Loading...

ប្រទេសរុស្ស៊ី៖ កាលពីពេលថ្មីៗនេះ កាសែត The mirror បានចុះផ្សាយហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់មួយ ដោយស្ត្រីម្នាក់ ឈ្មោះ អូការ ម៉ូនិនា ជាជាងកាត់សក់ និងជាតារាបង្ហាញម៉ូតូ ដ៏ល្បីល្បាញ របស់រុស្ស៊ី វ័យ៤០ឆ្នាំ ត្រូវបានគេឃើញដេកស្លាប់ នៅក្បែរផ្លូវមួយកន្លែង ក្នុងប្រទេសរុស្ស៊ី ។

នារីរងគ្រោះ ត្រូវបានប៉ូលិសបញ្ជាក់ថា បានស្លាប់ដោយសារជួបគ្រោះថ្នាក់ ពេលដែលនាងជិះម៉ូតូធំរបស់នាង ហើយបានរុលទៅបុករបាំងផ្លូវ យ៉ាងពេញទំហឹង រហូតធ្វើឲ្យខ្លួននាង បានខ្ទាតទៅខាងផ្លូវម្ខាងទៀត ហើយម៉ូតូធំរបស់នាង បានខូចខាតស្ទើតែទាំងស្រុង ។

នាងអូការ ត្រូវបានគេស្គាល់ឈ្មោះ តាមហ្វេសប៊ូករបស់នាងថា Momik9422 នឹងត្រូវបានគេស្គាល់ថា ជាតារាបង្ហាញម៉ូដដ៏ស៊ិចស៊ីបំផុត នៅក្នុងហ្វេសប៊ូក ហើយនាងគឺជាអ្នកបើកម៉ូតូធំ ម៉ាក BMW RR ដោយល្បឿនលឿន និងអាចព្រលែងដៃពីចង្កូត ដោយមិនខ្លាចគ្រោះថ្នាក់ទៀតផង ហើយនាងគឺជាអ្នកបើកម៉ូតូក្នុងសម្លេងខ្លាំងៗ នៅពេលដែលនាងជិះម្តងៗ។

មុនពេលស្លាប់ គេបានឃើញនាង បង្ហោះសារនៅលើ គណនេយ្យហ្វេសប៊ូករបស់នាងថា “ខ្ញុំស្រលាញ់ម៉ូតូរបស់ខ្ញុំនេះណាស់ វាបានផ្តល់បទពិសោធន៍ជាច្រើនដល់រូបខ្ញុំ នៅពេលដែលខ្ញុំនៅម្នាក់ឯង”។ រាល់ពេលដែលនាងបើកម៉ូតូ នាងតែងតែថតវីដេអូទុកជានិច្ច ។ ហើយបើតាមការរាយការណ៍ បានឲ្យដឹងថា នៅពេលដែលនាងជួបគ្រោះថ្នាក់ រហូតដល់បាត់បង់ជីវិតនេះ គឺនៅពេលដែលនាង កំពុងថតវីដេអូផងដែរ ៕

Loading...


ប្រភព៖KBN-LIVE

loading...
SHARE