Loading...

នារីជាជាជនសង្ស័យម្នាក់ បានអាសោបន្ទប់ជួល លួចយកខោខ្លី មិនបានសម្រេចត្រូវសមត្ថកិច្ច ប៉ុស្តិ៍ព្រៃសចាប់វ៉ៃខ្នោះ ហេតុការនេះកាលពីម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ឋិតនៅក្នុងនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ។

នារីជាជនង្ស័យ មានឈ្មោះសី អាលី ហៅ ពៅ ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ចំណែកជនរងគ្រោះ មានឈ្មោះមឿន សារិ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ។

បើតាមសម្ដីពីជនរងគ្រោះ បានអោយដឹថា នូវមុនពេលកើតហេតុ រូបគេបានចាក់សោទ្វារបន្ទប់ ហើយទៅធ្វើការដូចសព្វដង ស្រាប់តែមាននារី ជាជនសង្ស័យ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1DH-7530 មកធ្វើសកម្មភាព ប្រើផ្លែរណារអារដែក អារកាត់មេសោរទ្វារផ្ទះរបស់គេ រួចបានចូលទៅក្នុងផ្ទះ របស់ជនរងគ្រោះ រើកកាយ សំភារៈលួចយកបានខោខ្លី ពណ៌ត្រេអ៊ីចំនួន១ ហើយឡើងជិះម៉ូតូ បំរ៉ុងនិងគេចខ្លួន តែដោយនៅពេលនោះ ក៏មានអ្នកជិតខាងបានឃើញទាន់ ហើយបានតេប្រាប់ រូបគាត់ជាម្ចាស់បន្ទប់ ហើយពេលគាត់មកដល់ ក៏បានឃើញសកម្មភាពនេះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រៃស អោយជួយអន្តរាគមន៍ នាំខ្លួនជនសង្ស័យ មកសួរនាំនូវប៉ុស្តិ៍នគរបាលព្រៃស។

បច្ចុប្បន្ននារីជាជនសង្ស័យ និងវត្ថុតាងត្រូវបានសម្ថតកិច្ច កំពុងតែសាកសួនៅអធិការខណ្ឌដង្កោ និងហើយកសាងសំណូមរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់កាតាមផ្លូវច្បាប់៕

Loading...


ប្រភព KBN

loading...
SHARE