Loading...

តារាហ្វេសប៊ុកមានរូបសម្រស់ស្រស់ស្អាត និងសិចស៊ី Love Riya ដែលមហាជនជាច្រើនបានស្គាល់នាង ដោយសារតែការ Live វីដេអូផ្សព្វផ្សាយលក់ឡេលាបស្បែកតាមហ្វេសប៊ុក ដែលទើបតែត្រូវបានសមត្ថកិច្ចដោះលែងកាលពីល្ងាចម្សិលមិញនេះ ក្រោយពីត្រូវនគរបាលប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ចុះទៅឆែកឆេរលំនៅដ្ឋាន និងធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលក់ផលិតផលក្លែងក្លាយបង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ក្នុងនោះផងដែរកាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នេះផងដែរឧកញ្ញ៉ា ឌួង ឆាយ ដែលបានបានធ្វើការ live រៀបរាប់នាំពាក្យដែលសមត្ថកិច្ចបានប្រាប់ថា កញ្ញា Riya មិនបានសហការជាមួយនឹងសមត្ថកិច្ចយកឡេដែលខ្លួនបានដាក់លក់យកទៅឲ្យក្រសួងពិនិត្យ ​និងបដិសេធមិនធ្វើលិខិតច្បាប់សុំបើកអាជីវកម្ម ជាពិសេសថែមទាំងបានឲ្យសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការថែមទៀតផង។ ហើយក្រោយពីអ្នកលក់ឡេឈ្មោះ Riya ត្រូវបានសមត្ថកិច្ចដោះលែងនៅក្រៅឃុំបណ្តោះអាសន្នស្រាប់តែនារីម្នាក់នេះបានប្រើពាក្យសម្តីជេរប្រមាថដល់សមត្ថកិច្ច។

ប៉ុន្តែក្រោយពីមានរឿងនេះកើតឡើងកញ្ញាបានធ្វើការ live វីដេអូភ្លាមៗដើម្បីធ្វើការបកស្រាយថាកញ្ញាមិនបានធ្វើការជេរ ឬមិនសហការជាមួយនឹងសមត្ថកិច្ចនោះទេ។ កញ្ញាក៏បានបកស្រាយថាមិនបានធ្វើចរិត ច្រលើសបើស និងធ្វើអ្វីមិនល្អ អាងខ្នង អាងខ្សែ នោះទេ។ រួមជាមួយគ្នានោះផងដែរកញ្ញាក៏បានធ្វើការថ្លែងអំណរគុណចំពោះលោកឧកញ្ញ៉ា ឌួង​ ឆាយ និងអ្នកដែលបានជួយ និងឈឺឆ្អាល ចំពោះកញ្ញា។

Loading...


ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

loading...
SHARE