ស្នេហានីមួយៗតែងតែចាប់ផ្ដើមដោយភាពល្អើកល្អូន។ អ្នកតែងតែជួបមុខគ្នា ផ្ញើរសារ និងនិយាយទូរស័ព្ទជាមួយគ្នាជានិច្ច ប៉ុន្ដែមានថ្ងៃមួយ សម្ព័ន្ធភាពរបស់អ្នកក៏ចាប់ផ្ដើមមានការផ្លាស់ប្ដូរ។ ជាក់ស្ដែង សកម្មភាពអាចបញ្ជាក់ច្បាស់ជាងពាក្យសម្ដី។ តើអ្នកធ្លាប់សង្ស័យថាតើ មិត្តប្រុសរបស់អ្នកស្រលាញ់អ្នក ឬខ្វល់ពីអ្នកដែលឬទេ? បើគេបង្ហាញនូវសញ្ញាទាំង ៨ នេះ អ្នកគួរតែបញ្ឈប់សម្ព័ន្ធភាពនោះឲ្យហើយទៅ៖

១. អ្នកជាអ្នកចាប់ផ្ដើមការទាក់ទងទៅគេមុនជានិច្ច
វាមិនមែនជារឿងចម្លែកទេក្នុងការចាប់ផ្ដើមការទាក់ទង ប៉ុន្ដែបើអ្នកជាអ្នកដែលតែងតែចាប់ផ្ដើមមុនរហូតនោះ វាជាពេលដែលអ្នកត្រូវតែដកថយហើយ។
២. គេតែងតែជាប់រវល់
អ្នកត្រូវតែរំលឹកខ្លួនឯងជានិច្ចថា មិនថាគេជាប់រវល់យ៉ាងណាក៏ដោយ បើសិនជាគេចង់រស់នៅក្នុងជីវិតអ្នក គេប្រាកដជាខិតខំប្រឹងប្រែង។
៣. គេក្លាយជាមានរឿងអាថ៍កំបាំងច្រើន
ប្រសិនបើគេឈប់ចែករំលែកនូវរឿង ក្នុងជីវិតរបស់គេដល់អ្នក មានន័យថាគេគិតថាអ្នកលែងមានតម្លៃទៀតហើយ។
៤. គេក្លាយជាមនុស្សគម្រិះ
បើសិនជាគេឈប់ចំណាយលុយលើអ្នក មានន័យថាគេលែងចង់ធ្វើឲ្យអ្នកសប្បាយចិត្ត ឬផ្គាប់ចិត្តអ្នកទៀតហើយ។

៥. គេជួបអ្នកដោយសារតែរឿងលើគ្រែតែមួយមុខប៉ុណ្ណោះ
គេមិនមានចំណាប់អារម្មណ៍លើការដើរលេង ឬញុាំអាហារជាមួយអ្នកឡើយ។ រាល់ពេលដែលអ្នកជួបគ្នា គេតែងតែចង់ស្វែងរកកន្លែងណាដែលគេមានឱកាសមកលើអ្នក។

៦. គេលែងយកចិត្តទុកដាក់លើជីវិតរបស់អ្នក
ប្រសិនបើគេលែងសួរអ្នកអំពីអ្វីដែលទាក់ទងនឹង ជីវិតអ្នក ឬគេលែងចង់ស្ដាប់ ឬលែងមានចំណាប់អារម្មណ៍លើ រឿងអ្នកហើយនោះ មានន័យថាដល់ពេលដែលត្រូវបញ្ចប់ចំណងស្នេហារបស់អ្នកទាំងពីរហើយ។
៧. គេក្លាយជាមនុស្សឆាប់ខឹង
ពេលដែលអ្នកលើកឡើងនូវរឿងដែលអ្នកមិនពេញចិត្តនៅក្នុងសម្ព័នភាពរបស់អ្នកទាំងពីរ គេតែងតែបញ្ចេញកំហឹង និងបង្កើតនូវជម្លោះ។

៨. គេរិះគន់នឹងសម្បកក្រៅរបស់អ្នក
គេនឹងរិះគន់នូវការស្លៀកពាក់ ការតុបតែង និងទម្ងន់របស់អ្នក ដែលបង្កើតនូវសញ្ញាថាគេមិនទទួលយកអ្នកដែលជាអ្នកនោះទេ។

អ្នកត្រូវចងចាំថា អ្នកជាមនុស្សដែលគួរតែទទួលបានក្ដីស្រលាញ់ និងការគោរព។ មិនតែប៉ុណ្ណោះ កុំមានគំនិតរអាក់រអួរក្នុងការដោះដៃពីគេឡើយ។ អ្នកត្រូវមានការពិចារណា និងបញ្ចាំងមើលនូវកាយវិការទាំងឡាយដែលគេ ប្រព្រឹត្តិលើអ្នកដោយប្រើប្រាស់សញ្ញាទាំង ៨ នេះ៕
SHARE