Loading...

ភ្នំពេញ ៖ កាលពីវេលាម៉ោង​០២ និង​៣០​នាទី​រំលង​អ​ធា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៣០ កញ្ញា ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៧៣ ក្នុងផ្ទះ​សំណាក់​មហាលាភ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ បុរសស្រវឹងស្រា០២នាក់ បានទៅរកសេវាបំរើផ្លូវភេទនៅវត្តភ្នំ មិនទាន់បានប្រតិបត្តិការផង ក៏ស្រាប់តែដេកលក់បាត់ ត្រូវនារីមាក់លួយកាបូបលុយទៅបាត់ សល់តែគូទខោ។

នារី​ជាប់​សង្ស័យ​ដែល​ឃាត់ខ្លួន​បាននោះឈ្មោះ​ ម៉ា​ប់ អាយុ​៣០​ឆ្នាំ មុខរបរ​រកស៊ី​ផ្លូវភេទ បានប្រាប់អោយដឹងថា មុន​ពេល​កើតហេតុ បុរស០២នាក់ បានផឹកស្រាស្រវឹង រួចបានជិះរថយន្តមួយគ្រឿង ម៉ា​កកូ​រ៉ូ​ឡា​ ហើយបានបបួលនាងទាំងពីរនាក់ ទៅគេងជាមួយ ក្នុងតំលៃម្នាក់១០​ម៉ឺន​រៀល។ ពួក​ទាំង​២​នាក់ ក៏​ព្រមទៅ​ជាមួយ ដោយ​បុរស​នោះ​បាន​ទៅ​ជួល​ផ្ទះសំណាក់​យីហោ «​មហាលាភ​» នៅ​ផ្លូវ​២៧៣ ម្តុំ​ជិត​រ៉ារ​ទះ​ភ្លើង សង្កាត់​​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។ ខណៈ​ពេល​ជួល​បន្ទប់​ផ្ទះសំណាក់ គាត់ទាំង០២នាក់ បានដេកលក់ ដោយមិនបានប៉ះពាល់នាងទេ គាត់​ក៏​ដេក​លក់​អស់​មួយភាំង​ដែរ លុះ​ដឹងខ្លួន​ឡើង ក៏​ភ្ញាក់ផ្អើល​ថា​មាន​បាត់​កាបូប​លុយ ។

បើ​តាម​សំដី​នារី​ជាប់​ជនសង្ស័យ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​មិន​បាន​ផ្សំ​លួច​កាបូប​របស់​ភ្ញៀវ​នោះ​ទេ គាត់​ក៏​បាន​ប្រាប់​ភ្ញៀវ​ដែល​ជានា​រី​ម្នាក់​នោះ​ថា បាន​លួច​ទូរស័ព្ទ​ដៃ និង​លុយ​យក​ទៅ​បាត់​ហើយ ប៉ុន្តែ​គាត់​មិន​ព្រម​តាម ។

បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា នៅ​ក្នុង​កាបូប​លុយ​នោះ មាន​លុយ​ចំនួន​១​លាន​រៀល​ លុយ​20​ដុល្លារ រួម​និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ម៉ាក​សាំ​សុង និង​មួយ​គ្រឿង​ទៀត​ម៉ាក​iPhone 6​ភ្លើ​ស (Plus) តំ​ម្លៃ​ជាង​600$ ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ ។ ចំណែកឯ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ដែល​ឃាត់ខ្លួន​នោះ ក៏​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ៕

loading...
SHARE