អ​ង្គេ​ត​ទើប​ឈាន​ទៅ​ឃាត់ខ្លួន​តា​ចាស់​ ល្មោភកាម​នោះ​នៅ​ថ្ងៃ​ទី​០៧ កក្កដា ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ផ្ដន្ទាទោស​​តាម​ច្បាប់​៕ ​

ប្រភព : samboads

loading...
SHARE